ជេនបានវិលត្រឡប់មកផ្ទះជាមួយស្ថានភាពរបួសពេញដៃ ប៉ុន្តែខ្លួនបានទាញអាវវែងយកមកពាក់ដើម្បីបិតបាំងកុំអោយជុងវ៉ុនដឹង ។
" អូនស្មើនេះទើបមកដល់ទេរឺ??" ជុងវ៉ុនដើរចេញពីផ្ទះបាយ
" ចាសបង អូនទើបមកដល់ដោយសារតែផ្សារគេលេងរបាំទើបអូនជក់មើលមិនបានមើលម៉ោង " ជេននិយាយអឹមអៀនៗដាក់ជុងវ៉ុន
" អីចឹងអូនឡើងទៅងូតទឹក រួចអូនចុះមកពិសារបាយជាមួយម្ហូបស្នាដៃបងម្ដង " ជុងវ៉ុនយកដៃអង្អែលក្បាលជេនតិចៗ
" ចាសប្ដី " ជេនលួចឆ្មក់ថើបប្ដី រួចរត់ទៅបន្ទប់ងូតទឹកយ៉ាងលឿន ព្រោះខ្លួនឃ្លានផង
បន្ទាប់ពីជេនសម្អាតខ្លួន អ្វីគ្រប់យ៉ាងរួចរាល់ជេនក៏បានដើរមកតុបាយអង្គុយញ៉ាំបាយជាមួយប្ដីយ៉ាងមានសេចក្ដីសុខ ប៉ុន្តែ...
" បងវ៉ុន ច្រាសលាងបង្គន់នៅកន្លែងណា?? " ស៊ុននូស្រែកម៉ាទំហឹងសួរមិនខ្វល់ពីអ្នកអង្គុយញ៉ាំបាយ
" នៅបន្ទប់ទឹក បងញ៉ាំបាយជាមួយប្រពន្ធបងរកអីរកខ្លួនអែងទៅ ធុញ " ជុងវ៉ុនស្រែកស្ដីអោយស៊ុននូវិញ
" បងវ៉ុន បងវ៉ុន គឺថាថ្ងៃស្អែក " ស៊ុននូរត់សម្ដៅទៅជុងវ៉ុនឡើងលឿន មកឈរពីមុខតុញ៉ាំបាយតែម្ដង
" មានរឿងស្អីទៀតហើយ?? " ជុងវ៉ុនធ្វើមុខធុញទ្រាន់និងប្អូនកំពូលកូរ
" ខានស្អែកខ្ញុំបានជួប នីគីដែលគេជាម្ចាស់ក្រុមហ៊ុនធំនៅប្រទេសកូរ៉េ តើខ្ញុំគួរធ្វើចរឹតបែបណា? " ស៊ុននូស្លន់100%
" ធ្វើធម្មតា 😊 ហាស៎អីគេ ជួបម្ចាស់ក្រុមហ៊ុនចឹងរឺ😨?? " ជុងវ៉ុនស្ដាប់ដំបូងឆ្លើយធម្មតាមិនចាប់អារម្មណ៍ឃ្លាប្រយោគចុងក្រោយ គ្រាន់លឺម្ចាស់ក្រុមហ៊ុនភ្ញាក់ដូចគេទះ មិននឹកស្មានប្អូនឆ្កួតសោះបានជួបម្ចាស់ក្រុមហ៊ុន
" ពិតហើយបងជុងវ៉ុន បងថ្លៃខ្ញុំធ្វើបែបណាទៅ លោកអើយ " ស៊ុននូលោតទម្រំភ័យអររៀបឫកកាយវិកាមិនត្រូវ
" ម្ចាស់ក្រុមហ៊ុនកូរ៉េ កម្រណាត់ជួបអ្នកណាណាស់ " ជុងវ៉ុន
" ចឹងរឺ?? ចឹងខ្ញុំលើកទីមួយហើយបងប្រុស " ស៊ុននូញញឹមគិតថាខ្លួនជាមនុស្សដំបូងដែរគេបានហៅ
YOU ARE READING
🌹 ស្នាមពិសស្នេហ៍ 🥀
Randomស្នេហា គឺអាចជាភ្លើងកម្តៅ ប៉ុន្តែក៏អាចក្លាយជាភ្លើងដុតបំផ្លាញ។ មនុស្សខ្លះទុកស្នាមស្រឡាញ់ជាការចងចាំផ្អែមល្ហែម។ តែសម្រាប់មនុស្សមួយចំនួន ស្នាមនោះវិលជាអាវុធ សម្រាប់សងសឹក។ ស្នាមពិសស្នេហ៍ មិនមែនជាសញ្ញានៃការពិសផ្ដល់អារម្មណ៍ទេ ប៉ុន្តែជាការចងចាំឈឺចាប់ ដែលរង់ចា...
