ភាគទី៦( ការជួប)

156 10 5
                                        

ថ្ងៃថ្មី!
ពេលព្រឹកព្រលឹមពន្លឺនៃព្រះអាទិត្យបានបង្ហាញខ្លួនឡើង រះដល់ចាំចូលបង្អូចកញ្ចក់ភ្លឺថ្លា មើលធ្លុះដល់ខាងក្រោមដោយមិនមានទាស់ចិត្ត!
បុរសខ្ពស់ស្រឡះ ដើរចេញពីបន្ទប់ទឹកវិញ ដោយលើខ្លួនមានរុំត្រឹមកន្សែង ដៃម្ខាងលើកកូនកន្សែងមកជូតសក់សើម ដែលទើបតែកក់រួច គេដើរមកមុខកញ្ចក់ ទើបសម្លឹងមើលលើតុបន្តិច!
" ជាស្អី??" គេយកដៃទៅប៉ះទើបជ្រួញចិញ្ចើម ពេលសម្លឹងឃើញផ្កាលីលីនៅក្នុងថូនោះដែរ...

" ប្រាវ!!" តាមកម្លាំងដៃរបស់គេ ធ្វើឲ្យថូផ្កាដែលនៅលើតុដែលមានផ្កាចម្រុះគ្នាមុននេះ ត្រូវធ្លាក់បែកខ្ចាយនៅលើការ៉ូ នាំឲ្យបុគ្គលិកខាថរៀបចំ ដែលចង់ចូលទៅសម្អាតបង្អាក់ដំណើរ ដែលបម្រុងនឹងបើកទ្វាចូល!

" គិតយ៉ាងមិចទៅ!?" ម្នាក់ៗចាប់ផ្ដើមភ័យ មុខស្លេកស្លាំងព្រោះធ្វើការយូរហើយ មិនដែលជួបប្រទះភ្ញៀវបែបនេះ ពួកគេមិនទាន់ទាំងចូលផងក៏មានរឿងបាត់ទៅហើយ

" ចូលសិនទៅ! អាចជាការធ្វើឲ្យធ្លាក់បែកក៏មិនដឹង!!" ម្នាក់ក្នុងចំណោមបីនាក់ពោលឡើង ទើបម្នាក់ៗនាំគ្នាគោះទ្វារសិន មុននឹងចូលទៅសម្អាត!
" តុកៗៗ! តើពួកយើងអាចចូលទៅសម្អាតបានទេ!" ពួកគាត់ក៏ភ័យ ព្រោះខ្លាចចម្លើយមិនដូចចិត្ត ខ្លាចភ្ញៀវរករឿង
" មិនបាច់! ហៅនាក់គ្រប់គ្រងនាងមក!" ផ្ទៃមុខក្រហមងាំង ដូចខឹងមនុស្សមកពីណា ផ្ទៃមុខខឹងរបស់គេហាក់ដូចជាអាចសម្លាប់មនុស្សម្នាក់បានបាត់ទៅហើយ!
" អឺ...មានរឿងអីលោកប្រុសអាចប្រាប់ពួកខ្ញុំបាន! ពួកយើងនឹងរៀបចំជូន" ពួកគាត់មិនចង់រំខានដល់អ្នកគ្រប់គ្រង គិតថាបើជារឿងតិចតួចក៏ស្រាយគ្នាបាន!
" ហៅអ្នកគ្រប់គ្រងមកទីនេះ...!" គេនៅតែឡូឡា ទាមទាររកអ្នកគ្រប់គ្រងទីនេះផ្ទាល់!
នាំឲ្យអ្នកនៅខាងក្រៅមើលមុខគ្នា
" មានរឿងអីមែនទេ?" ហ្វីសដើរមកក៏ឃើញបុគ្គលិកមិនទាន់ចូលទើបសួរពួកគាត់

" អើគឺ...មុននេះពួកយើងឮសម្លេងថូធ្លាក់បែក មិនដឹងជាមានបញ្ហាអ្វីនោះទេ ពេលពួកយើងសុំចូលទៅជួយ គាត់ក៏បដិសេធ នៅទាមទារឲ្យអ្នកគ្រប់គ្រងខ្ញុំមកដោះស្រាយទៀត!"

" អ្នកទាំងអស់គ្នាទៅវិញសិនចុះ! មានការចាំខ្ញុំហៅមក!" ហ្វីសស្ដាប់ចប់ ក៏បើកទ្វារចូលមកខាងក្នុង!
គេសម្លឹងមើលទៅរបស់ដែលរាយប៉ាយនៅលើការ៉ូ ទើបសម្លឹងមើលទៅអ្នកបង្ក
" លោកប្រុស!"

ម្លប់ស្នេហ៍ក្បែរបងWhere stories live. Discover now