ភាគទី1: ចង់ឲ្យយើងចិញ្ចឹមទេ?

7 2 0
                                        

ថ្ងៃនេះរាងតូចនិងរាងក្រាស់បានប្រឡងបញ្ចប់ហើយ ពេលចេញពីប្រឡងពួកគេមើលទៅសប្បាយចិត្តណាស់ជាពិសេសរាងតូចញញឹមជាប់រហូត ធ្វើឲ្យមនុស្សជុំវិញខ្លួនមើលមកដោយធ្លាក់ក្នុងអន្លង់ស្នេហ៍។តែមើលទៅរាងក្រាស់វិញមុខមិនរីកសោះដូចចង់វាយមនុស្សឲ្យបែកមុខចឹង គេមិនចង់ឲ្យអ្នកណាមើលមុខភៃ អិនបែបនេះទេ ។
<<ភៃ អិន បានហើយឈប់ញញឹមទៅ ពួកនោះមើលមកឯងចង់លេបចូលពោះហើយ>>និយាយទៅភៃ អិនទាំងមុខមិនរីក
<<លោកកើតអីមែនទេ>>រាងតូចតបទៅវិញទាំងធ្វើភ្នែកភ្លឹសៗឡើងគួឲ្យស្រលាញ់ រាងក្រាស់ឃើញហើយចង់តែចាប់ទុកកុំឲ្យគេឃើញ
<<គ្មានអីទេ តស់ឡានមកហើយថ្ងៃនេះទៅញ៉ាំអីអបអរការប្រឡងចប់របស់ពួកយើងកូនទន្សាយតូច>>ជាំង ហឹងក៏ទាញដៃរាងតូចឡើងឡានទៅញ៉ាំអី
<<អ្នកណាជាទន្សាយនោះ លោកចចកព្រៃ>>ភៃ អិន
<<ចឹងដល់ពេលចចកចាប់ ទន្សាយស៊ីហើយហា...>>រាងធ្វើជាចង់លោតទៅសង្រគត់រាងតូច
<<លោកហ៊ានចូលមក ខ្ញុំនឹងខ្ញៅមុខលោកឲ្យដាច់មានស្នាមលែងសង្ហាទៀតម៉ង>>រាងតូចក៏បញ្ចេញដៃតូចៗស្រឡូនដូចបន្លាក្រូចមានក្រចកដុះចេញតិចៗគម្រាមរាងក្រាស់
<<ទន្សាយប្រែជាខ្លាហើយ>>ជាំងហឹងសើចរាងមិនសមដែលមើលទៅរាងតូចដូចចង់ធ្វើមែនតែក៏សប្បាយចិត្តដែររាងតូចថាគេសង្ហា ។
<<ហ៊ានអត់លូវ...>>
<<អ្នកប្រុសដល់ហាងហើយទាន>>កាង ស៊ូ ជាអង្គរក្សរាងក្រាស់ដែលក្លាយជាជំនិតរបស់រាងក្រាស់នៅពេលអនាគត
*ភោជនីយដ្ឋាន
<<សួស្តី តើចង់ញ៉ាំអីដែរនេះmenuអាចរើសបានណាលោក>>បុគ្គលិក
<<ញ៉ាំអី កម្មង់ទៅយើងអ្នកចេញលុយ>>ហុចmenuឲ្យរាងតូច
<<ជាំង ហឹង មើលទៅហាងនេះមិនធម្មតាទេ អាហារប្រហែលក៏មិនថោកដែលពួកយើងគិតដូរហាងទៅ>>រាងតូចនិយាយតិចៗខ្លាចលឺដល់បុគ្គលិកហាង
<<មិនអីទេយើងមានលុយ ចង់ឯងមួយជាតិទៀតចាយមិនអស់ផង ចង់ឲ្យយើងចិញ្ចឹមទេ?>>ជាំង ហឹង
<<ទៅៗគេដឹងហើយថាលោកជាអភិជន ចឹងខ្ញុំកម្មង់អាហារហើយ>>និយាយបង្វែទៅកម្មង់អាហារវិញព្រោះអៀនរាងក្រាស់ពេក សុខៗមកចង់ចញ្ចឹមគេ ធ្វើមើលប្ដីប្រពន្ធហើយ
<<បងខ្ញុំយកមួយនេះ មួយនេះ នេះ ហើយមួយនេះទៀត>>ខ្លាចថ្លៃដល់ពេលបានកម្មង់អត់ចង់ឈប់គេចូលចិត្តញ៉ាំតែញ៉ាំអត់ធាត់ទារាងតូចញិបដដែល
<<ចុះលោក >>ងាកទៅជាំងហឹង
<<យើងយកអានេះបានហើយ>>រាងក្រាស់កម្មង់តែមួយមុខព្រោះគេមិនសូវចូលចិត្តញ៉ាំដូចរាងតូចទេ
មួយសន្ទុះក្រោយអាហារក៏មកដល់រាងតូចញ៉ាំយកៗឯរាងក្រាស់មិនសូវញ៉ាំទេភាគច្រើនមើលមុខរាងតូចញ៉ាំគេក៏ឆ្អែតបានដែរ
<<ញ៉ាំឡើងប្រឡាក់មុខអស់ហើយ>>ជាំង ហឹង
<<ខាងណា មិចក៏ជូតមិនចំចឹង>>រាងតូចយកក្រដាសជូមាត់មកជូតតែមិនចំសោះទោះខំជូតយ៉ាងណាក៏មិនប៉ះ
<<នេះ ឃើញទេយើងជូតឲ្យស្អាតហើយធំហើយនៅញ៉ាំប្រឡាក់ទៀត>>ទើសភ្នែកពេករាងក្រាស់ក៏យកក្រដាសជូតជំនូស
<<អរគុណ ហិៗ>>រាងតូចអរគុណរាងក្រាស់ហើយសើចហិៗធ្វើមុខឡើងចង់ចាប់ញិច
<<ញ៉ាំលឿនទៅឆាប់បានទៅផ្ទះ យប់ពេកក្រែងប៉ាម៉ាក់បារម្ភ>>ឃើញមេឃងងឹតតិចៗហើយរាងក្រាស់ក៏បង្ខំរាងតូចឲ្យប្រញ៉ាប់ខ្លាចប៉ាម៉ាក់រាងតូចបារម្ភ
<<តស់ ញ៉ាំរួចហើយ>>មិនចង់ឲ្យរាងក្រាស់ចាំយូហើយរាងយប់ដែររាងតូចក៏ឈប់ញ៉ាំ បន្ទាប់មក រាងក្រាស់ ក៏ហៅបុគ្គលិក មកគិតលុយ ដើម្បីឆាប់បានទៅផ្ទះ
  នៅតាមផ្លូវ រាងតូច ញ៉ាំច្រើនពេក ធ្វើឲ្យ ត្របកភ្នែកទន់គេងលក់នៅលើឡានរបស់ រាងក្រាស់ ធ្វើឱ្យរាង ក្រាស់ មានឱកាស គយគន់ សម្រស់ដ៏ផូផង់ របស់រាងតូច។ ហើយ ឡាន ក៏បើកទៅមុខរហូតដល់ផ្ទះរាងតូច ហើយរាងក្រាស់ក៏ដាច់ចិត្តណាស់រាងតូចអោយភ្ញាក់(ជំនាញរាងតូចមួយទៀតគឺចូលចិត្តគេងត្រង់ណាក៏គេងបានដែរ)
<<ភៃ អិន ភ្ញាក់ឡើងដល់ផ្ទះហើយ>>
<<ដល់ហើយ មែនទេ>> ភ្ញាក់ឡើង ទាំងមីងមាំងធ្វើភ្នែកភ្លឹសៗ ដូចកូនឆ្កែឡើងគួរឲ្យខ្នាញ់ ហើយក៏ចុះ ពីលើឡានបម្រុង ហ្នឹង ដើរចូលផ្ទះ តែត្រូវរាក្រាស់ឃាត់។
<< មិនគិត ហៅ យើងចូលផ្ទះអង្គុយលេងទេអី>> រាងនិយាយទាំងធ្វើមុខដូចជាអន់ចិត្ត ដើម្បីឲ្យរាងតូចហៅចូលទៅលេងផ្ទះ
<< អញ្ចឹងចូលមក>> បន្ទាប់ពីរាងតូចហើយចូលលេងផ្ទះហើយ រាងក្រាស់មិនបង្អង់យូរក៏ដើរចូលទៅតាម
ពេលចូលទៅដល់ក្នុងផ្ទះក៏ជួបប៉ាម៉ាក់របស់រាងតូច ក៏ជំរាបសួរគាត់តាមបែបក្មេងដែលមានសុជីវធម៌ខុសពីចរិកពីធម្មជាតិ
<< ជំរាបសួរលោកពូអ្នកមីង>>
<< ចាសក្មួយអង្គុយលេងសិនទៅ>> ម៉ាក់រាងតូចក៏និយាយទៅរាងក្រាស់ដោយគួរសមវិញ
<<បាទ អ្នកមីង>>រាងក្រាស់ដាក់ខ្លួនអង្គុយចុះ
<<ប៉ាម៉ាក់នេះគឺជាមិត្តភក្កិដែលឧស្សាហ៍ជូន អិន មកផ្ទះរហូតហ៎>> រាងតូចបានប្រាប់អំពីរាងក្រាស់ទៅកាន់ប៉ាម៉ារបស់ខ្លួន
<< អ៎នេះក្មួយពូអរគុណហើយដែលតែងតែជួយកូនពូមករហូត។កូនពូជាមនុស្សដែលមានសុខភាព ខ្សោយ បានក្មួយជួយមើលថែអរគុណណាស់>>លោកលី
<< អត់អីទេលោកពូ ចំពោះ ភៃអិន ជាមិត្តភក្កិមិនបាច់គុណស្រ័យ ទេ>>រាងក្រាស់តបទៅវិញភៃអិនគេគេពេញចិត្តជួយ ដល់ណាក៏ជួនទៅដល់ដែរ តែចំពោះតែភៃ អិន ម្នាក់ប៉ុណ្ណោះសម្រាប់អ្នកផ្សេងមុខមិនចង់មើលផង
<<និយាយចឹងនៅញ៉ាំបាយផ្ទះមីងមួយពេលទៅបានជុំគ្នា>>លោកស្រីលី
<<ពួកយើងបានញ៉ាំនៅក្រៅជាមួយគ្នាហើយម៉ាក់>>ភៃអិន តបទៅម៉ាក់វិញ
<<មែនហើយ អ្នកមីង ចាំលើកក្រោយចុះ>>រាងក្រាស់ជួយបន្ថែមណាមួយចង់មកផ្ទះរាងតូចលើកក្រោយទៀត ដើម្បីបានស្និតស្នាលជាងនេះ
<<ចឹងក្មួយសុំលា ពូ មីងទៅសិនហើយ ព្រោះរាង យប់ដែរហើយ>>ជាំង ហឹង
<<ធ្វើដំណើរស្រួលបួលណាក្មួយ>>លោកលី/លោកស្រីលី
បន្ទាប់មករាងក្រាស់ក៏ឡើងឡានធ្វើដំណើរទៅផ្ទះដោយមានកាង ស៊ូ បើកឡានជូន
*ភូមិគ្រឹះជាំង
មកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃបែជាស្ងាត់ជ្រងំមានតែអ្នកបម្រើ5 6នាក់ និងម៉ែដោះទៅវិញ។ប៉ាម៉ាក់ជាំងហឹង មានការរវល់មិនសូវបាននៅផ្ទះទេ។
<<អ្នកប្រុសត្រូវការញ៉ាំអាហារទេចាំម៉ែដោះរៀបចំជូន>>ចូលមកដល់ភ្លាមក៏មានសម្លេងចំណាស់សួរទៅជាំងហឹង
<<មិនបាច់ទេម៉ែដោះខ្ញុំញ៉ាំអីនៅក្រៅជាមួយភៃ អិន ហើយ>>ថាហើយក៏ឡើងទៅបន្ទប់បាត់ទៅ
បាច់ឆ្ងល់ហេតុអ្វីម៉ែដោះស្គាល់ភៃ អិន ព្រោះរាងក្រាស់តែងនិយាយពីរាងតូចឲ្យគាត់ស្ដាប់
ហើយគាត់ក៏អាចទាយដឹងថារាងក្រាស់ពេញចិត្តរាងតូចទៀតផង
To be continue!

អំណាចចិត្តស្នេហ៍Where stories live. Discover now