ភ័យខ្លាច❤︎シភាគទី០៧

961 58 0
                                    

« ហ្យុង?មានរឿងគួរអោយសង្ស័យហើយ» ងាកមកអ្នករាជវាំងវិញជីមីននឹងជុងហ្គុកជាអ្នកកាន់ការខាងប្រពន្ធ័តិចនូឡូជីប្រទះឃើញថាឡានរបស់យ៉ូនហ្គីទៅឈប់នៅម្ដុំជាយក្រុងឯណោះវិញទើបរហ័សទាក់ទងទៅសមាជិកប៉ុន្មានអោយមកបន្ទាប់វិញ

« មានរឿងអី?» មិនប៉ុន្មាននាទីផងពួកគេមកជុំគ្នាទៅហើយទើបណាមជូនរហ័សសួរឡើង

« ឡានរបស់យ៉ូនហ្គីនឹងព្រះនាងឈប់នៅឯជាយក្រុងមិនយល់គេទៅទីនោះធ្វើអី?» ជីមីនឆ្លើយព្រមទាំងបង្ហាញទីតាំងអោយពួកគេមើល

« គេទៅទីនោះធ្វើអី?»ជីន

« មានមនុស្សទៅជាមួយគេទេ?»ណាមជូន

« អត់ទេគេគ្រាន់តែប្រាប់ថាព្រះនាងចង់យាងទៅក្រៅទៅតែពីរនាក់ប៉ុណ្ណោះ» ហូស៊ុកឆ្លើយមុន
យ៉ូនហ្គីចេញទៅគេមកប្រាប់ហើយទៅតែពីរនាក់ប៉ុន្តែពេលនេះគួរណាស់ត្រឡាប់មកវិញហើយហេតុអីក៏ទៅនៅជាយក្រុងទៅវិញ

« គេទៅតែពីរនាក់ព្រះនាងហើយទីនោះជាជាក្រុងទៀតគ្មានអីគួរអោយចាប់អារម្មណ៍ទេ» ថេយ៉ុងបោះប្រយោគចេញមកតាមគំនិតគេពេលនេះកន្លែងនោះមានអីគួរអោយចាប់អារម្មណ៍ទៅបើព្រះនាងចង់ដើរលេងកំសាន្តក៏មិនគួរទៅកន្លែងនោះដែល

« ស្មារនេះហើយមិនទាន់ត្រឡប់មកវិញ យើងយល់ថាមិនសូវស្រួលទេ អោយទីតាំងច្បាស់លាស់មកយើងទៅរកពួកគេ» ណាមជូនជ្រួញចិញ្ជើមគិតបន្តិចទើបហា៎ស្ដីឡើងគេយល់ថាមិនស្រួលទេខ្លាចមានរឿងអីកើតឡើងលើពួកគេ

« យើងទៅដែល» ជីនប្រាប់គេខណៈដែលណាមជូនគ្រាន់ប្រាប់ហើយបម្រុងចេញទៅជាមួយហ៊ូសុកតែពីរ
នាក់ដូចគ្រាន់តែទៅរកមើលធម្មតា

« អ៉ឹម..» ត្រឹមប៉ុណ្ណេះកម្លោះទាំងបីក៏ចេញទៅតែម្ដងដោយទុកថេយ៉ុង ជីមីន ជុងហ្គុកនៅរាជវាំងមិនអាចថាទៅទាំងអស់ទេហើយជីនឈ្លាតយកកាំភ្លើងវែងប្រចាំខ្លួនមកដូចគ្នាបើមានហេតុការណ៍អីមិនស្រួលកើតឡើងអាចទប់ទល់បាន

           . . .

សម្លេងទឹករលក ខ្យល់បក់ រលកប៉ះថ្មប៉ះឆ្នេរ
បានយករាងកាយប្រុសស្រីមួយគូរអណ្ដែតមកដល់កន្លែងណាក៏មិនដឹងបានបន្តិចទើបសម្លេងមួយបន្លឺឡើង

༺ភារកិច្ចបេះដូង༻Where stories live. Discover now