រំលងរយះពេលមួយខែ កន្លងផុតទៅ ~
ទីក្រុងតូក្យូក៏ត្រឡប់មកស្ថានភាពដើមបានល្អវិញ ប្រជាពលរដ្ឋក៏វិលត្រឡប់មករស់នៅទៅកន្លែងប្រជុំជនឡើងវិញមិនមានចំណាកស្រុកដូចលើកមុនឡើយ ថែមទាំងមិនមានការបែងចែកអ្វីទាំងអស់ គឺរស់នៅយ៉ាងមានសេចក្ដីសុខជាមួយគ្នាតរៀងទៅ ។
ស្ថានការណ៍ចាប់ផ្ដើមល្អប្រសើរទៅមុខទៅៗ ជុងវ៉ុនស្ម័គ្រ្មចិត្តបបួលគូដណ្ដឹងមកលេងអ្នកភូមិម្ដង ណាមួយចង់នាំគូដណ្ដឹងស្គាល់អ្នកភូមិផងដែរ ក្រែងពេលទៅផ្សាទិញអីវ៉ាន់ប្រើប្រាស់មានអ្នកស្គាល់ រាប់ញាតិជាគ្នាៗផងដែរ ។
" លោកប្រុសជុងវ៉ុនសង្ហារ ពូកែ ហើយមានគូណ្ដឹងសម្រស់ស្អាតទៀត " អ្នកភូមិលួចសសើរសម្រស់គូណ្ដឹងជុងវ៉ុនភ្ជាប់ជាមួយស្នាមញញឹម
" អូនសម្លាញ់ អូនមានអារម្មណ៍យ៉ាងមិចដែរពេលមកដល់ទីកន្លែងនេះ " ជុងវ៉ុនងាកមកសួរជេន
" អូនសប្បាយចិត្តណាស់ អូនសសើរមនុស្សដូចជាបងណាស់ដែលពូកែសព្វគ្រប់ ជាពិសេសបានផ្ដល់ក្ដីស្រឡាញ់ជូនអូនទៀត " ជេនសសើរជុងវ៉ុនមិនដាច់ពីមាត់
" អូនសសើរបងពេកហើយ អូនជាមនុស្សស្រីពិសេស អស្ចារ្យ អត្តចរិតល្អសមសួន ដូចផ្កាឈូក បងប្រាថ្នាស្រឡាញ់រូបអូនតែម្នាក់ " ជុងវ៉ុន
" បងហ៎អូនអៀន " ផ្ទៃមុខជេនចាប់ផ្ដើមក្រហមងាំងបន្ទាប់ពីស្ដាប់សម្ដីកម្លោះជាគូដណ្ដឹងសសើរមិនដាច់ពីមាត់បែបនេះ
" អូនជេន បងសន្យាថា រូបបងស្រឡាញ់តែរូបអូនម្នាក់គត់ បងនិងរកឪកាសចាប់ផ្ដើមរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធពេញច្បាប់ " ជុងវ៉ុនកាន់ដៃជេនឡើងបន្តិច រួចថើបខ្នងដៃនាងថ្នមៗ
" អូនសន្យាជាមួយបងនៅកន្លែងនេះ " ជុងវ៉ុនញញឹមដាក់ជេន រួចសន្សឹមបន្តិចៗថើបជេនភ្លាមៗ អ្នកទាំងពីរបើកព្រមទទួលស្នាមថើបលើកដំបូងរបស់ពួកគេ ។
គ្រប់សកម្មភាពពួកគេទាំងអស់ គឺពួកគេមិនដឹងឡើយថាមានមនុស្សម្នាក់ឈរសង្កេតមើលមិនដាក់ភ្នែក នឹកស្មានមិនដល់ថាគេមានគូដណ្ដឹងរួចរាល់ហើយ ខ្លួនត្រឹមស្រឡាញ់គេតែម្ខាង។
YOU ARE READING
🌹 ស្នាមពិសស្នេហ៍ 🥀
Randomស្នេហា គឺអាចជាភ្លើងកម្តៅ ប៉ុន្តែក៏អាចក្លាយជាភ្លើងដុតបំផ្លាញ។ មនុស្សខ្លះទុកស្នាមស្រឡាញ់ជាការចងចាំផ្អែមល្ហែម។ តែសម្រាប់មនុស្សមួយចំនួន ស្នាមនោះវិលជាអាវុធ សម្រាប់សងសឹក។ ស្នាមពិសស្នេហ៍ មិនមែនជាសញ្ញានៃការពិសផ្ដល់អារម្មណ៍ទេ ប៉ុន្តែជាការចងចាំឈឺចាប់ ដែលរង់ចា...
