ភាគទី5 រនុកក្នុង

24 4 5
                                        

ឈានចូលថ្ងៃស្អែកក៏មកដល់ ជុងវ៉ុននិងជេនបាននាំគ្នាជិះសេះចូលទៅទីក្រុង ដើម្បីរកកន្លែងបើកការរកស៊ីនៅទីនោះ និងរកផ្ទះស្នាក់នៅតែបណ្ដោះអាសន្តមួយរយះ ព្រោះសព្វថ្ងៃរស់នៅតាមភូមិពុំមានប្រាប់ចំណូលច្រើនចិញ្ចឹមជីវិតដូចពីមុននោះទេ បន្ទាប់ពីសង្រ្គាមរួចរាល់ធ្វើអោយសេដ្ឋកិច្ចធ្លាក់ចុះម្ដងបន្តិចៗ ។

" បង !!! នេះបងសម្រេចចិត្តហើយមែនទេថាពួកយើងនិងឈប់នៅទីនេះ ទៅនៅទីក្រុងថ្មី?? " ជេន

" ប្រាកដណាស់អូន បងរស់នៅទីនោះជាមួយអូនដូច្ឆេះអូនកុំបារម្ភអីមានបងនៅទីនេះហើយ " ជុងវ៉ុនអោបក្រសោមដៃប្រពន្ធលួងលោមចិត្ត

" ប៉ុន្តែ អូនមានអារម្មណ៍ថាអ្វីៗមិនល្អសោះ បងដឹងទេនៅទីនេះសម្បូររឿងអសន្តិសុខជាច្រើន " ជេន

" អត់អីទេអូន បងនៅក្បែរអូនហើយកុំបារម្ភខ្លាំងបែបនេះអីបងនិងអូនចេញរកស៊ីតែមួយរយះប៉ុណ្ណោះ ពេលមានប្រាក់គួរសមយើងត្រឡប់មកនៅភូមិយើងវិញ " ជុងវ៉ុន

" ចាសបង " ជេនញញឹមតិចៗមិនសប្បាយចិត្តលួចបារម្ភលោកប្ដីជាទីស្រឡាញ់

" បន្តិចទៀតនិងទៅដល់ទីក្រុងហើយអូន " ជុងវ៉ុនបែរទៅប្រាប់ប្រពន្ធផ្ដល់ជាដំណឹង

-

ស្ថានភាពនៅទីក្រុងកំពុងតែអ៊ូអរមិនឈប់ឈរ ឡាន ម៉ូតូកំពុងធ្វើដំណើរពីកន្លែងមួយទៅមួយទៀតតាមទម្លាប់ ប្រជាជនរស់នៅយ៉ាងកោះកុរ ដើរតាមផ្លូវពេញទីក្រុង ។

ជុងវ៉ុន និង ជេនបានចុះពីលើសេះសម្លឹងទៅមើលមនុស្សទៅទីនោះធ្វើដំណើររស់រវើកនិងស្មានមិនដល់ មិនគួរអិយជឿថាទីក្រុងទីនេះ សេដ្ឋកិច្ចវឹកវរខ្លាំង និងបូករួមរបស់បច្ចេកទេសថ្មីជាច្រើនទៀតផង ។

" បងវ៉ុន នៅកន្លែងនេះមានរបស់អ្វីថ្មីៗច្រើនណាស់ អូនសឹងតែមិនជឿនិងភ្នែក " ជេនកាន់ដៃនាយកម្លោះទាំងរំភើបរំជួល សឹងតែមិនជឿនិងភ្នែក

" ស្អាតដូចអូនចឹង " ជុងវ៉ុនញញឹមកាន់ដៃប្រពន្ធថ្នមៗ

" សួស្ដីលោក តើលោកមែនទែនជាជុងវ៉ុន " កំពុងតែផ្អែមល្អែមស្រាប់តែជនណាមិនដឹងមិនស្គាល់មុខមកសួរនាមឈ្មោះ

🌹 ស្នាមពិសស្នេហ៍ 🥀Donde viven las historias. Descúbrelo ahora