មួយខែក្រោយមក!
ក្រោយពីរឿងអាក្រក់បានកន្លងហួសបាត់ទៅ រឿងថ្មីក៏ចូលមកដល់! ដោយសារតែការបង្កើតរោងចក្រផលិតស្រាទំពាំងបាយជូរ ត្រូវចំណាយប្រាក់ជាច្រើន តម្រូវឲ្យប៉ារបស់នាងខ្ចីលុយរបស់សម្លាញ់គាត់ ហើយពេលនេះ ប៉ារបស់នាងគាត់លែងមានជីវិតនៅលើលោកនេះទៀត មិត្តរបស់គាត់ក៏មកទារបំណុលទាំងដើមទាំងការ!
" 5លានដុល្លារ! បើគិតទាំងការទាំងដើម!" លោកសិន ម្ចាស់បំណុលនិយាយទាំងទឹកមុខមាំ ហាក់គ្មានមេតាចំពោះគ្រួសារមួយនេះសូម្បីតែបន្តិច! ទាំងដែលគាត់ជាមិត្តសម្លាញ់នឹងគ្នាសោះ!
" 5លាដុល្លារ!!នេះអ៊ំមិនគិតថាច្រើនពេកទេមែនទេ? ប៉ាខ្ញុំជំពាក់អ៊ំតែ4លាន...តែអ៊ំទារពីពួកខ្ញុំ5លាន នេះអ៊ំ! អ៊ំមិនដែលគិតពីពេលដែលប៉ាខ្ញុំជួយអ៊ំទេឬ? ហ៊ឹស! 5លាដុល្លារ! សូម្បីតែលក់រោងចក្រទាំងមូលក៏មិនគ្រប់ដែរ បើអ៊ំមិនអាណិតពួកខ្ញុំ...ក៏គួរតែអាណិតដល់ប៉ាខ្ញុំ ដែលគាត់ក៏ធ្លាប់ជួយអ៊ំក្នុងគ្រាអាសន្នដូចគ្នា! ត្រូវហើយ...ពេលនោះ! ពេលនោះប៉ាខ្ញុំមិនទាំងយកប្រាក់ពីអ៊ំវិញផង! អ៊ំចាំទេ? 2លាដុល្លារ! 2លាដុល្លារដែលអ៊ំជំពាក់គេនៅបនល្បែងកាលពី៥ឆ្នាំមុន?" នាងតូចកាងស៊ូជីងប្រែជាក្ដៅភ្លាមៗ ពេលមិត្តសម្លាញ់របស់ប៉ាដែលគាត់តែងតែជួយជ្រោមជ្រែកមករហូត ពេលនេះមិនត្រឹមតែមិនដឹងគុណនៅងាកមកចឹកប្រពន្ធកូនគាត់ទៀត!
" ហ៊ឹស! ឯងក្មេងណាស់ទៅដឹងអីនោះ?" គាត់សើចពេលឃើញក្មេងស្រីនិយាយការពិតទាំងអស់ពីគាត់ រឿងលុយ2លាននោះ តាមគាត់ចាំគ្រួសារនាងតូចមិនដឹងឡើយ! តែហេតុអីក្មេងម្នាក់ដឹង?
" បាន! ខ្ញុំនឹងសងអ៊ំ...តែសងតែ2លាប៉ុណ្ណោះ!!" នាងក្រោកឈរពេញកម្ពស់! សម្លឹងមើលមុខមនុស្សចាស់ដែលជ្រួញចិញ្ចើមដាក់នាង
" ជំពាក់៤លាន! ឯងចង់សង២លាន?" មុខគាត់ប្រែជាក្រហម ព្រោះហាក់ខឹងនិងក្មេងស្រីរូបនេះជាខ្លាំង!
" យកមិនយកជារឿងអ៊ំ! ព្រោះខ្ចីគ្មានក្រដាសស្នាមផង! បើតាមចិត្តខ្ញុំ....ខ្ញុំចង់សងក៏បានអត់ក៏បាន!!" ទឹកមុខស្មើរដែលគ្មានខ្លាចរអានឹងមនុស្សចាស់ដែលឈរនៅខាងមុខរបស់នាង កាន់តែធ្វើឲ្យលោកសិនមួរម៉ៅ! ព្រោះគ្រប់មាត់របស់នាងគឺត្រូវទាំងអស់ ខ្ចីគ្មានក្រដាស់ស្នាម! ចង់សងក៏បានអត់ក៏បាន...នាងសង២លានចាត់ទុកថានាងមាមចិត្តស្មោះណាស់ទៅហើយ!
" ក៏បាន!២លាន...តែសប្ដាហ៍ក្រោយយើងនិងមកយក! បើគ្មានប្រាក់ទេ រោងចក្រនឹងត្រៀមបោសសំអាតឲ្យហើយទៅ! ព្រោះដីទីនោះមានគេចង់បានច្រើនណាស់!" គេដើរចេញ ដោយមិនទទួលបានអ្វីទាំងអស់ពីគ្រួសារមួយនេះ!
