ភាគទី61(រៀបការ)

93 11 0
                                        

មួយខែក្រោយមក!!

ពេលវេលាកន្លងផុតទៅមិនប៉ុន្មានផង ថ្ងៃដែលគ្រប់គ្នាគិតថានិងមកដល់នៅពេលខាងមុននេះ!! ថ្ងៃនេះវាក៏បានមកដល់មែន! មនុស្សម្នានៅក្នុងគ្រួសារចាប់ផ្ដើមមារញឹក តាំងពីម៉ោង3ទៀបភ្លឺ ម្នាក់ៗដុះដៃដុះជើងប្រញាប់រៀបចំគ្រឿងសម្ភារៈ ទាំងខាងគ្រួសារហាំឆែលនិងគ្រួសារស៊ូជីងរហូតដល់ពេលវេលាល្អ។

បបូរមាត់មាត់ក្រហម ផ្ទៃមុខតូចស្រទន់ត្រូវបានគ្រោងដោយសម្លៀកបំពាក់ពណ៌ក្រហម កំពុងតែអង្គុយមុខកញ្ចក់ដើម្បីឲ្យមិត្តសម្លាញ់ពាក់គ្រឿងអលង្ការឲ្យ។
សៀវអុីងធ្វើមុខជូរ ពេលសម្លឹងមើលស៊ូជីង ឃើញមិត្តរៀបការចោល នាងចេះតែហេហល់ ព្រោះទាក់ទងជាមួយសង្សារយូរគ្រាន់បើដែរ តែមកត្រូវលោកពូផ្ដាច់ការបំបិតសិទ្ធិហាមមិនឲ្យចេញជួបទៅវិញ

" ឯងរៀបការបាត់ បានអ្នកណាកំដរយើងផឹក??" ឃើញមិត្តរៀបការក្នុងចិត្តមិនមែនមិនសប្បាយចិត្ត គ្រាន់តែគិតដល់ពេលខាងមុខ ព្រោះមានតែពួកគេពីរនាក់ប៉ុណ្ណោះដែលស្និទ្ធស្នាលនិងគ្នា
" ទោះរៀបការរួច...មិនប្រាកដថាផឹកមិនបានឯណា?" ស៊ូជីងស្រដី លើកក្រវិលមកពាក់ខ្លួនឯង

កាងស៊ូជីង!! ឯងកំពុងតែជិតរៀបការ ចង់ដើរផឹកសុីងដូចយើងមិចនឹងបាននោះ?ទាល់តែយើងវិចស្រាមកផឹកផ្ទះឯងទើបបាន!!"

" បានហើយ!! ជិតដល់ម៉ោងកូនកម្លោះមកទទួលឯងហើយ...សំណាងល្អណាសម្លាញ់!" សៀវអុីងញញឹម កែវភ្នែកនាងចាប់ផ្ដើមរលីងរលោង
" ហេតុអីក៏ធ្វើមុខដូចនេះ!?" ស៊ូជីងស្ដីឲ្យ ពេលឃើញក្មេងធំប៉ុណ្ណឹងហើយ នៅយំឲ្យនាងមើលទៀត

" ហ៊ឹម!! ហ៊ឹសៗ...ថ្ងៃក្រោយឯងក្លាយជាភរិយាគេហើយ នៅជាមួយស្វាមីកុំសូវរករឿងគេពេក...គេអាចនឹងធុញឯង ឈប់ស្រលាញ់ឯង! រៀបការរួចកុំភ្លេចមើលថែខ្លួនឯង កាងស៊ូជីងឯងជាក្មេងឆ្លាតពូកែ យើងគ្រាន់តែសង្ឃឹមថា...ថ្ងៃមុខឯងអាចនិងរីករាយជាមួយជីវីតគូស្វាមីភរិយា! ទោះជាពេលនេះឯងប្រាប់ថាគ្មានអារម្មណ៍ល្អចំពោះគាត់ តែឯងត្រូវដឹងថា...រៀបការគឺមានតែម្ដងគត់នៅក្នុងឆាកជីវិតរបស់មនុស្សស្រី ឯងក៏ដូចយើង ហើយយើងក៏ដូចឯង ពួកយើងមិនចង់រៀបការច្រើនដងឡើយ យើងគ្រាន់តែសង្ឃឹមថា មិត្តសម្លាញ់របស់យើងម្នាក់នេះ និងមានសុភមង្គលជាមួយបុរសដែលនាងបានរៀបការ!!" អារម្មណ៍នៃក្ដីស្រលាញ់របស់សៀវអុីងចំពោះស៊ូជីង គឺវាកប់ជ្រៅណាស់ នេះអាចថាជាលើកទីមួយ ដែលពួកគេយំអោបគ្នាដូចនេះ ធម្មតាពួកគេចូលចិត្តផឹក និយាយតែរឿងក្នុងចិត្ត មិនដែលផ្ដល់ក្ដីស្រលាញ់របៀបពាក្យជូនពរ ពាក្យផ្អែមល្ហែមដាក់គ្នាពួកគេក៏មិនសូវមានពេលវេលាជាមួយដែរ ពេលនាងរៀបការបាត់ វាកាន់តែឃ្លាតឆ្ងាយទៅៗ

ម្លប់ស្នេហ៍ក្បែរបងWhere stories live. Discover now