ភាគទី71(ពឹងពូ)

62 8 0
                                        

".....!" ស៊ូជីងឈរស្ងៀម ពេលឮសម្ដីរបស់គេមុននេះ តើគាត់ចង់បានន័យថាយ៉ាងមិច? សម្ដីរបស់គាត់មុននេះ វាកាន់តែធ្វើឲ្យចិត្តក្មេងស្រីដែលកំពុងសោកសៅស្រាប់!! កាន់តែតែក្ដុកក្ដួលនឹងអ្វីដែលគាត់បាននិយាយមុននេះ។
ស៊ូជីងប្រើខ្សែភ្នែកតូចទន់សម្លឹងមើលមុខហាំឆែលដែលកំពុងតែចង់បញ្ចេញកំហឹងដាក់នាង!!

" លោកកំពុងតែធ្វើឲ្យខ្ញុំខកចិត្តនិងលោកហើយ!!!" សម្ដីស្រាលហាក់គ្មានកម្លាំងក្នុងខ្លួន នាងស្រដីតិចៗហាក់អស់សង្ឃឹមនិងហាំឆែល។ នាងជ្រើសរើសដើរចេញពីគេ ជាជាងនៅប្រកែកគ្នាជាមួយមនុស្សកំពុងតែខឹង ដឹងថាគ្មានលិទ្ធផលល្អអ្វីឡើយសម្រាប់នាង

ហាំឆែលឈរសម្លឹងមើលស៊ូជីងដើរចេញ ជើងគេកម្រើកមិនកើត ហាក់ដឹងខ្លួនអំពីសម្ដីមុននេះ តើមកពីគេខឹងពេកមែនទេ ទើបប្រើសម្ដីប្រុសចោម្សៀតដាក់នាង?...ឬក៏មកពីគេប្រច័ណ្ឌខឹងនិងនាង?

ហាំឆែលជ្រើសរើសមិនទៅតាមនាង គេដើរចូលមកខាងក្នុង អារម្មណ៍កាន់តែស្មុគស្មាញពេលនឹកគិតដល់ទឹកភ្នែកដែលនាងស្រស់ចុះមក តើអាម្នាក់នោះជាអ្នកណាទើបធ្វើឲ្យប្រពន្ធរបស់គេរំជួលចិត្តដល់ស្រក់ទឹកភ្នែកពេលផ្កាមួយបាច់នោះត្រូវបានខូចទ្រុងទ្រាយ!!

" ចង្រៃយ៎...ប្រាវ!!!" ថូកែវភ្លឺថ្លាសម្រាប់ដាក់ផ្កាលំអរក្នុងបន្ទប់ការងាររបស់គេ ត្រូវធ្លាក់បែបខ្ចាត់ខ្ចាយដោយសារស្នាដៃបុរសមុខមាំ ហាំឆែលក្ដាប់ដៃណែនជាប់ សម្លឹងមើលទៅខាងក្រៅ កែវភ្នែកផ្ដោតទៅលើតុភរិយាដែលបាត់ទៅមុននេះ។

ក្រឡេកមកមើលស៊ូជីងវិញ នាងរត់មកសម្ងំយំម្នាក់ឯងក្នុងបន្ទប់ទឹក ដៃតូចៗលើមកផ្ទប់មុខ សម្លេងយំដង្ហក់លេចឮចេញមកខាងក្រៅ កំឡុងពេលតែមួយនាងអាចឈឺចាប់បានពីររឿង តែអ្វីដែលនាងកាន់តែឈឺនោះ...គឺពាក្យសម្ដីរបស់ហាំឆែល ពួកគេទើបតែរៀបការរួច អង្ករក៏ប្រែមកជាបាយអស់!! តែពេលនេះ...ស្ដាប់សម្ដីគេហើយ នាងមានអារម្មណ៍ថាស្ដាយក្រោយណាស់ដែលព្រមរៀបការជាមួយគេ នាងជាក្មេងដែលរឹងមាំមកតាំងពីដើមហើយ...តែហេតុអីពេលឮសម្ដីរបស់គេ នាងប្រែជាខ្សោះអស់កម្លាំង ឬនេះជាអារម្មណ៍ដែលនាងកំពុងតែងប់ងល់និងគេ...រហូតអាចធ្វើឲ្យពាក្យសម្ដីរបស់គេមានឥទ្ធិពលមកលើនាង?

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ម្លប់ស្នេហ៍ក្បែរបងWhere stories live. Discover now