Part 11 មហេសីតែឈ្មោះ🥹

19 9 0
                                        

  ថ្ងៃនេះហ័ងស៊ីងបាននាំស៊ាវយូទៅដើរលេងដើម្បីឲ្យស្រឡះមុខមាត់កុំឲ្យគេនៅតែផ្ទះបំផ្លាញរបស់របរពេក សម្រាប់ការសិក្សាគឺពួកគេបានបញ្ចប់ហើយដោយហ័ងស៊ីងត្រូវមករៀនការងារគ្រប់គ្រងបន្តពីប៉ារបស់ខ្លួន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

  ថ្ងៃនេះហ័ងស៊ីងបាននាំស៊ាវយូទៅដើរលេងដើម្បីឲ្យស្រឡះមុខមាត់កុំឲ្យគេនៅតែផ្ទះបំផ្លាញរបស់របរពេក សម្រាប់ការសិក្សាគឺពួកគេបានបញ្ចប់ហើយដោយហ័ងស៊ីងត្រូវមករៀនការងារគ្រប់គ្រងបន្តពីប៉ារបស់ខ្លួន

+សួនកម្សាន្ត

«ហេតុអីថ្ងៃនេះបងនាំខ្ញុំមកដើរលេង?»ស៊ាវយូ

«កុំឲ្យឯងនៅតែផ្ទះបំផ្លាញ់ពេក»តបហើយក៏ដើរត្រុយទៅមុខ

«បងចាំខ្ញុំផង អ៊ួយ...ហេតុអីក៏ឈប់មិនប្រាប់?»ស៊ាវយូយកដៃមកអង្អែលក្បាលដែលបុកខ្នងក្រាសមុននេះ

«រត់មិនមើលខ្លួនឯងសោះ មកសុំមើលបន្ដិច»ទោះពាក្យសម្ដីមិនសូវជាពិរោះតែបារម្ភពីគេដូចគ្នា

«បុកតែតិចសោះក្រហមដែរ?ឈឺខ្លាំងទេ?»ហ៏ងស៊ីង សួរទាំងយកដៃទៅវែកសក់ពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ធ្វើឲ្យមុខពួកគេទាំង2នៅកៀកគ្នា ហ័ងស៊ីងមិនបានចាប់អារម្មណ៍ជាមួយស៊ាវយូឡើងថាពេលនេះរាងតូចកំពុងអៀន
បេះដូងលោតញាប់ខុសចង្វាក់អស់រលីងដោយសារនាយ

«ស៊ាវយូ?»

*ស្ងាត់*

«ស៊ាវ...យូ...»ឃើញអ្នកម្ខាងទៀតឈរស្ងៀមមិនតបហ័ងស៊ីងក៏តម្លើងសំឡេងបន្ដិចឲ្យរាងតូចកន្ត្រាក់ខ្លួនពីការភ្លឹក

«បា~បាទខ្ញុំឮតើបងចាំបាច់ស្រែក?»

«មិចក៏មុខក្រហម កុំប្រាប់ថាឯងអៀនខ្ញុំឲ្យសោះណា?»រាងក្រាសនិយាយទាំងឈ្ងោកមុខទៅកាន់តែកៀកជាងមុន

«ខ្ញ~ខ្ញុំ..អ្នកណាអៀនបងនោះគិតតែឯង»ស៊ាវយូខំប្រកែកតែគិតថាមនុស្សដូចជាហ័ងស៊ីងមើលមិនដឹងឬ

«ចុះមិចក៏មុខឯងក្រហមខ្លាំងម្ល៉េះ?»ដឹងថាគេអៀនហើយនៅតែចង់ញោះ

You've reached the end of published parts.

⏰ Last updated: 21 hours ago ⏰

Add this story to your Library to get notified about new parts!

រឿង និស្ស័យស្នេហ៍ឆ្លងភពWhere stories live. Discover now