ពេលវេលាពិតជាដើរលឿនណាស់មិនចាំយើងនោះទេទើបតែថ្ងៃអាទិត្យថ្ងៃមុនសោះឥឡូវដល់ថ្ងៃអាទិត្យទៀតហើយ។ចំណែករាងតូចចូលធ្វើការក្នុងក្រុមហ៊ុនJiang GPបាន2សប្ដាហ៍ទៅហើយ។រាងក្រាស់វិញតាំងពីយកបានស្មាមថើបដំបូងរបស់រាងតូចហើយនាយតែងតែលួចបន្លំចាប់រាងតូចថើបពេលរាងតូចភ្លេចខ្លួន។ភៃ អិន មិនដែលខឹងរាងក្រាស់ទេតែជំនួសវិញដោយការអៀនខ្មាស់ធ្វើឲ្យរាងក្រាស់បានចិត្តលើសដើម។តែថាទៅរាងតូចក៏ពេញចិត្តឲ្យរាងតូចថើបដូចគ្នា(ជាអារម្មណ៍អ្វី)
#កន្លែងហ្វឹកហាត់បាញ់កាំភ្លើង
ដៃក្រាស់រឹងមាំសរសៃរវៀមកាន់កាំភ្លើងយ៉ាងណែនកែវភ្នែកមុតស្រួចសម្លឹងទៅកាន់ទិសដៅដែលជាផ្ទាំងស៊ីបតម្រៀបជាជួរ។ ម្រាមចង្អុលសង្កត់ចុះឡើងញ៉ាប់មើលសឹងមើលមិនទាន់
"ផាំងៗៗ"សម្លេងផ្ទុះនៃគ្រាប់កាំភ្លើងបន្លឺឡើងខ្លាំងៗជាមួយគ្រាប់របស់វាស្ទុះទៅកាន់ទិសដៅចំចំណុចក្រហមគ្មានខុសមួយគ្រាប់
"wowស្មាដៃពិតជាមិនធម្មតាមែនសម្លាញ់"ហាវ រ៉ាន់ពោលទៅកាន់មិត្តទាំងសរសើរពីរស្នាដៃរបស់គេដែលត្រចៀកមានពាក់ប្រដាប់ការពារសម្លេង
"ចុះ ឯងចង់សាកទេ"ហុចកាំងភ្លើងឲ្យអ្នកខាងមុខតែនាយប្រកែកមិនចង់កាន់កាំភ្លើងទេ
"យើងមិនចង់ទេ ចាំពេលសំខាន់សាកផ្ទាល់តែម្ដង"គេខ្ចិលចំណាយកម្លាំង
"យ៉ាងម៉េចដែររឿងដែលយើងនិយាយគ្នា"រឿងអី?
"មិនចាំបាច់ ទេយើងរកស៊ីខុសគ្នាសហការធ្វើអី នាំតែខាតពេល"សហការ??
*ស្រាយចម្ងល់
តាមពិតទៅនាយទាំង2ជាម៉ាហ្វៀដូចគ្នាតែពួកគេរកស៊ីខុសគ្នាដោយជាំងហឹង រកស៊ីជួញដូរអាវុធនៅប្រទេសចិនតែមិនបង្ហាញមុខឯហាវ រ៉ាន់ ជួនដូរ គ្រឿងញៀនយ៉ាងធំនៅអាល្លឺម៉ង់តែយកក្រុមហ៊ុនរថយន្តបាំងមុខប៉ុណ្ណោះ។
ដំបូងពួកគេមិនដឹងពីគ្នាទេតែដោយសារចរិកខ្វះសុជីវធម៌របស់ហាវ រ៉ាន់ គឺគេបានចូលបន្ទប់ការងាររបស់ជាំង ហឹង ដោយមិនគោះទ្វាទើបស្ដាប់ឮរាងក្រាស់និយាយទូរសព្ទជាមួយកាង ស៊ូពីការពិនិត្យអាវុធដែលនាំចេញទៅកូរ៉េ។នាយហាវ រ៉ាន់មិនភ្ញាក់ផ្អើលទេថែមទាំងប្រាប់ពីភាពពិតរបស់គេដូចគ្នា។ពេលនោះគេចង់សហការកាងារជាមួយរាងក្រាស់តែជាំង ហឹងមិនទាន់ឆ្លើយតប។
YOU ARE READING
អំណាចចិត្តស្នេហ៍
Short Storyការស្រលាញ់របស់ ជាំង ហឹង ដែលកើតមានតាំងពីនៅរៀនហើយបន្តទៅដល់បានធ្វើការជាមួយគ្នាហើយជួបមុខគ្នារាល់ថ្ងៃដែលធ្វើឲ្យចិត្តដែលស្រលាញ់កាន់តែមានលើសលប់។អាចថាគេកើតមកដើម្បីស្រញ់ភៃ អិន.......
