ថ្ងៃនេះដូចម្សិលមិញរាងក្រាស់ជាំង ហឹង បានបើកឡានដោយខ្លួនឯងមកទទួលរាងតូចទៅធ្វើការ។ហើយបណ្ដើរគ្នាចូលក្រុមហ៊ុនក្រោមក្រសែភ្នែកបុគ្គលិកជាច្រើន រួចក៏ឈប់នៅកណ្ដាលក្រុមហ៊ុនដើម្បីណែនាំរាងតូចឲ្យបុគ្គលិកស្គាល់។
«អ្នកទាំងអស់គ្នានេះគឺលី ភៃ អិន ជាលេខារបស់យើង »
«សួស្ដី!បងៗទាំងអស់គ្នា បើខ្ញុំធ្វើអីខុសជួយណែនាំផងណាបាទ»ខ្លួនតូចអោនគោរពបុគ្គលិកគ្រប់គ្នាទាំងស្នាមញញឹម
«សួស្ដី! លេខាលី»បុគ្គលិកទាំងអស់ក៏រាក់ទាក់ទៅរាងតូចវិញ
«លេខាលី ពេលមើលជិតបែបនេះកាន់តែស្អាត»នារី២នាក់ដែលត្រូវយៀនស្ដីឲ្យម្សិលមីញបានសរសើររាងតូចព្រោះមើលគៀកបែបគឺស្អាតគ្មានទាស់។ ទំរាំពួកAlphaមិនដឹងច្រួលច្របល់យ៉ាងណាទេ
«អរគុណហើយបងស្រី ធ្វើឲ្យខ្ញុំអៀនស្លាប់ហើយ ហិហិ»រាងតូចតបទៅនាងវិញសើចលិបភ្នែក។ធ្វើឲ្យ ពួកអាល់ហ្វាមើលមកទាំងសេចក្ដីប្រាថ្នាចង់បានតែត្រូវអោនមុខចុះព្រោះត្រូវក្រសែភ្នែកចចកសម្លក់មក
«គួរឲ្យស្លាញ់ណាស់»នារីនោះ
«បានហើយទៅធ្វើការរៀងខ្លួនទៅ»បញ្ជាបុគ្គលិកហើយក៏អូសដៃរាងតូចទៅធ្វើការ។មាត់នឹងពួកែញញឹមឲ្យគេធ្លាក់អន្លង់ស្នេហ៍ណាស់បានតែចាប់បឺតឲ្យស្លេកតើ
*បន្ទប់អគ្គនាយក
មកដល់ក្នុងបន្ទប់ពួកគេក៏ចូលធ្វើការរៀងខ្លូនដោយយកចិត្តទុកដាក់ដើម្បីឲ្យលទ្ធផលចេញមកបានល្អធ្វើឲ្យក្រុមហ៊ុនកាន់តែល្បីនិងរីកចម្រើនព្រោះមានក្រុមហ៊ុនច្រើនណាស់ដែលជាគូប្រជែងចង់ផ្ដួលនៅពេលយើងខ្សោយ។
ភ្លាមនោះរាងតូចបានកាន់ឯកសាមួយទៅឲ្យរាងក្រាស់ពិនិត្យនិងចុះហត្ថលេខាដោយដើរបណ្ដើរស្រែកប្រាប់រាងក្រាស់បណ្ដើរ។ជិតដល់ហើយក៏ទាក់និងស្បែកជើងខ្លួនឯងដួលទាំងជំហរតែត្រូវរាងក្រាស់ទ្រទាន់
«លោកប្រធានមានឯកសារ អាយ៎......»រាងតូចបិទភ្នែកទទួលយកការឈឺចាប់តែបែរជាមិនឈឺទៅវិញ
«បើកភ្នែកបានហើយ»ត្របកភ្នែកតូចបើកឡើងតិចៗហើយបានភ្លឹកនឹងមុខដ៏សង្ហារបស់រាងក្រាស់។ចំណែកក្រាស់ដូចគ្នាគេមិនអាចដកភ្នែកពីផ្ទៃមុខស្រស់ស្អាតផូផង់គ្មានមុនមួយគ្រាប់ ច្រមុះស្រួច ភ្នែកធំៗ ចិញ្ចើមកោងក្រាស់ ត្របកភ្នែកពីរជាន់ និងបបូរមាត់ស្ដើងរាងបេះដូងពណ៍ផ្កាឈូកកាន់តែមើលកាន់តែហាមចិត្តមិនបាន។នាយក៏អោនសន្សឹមៗទៅរកបបូរមាត់តូចរហូត។បបូរមាត់ក្រាស់ប៉ះបបូរមាត់តូចស្ដើង។
YOU ARE READING
អំណាចចិត្តស្នេហ៍
Short Storyការស្រលាញ់របស់ ជាំង ហឹង ដែលកើតមានតាំងពីនៅរៀនហើយបន្តទៅដល់បានធ្វើការជាមួយគ្នាហើយជួបមុខគ្នារាល់ថ្ងៃដែលធ្វើឲ្យចិត្តដែលស្រលាញ់កាន់តែមានលើសលប់។អាចថាគេកើតមកដើម្បីស្រញ់ភៃ អិន.......
