ភាគទី១០ យុទ្ធសាស្រ្តសម្លាប់ចិត្ត?

5 1 0
                                        

ថ្ងៃស្អែកក៏ឈានមកដល់ ||

ជុងវ៉ុន និង ស៊ុននូបានណាត់គ្នាទៅផ្សាមួយកន្លែងដែលមនុស្សជាទូទៅចូលចិត្តដើរកម្សាន្តមើលខោអាវ ទិញរបស់របរដែលខ្លួនចង់បាន ចង់បានអ្វីក៏បានតាមចិត្ត ប៉ុន្តែមិនតម្រូវបានទាំងអស់នោះទេ ។

" ថ្ងៃនេះខ្ញុំនាំបងមកដើរផ្សាចុះ ចាត់ទុកថាខ្ញុំមកលេងបងរយះពេលមួយអាទិត្យនេះ ដើម្បីបង្កើនស្និតស្នាលអោយបានច្រើនមុនខ្ញុំនិងនីគីទៅវិញ " ស៊ុននូ

" កុំនិយាយបែបនិងអី តែបន្តិចទៀតបងទៅវិញហើយបងនៅបន្តធ្វើការងារខ្លះជាមួយប្រពន្ធបង " ជុងវ៉ុន

" បងប្រុស ពេលបងនៅបងដែលមានបញ្ហាអ្វីរឺអត់ខ្ញុំបារម្ភពីបងខ្លាំងណាស់ " ស៊ុននូ

" បងមិនអីទេជឿលើបងចុះ ប្រពន្ធបងបងក៏ថ្នាក់ថ្នមដែរ "
ជុ​ង​វ៉ុ​ន​ញញឹម

" ខ្ញុំមានអារម្មណ៍មិនស្រួល ទើបប្រាប់បងអោយចេញពីទីនេះខ្ញុំបារម្ភពីសុវត្ថិភាពរបស់បងខ្លាំងណាស់បងជុងវ៉ុន ចំណែកឯប្រពន្ធរបស់បងក៏ត្រូវការបែបនេះដែរ បងកុំជឿលើសម្ដីអ្នកណាដែលបងមិនស្គាល់ច្បាស់ណា ជាពិសេសគឺលោកជេយ៍ " ស៊ុននូ

" អែងកុំបារម្ភអី លោកប្រុសជេយ៍ជាមនុស្សល្អសម្រាប់បងពិតមែនតែបង... " ជុ​ង​វ៉ុ​ន

" តែអ្វីទៅបង?? " ស៊ុននូជ្រួញចិញ្ចើម សំណួររត់ពេញខួរក្បាលរង់ចាំចម្លើយបងប្រុស

" គឺលោកប្រុសជេយ៍ពេលខ្លះជាមនុស្សដែលមិនគួរទុកចិត្តផងដែរ តែមិនអីទេស៊ុននូបងនិងចាកចេញឆាប់ៗ ព្រោះកាន់តែកៀកថ្ងៃបងចូលរោងការហើយ " ជុងវ៉ុនងាកទៅស៊ុននូកាន់ដៃថ្នមៗទឹកមុខមិនប្រាកដប្រជា

" សង្ឃឹមថាបងនិងមកវិញឆាប់ៗ " ស៊ុននូញញឹមមិនសម កែវភ្នែកសម្លឹងមើលទឹកមុខបងប្រុសទាំងទុកកង្វល់ក្នុងចិត្ត មិនចង់អោយបងប្រុសក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែលើសដើមតែម្ដង

" តោះស៊ុននូយើងទៅផ្សាតែម្ដងទៅមេឃជិតយប់ហើយ " ជុងវ៉ុនមិនចង់និយាយច្រើនក៏និយាយបង្វែរស៊ុននូអោយដើរផ្សារតែម្ដង បើសិននិយាយទៀតនោះអារម្មណ៍កាន់តែមិនសប្បាយចិត្ត ។

Has llegado al final de las partes publicadas.

⏰ Última actualización: 5 days ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🌹 ស្នាមពិសស្នេហ៍ 🥀Donde viven las historias. Descúbrelo ahora