Part 8 ជាគូដណ្ដឹងតើយ៉ាងមិច?

56 10 2
                                        

«យល់ហើយមែនទេ?»

បន្ទាប់ពីរៀបរាប់ប្រាប់អស់ចប់សព្វគ្រប់បែបយ៉ាងរួចហ័ងស៊ីងក៏បែរទៅសួរអ្នកដែលឈរជិតខ្លួន

«បាទប~បងស៊ីងខ្ញុំយល់ហើយ»ស៊ាវយូអៀនឱនមុខចុះក្រោមស្ទើតែដល់ការ៉ូបន្ទប់ទឹកព្រោះអៀននៅពេលហៅនាយថាបង

«បើចឹងមោះងូតទឹកជាមួយគ្នាតែម្ដងទៅល្អដែរទេ»ហ័ងស៊ីងឃើញអ្នកចំពោះមុខអៀនក៏និយាយញោះយកដៃដោះអាវចេញ ឃើញគេអៀនក៏រឹតតែបានដៃប្រូស៊ីង

«អ~អត់អីទេ បងងូតទឹកមុនទៅចាំខ្ញុំងូតតាមក្រោយក៏បានដែរ»ថាហើយប្រុងរត់ចេញតែត្រូវបាតដៃធំក្ដៅមួយមកចាប់ដៃគេជាប់

«បង~បងចង់ធ្វើអី?»

«អៅ៎!ក៏ងូតទឹកជាមួយគ្នានោះអី ងូត2នាក់ទើបមិនខាតទឹកច្រើន»
រាងក្រាសវៃចិញ្ចើមមួយដាក់រាងតូចធ្វើឲ្យគេអៀនកាន់តែខ្លាំង

«អត់ទេ ខ្ញុំមិនចេះងូតគ្នា2នាក់ទេ»ប្រឹងប្រកែកទាំងបេះដៃនាយចេញតែមិនបានដោយកម្លាំងពួកគេខុសគ្នា

«ទម្លាប់ឲ្យហើយទៅចឹង មោះឆាប់ងូតទឹកអាលបានចូលគេង»

«អាយ...អត់ទេ......»ក្រឹកសំឡេងបិទទ្វារបន្ទប់ទឹកក៏បានបន្លឺឡើងរួចពួកគេក៏បានងូតទឹកជាមួយគ្នាហើយចូលគេងបាត់ទៅ ដោយស៊ាវយូងរគេងបែរខ្នងដាក់ហ័ងស៊ីង

+ដំណាក់ហ័រយ៉ុង

«ព្រះអង្គ...ហ៊ឹកៗ»អ្នកម្នាងយីដើរទៅរករាងក្រាសទាំងពេបមាត់យំមុខមាត់មានស្នាមទះទៀតផង

«ហ៊ឹម!អ្នកម្នាងអូនកើតអីអ្នកណាធ្វើអីអូន?»ហ័រយ៉ុងឮហើយក៏បែរមុខចេញពីរាជ្ជកិច្ចទៅមើលនាងទាំងបារម្ភ

«ហ៊ឹក គឺៗ..»នាងធ្វើជាមាយានិយាយបិកបឹករួចក៏ស៊ីញ៉ូភ្នែកដាក់អ្នកបម្រើក្បែរនោះ

«គឺបែបនេះព្រះអង្គ ពេលអ្នកម្នាងយាងមកជួបព្រះអង្គក៏បានជួបជាមួយអ្នកអង្គម្ចាស់ស៊ាវយូ ហ៊ឹក គ្រាន់តែអ្នកម្នាងសួរនាំសុខទុក្ខធម្មតាសោះអ្នកអង្គម្ចាស់ក៏ស្រាប់តែវៃអ្នកម្នាងមេម្ចាស់ហ៊ឹកៗអ្នកម្នាងរបស់ខ្ញុំគួរឲ្យអាណិតខ្លាំងណាស់មើលចុះបែកមុខបែកមាត់អស់រលីង»នាងក៏ចូលរួមសម្ដែងធ្វើជាយំបោកខ្លួនទាំងដែលការពិតគ្រប់យ៉ាងគឺជាផែនការរបស់ពួកនាង

រឿង និស្ស័យស្នេហ៍ឆ្លងភពWhere stories live. Discover now