អាថ៍កំបាំង❤︎シភាគទី០៤

1.1K 58 0
                                    

« ហ៉ីយ!!» គ្រប់គ្នានៅក្នុងដំណាក់បែរមកផ្លូវចូលពេល
លឺប្រយោគអ្នកបម្រើនិយាយចង់ដឹងមែនព្រះនាងរាជ
ទាយាទមានមុខមាត់យ៉ាងមិចទៅតែក៏ត្រូវលាន់មាត់

« ព្រះនាង?» ជាលើកទីមួយហើយដែល
យ៉ូនហ្គីភ្ញាក់ផ្អើលនឹងរឿងមនុស្សស្រីគេស្មានមិនដល់ពិតមែនស្រីគ្មានចិត្តថ្លើមមិននិយាយអរគុណគេតាមពិតជាព្រះនាងរាជទាយាទឋានៈធំចឹងតើទើបមិនចេះអរគុណអ្នកណាគួរអោយស្អប់

« ថ្វាយបង្គំបិតា» គំនិតចង់ចូលមកមើលមុខគេអោយច្បាស់ប៉ុន្តែពេលចូលក្នុងដំណាក់នាងមិនមើលមុខអ្នកណាក្រៅពីអង្គរាជាឡើយនេះជាចរិតកំណើតរបស់នាងលាក់អារម្មណ៍ណាស់

« នេះមែនទេជាក្រុមដែរបិតាចាត់មកនោះ
មកដល់លឿនមែន»រាងស្ដើងចូលមកអង្គុយក្បែរអ្នកជាឪពុករួចសួរព្រមជាមួយឥរិយាបថមើលពួកគេជាមួយខ្សែរភ្នែកនឹងថឹងប្រាំពីរនាក់ឈរជាមួយឯកសណ្ឋានរបស់ខ្លួនមើលទៅថ្លៃថ្នូរណាស់ដោយមិនភ្លេចបាញ់ខ្សែរភ្នែករកមនុស្សដែលនាងចង់ឃើញទេ

« មែនហើយបុត្រយ៉ាងមិចដែលសមនឹងការពារបុត្រទេ?» KINGចម្អន់កូនស្រីនាងគិតថាគាត់យកអ្នកធម្មតា
មកការពារនាងមែនទេដែលយកពីអគ្គរាជទូតកូរ៉េព្រោះរាជអង្គរក្ស័ក៏ជាជនជាតិកូរ៉េដែលជនជាតិកូរ៉េស្មោះត្រង់ជាមួយភារកិច្ចសម្រេចចិត្តជ្រើសក្រុមពួកគេមកលើក
នេះគាត់ប្រាកដចិត្តថាជ្រើសមិនខុសមួយរយភាគរយ

« បុត្រលឺថាមានម្នាក់ដែរដើរតាមបុត្រជាម្នាក់ណាទៅបិតា?»

« ម្នាក់ណាឈ្មោះ មីនយ៉ូនហ្គី» តាមពិតទ្រង់ជ្រើសរើសរួចហើយគ្រាន់តែសួរបញ្ជាក់អោយប្រាកដ
ចិត្ត

« ទូលបង្គំក្រាបទូល» យ៉ូនហ្គីស្ដីពេលទ្រង់សួររកគេដោយមិនភ្លេចដៀងភ្នែកមើលនាងក្រមុំឡើយនាងមិនចាំគេឬមួយធ្វើមិនចាំអោយប្រាកដទៅ

« ហុឹស!!លោកដូចលោកប៉ាលោកណាស់» King
អត់លាន់មាត់មិនបានឃើញអ្នកកម្លោះនេះហើយធ្វើអោយគាត់ដូចឃើញមនុស្សម្នាក់នោះចឹង

« ទ្រង់ស្គាល់លោកប៉ាទូលបង្គំដែលឬ?»

« មិនខុសទេយើងស្គាល់គេស្គាល់ច្បាស់ទៀតផងគេមនុស្សស្មោះត្រង់ម្នាក់សង្ឃឹមថាលោកមានចិត្តតែមួយដូចលោកប៉ាលោក» Kingមានបន្ទូលដោយជាស្គាល់លោកប៉ាយ៉ូនហ្គីច្បាស់ណាស់ចឹងសាំងចម្ងល់ដល់នាយកម្លោះជាខ្លាំងហេតុអីគាត់ស្គាល់ប៉ារបស់គេដែល

༺ភារកិច្ចបេះដូង༻Where stories live. Discover now