«មិចក៏គិតបែបហ្នឹង?»ហ័រយ៉ុងស្រដីទាំងចាប់បង្វែរកាយតូចឲ្យបែរមុខមករកទ្រង់
«ព្រោះខ្ញុំគ្មានចំណែកក្នុងបេះដូងទ្រង់ឡើយ»ទឹកភ្នែកដែលប្រឹងទប់ក៏ស្រក់ចុះមក
«អូនអន់ចិត្តនិងយើងដោយសារគិតថាយើងមិនស្រឡាញ់អូន?»ទ្រង់សម្លឹងចំកែវភ្នែកអ្នកគេងក្នុងដៃ ភ្នែកភ្លឺស្អាតស្រក់ទឹកភ្នែកឥតឈប់ជាហេតុធ្វើឲ្យទ្រង់យកដៃទៅជូតវាសចេញពីលើថ្ពាល់ក្រពុំថ្នមៗ
«អ៊ឺម»ឈីវឈីវងក់ក្បាលជាចម្លើយ
«សឺត ក្មេងល្ងង់អូនមិនដឹងខ្លួនទេឬថាអូនយកបានបេះដូងបងតាំងពីថ្ងៃដែលអូនស្ដីឲ្យបងនោះមកម្ល៉េះ»ទ្រង់ឆ្មក់ថើបថ្ងាល់ទូលាយមួយខ្សឺតទើបនិយាយ
«បងនិយាយជាការពិតទេ?ក្រែងបងស្រឡាញ់អ្នកម្នាងយីមិនចឹង?»អារម្មណ៍រំភើបបុកពេញទ្រូងទោះបីទ្រង់បោកក៏ព្រម
«នេះអូនមិនជឿពាក្យសម្ដីរបស់ស្ដេចទេឬ?ចំពោះចូវអ៊ីបងគ្រាន់តែយកនាងមកបញ្ឈឺអូនប៉ុណ្ណោះ»ហ័រយ៉ុងពោលទាំងយកដៃទៅច្បិចច្រមុះស្រួចលេងតិចៗ
«អ៊ួយឈឺ..»ឈីវឈីវស្រែកឡើងទាំងបេះដៃទ្រង់ចេញ
«ហឹសៗ ជុប មហេសីបងមានក្លិនក្រអូបឈ្ងុយគួរឲ្យចង់ភ្លក្ស»ថើបមាត់អាល្អិតរួចទ្រង់ក៏ពោលពាក្យព្រានដាក់គេទាំងធ្វើមុខស៊ិចស៊ី ឯឈីវឈីវចាប់ព្រឺសម្បុរជាមួយពាក្យសម្ដីទ្រង់មុននេះ
«ភ្លក្សស្អីរបស់ទ្រង់?បើមិនគេងទេក៏ចេញទៅ ខ្ញុំម្ចាស់ត្រូវការគេង»មិនមែនងងុយអីទេតែគេអៀនមនុស្សអីនិយាយចេញមកគ្មានខ្មាសមាត់សោះ
«ហឹសៗ បាទមហេសី!បងគេងហើយ»ហ័រយ៉ុងតបទាំងបិទភ្នែកគេង
«ទ្រង់គេងធម្មតាមិនបានទេឬ»ដោយសារឃើញទ្រង់អោបខ្លួនមិនព្រមលែងក៏សួរ
«អត់ទេបងចង់គេងបែបនេះ»បិទភ្នែកមែនពិតតែដៃព្យាយាមបន្ថែមកម្លាំងអោបកាន់តែណែន
«ទ្រង់អោបខ្ញុំម្ចាស់ខ្លាំងពេកហើយ ខ្ញុំពិបាកដកដង្ហើមណាស់»ឈីវឈីវខំរើបម្រាស់ តែក្រោយឮសម្ដីទ្រង់ហើយក៏ទ្រាំសម្ងំស្ងៀមទាំងទើសចិត្តប្រឹងធ្មិចភ្នែកគេងទាំងពិបាក
«បើអូននៅតែរើទៀតបងមិនធានាថាបងនិងមិនធ្វើរឿងនោះឡើយ»ទ្រង់ជ្រឹមភ្នែកមើលអ្នកម្ខាងទៀតទាំងញញឹមក្បួច ស្មានតែឆ្នាស់ចាប់មិនឈ្នះតាមពិតចេះខ្លាចពាក្យគំរាមរបស់ទ្រង់ដែរតើ
«សុបិន្ដល្អមហេសីបង ជុប»ឃើញមាត់តូចទំនងពេកទ្រង់ក៏អោនទៅថើបទុកជាកាដូមុនចូលសម្រាក ឈីវឈីវញញឹមរុលខ្លួនចូលទៅអឹបមុខនិងទ្រូងដ៏កក់ក្ដៅ អ្នកទាំងពីរគេងលក់អោបគ្នាទាំងញញឹមមានក្ដីសុខ។
Skip
មកដល់ផ្ទះភ្លាមហ័ងស៊ីងក៏ចូលទៅងូតទឹកមិនទុកឲ្យស៊ាវយូជាអ្នករៀបចំអីវ៉ាន់ដែលពួកគេបានទិញយកមកអំឡុងពេលដើរលេង
«ស៊ាវយូហា៎..»ហ័ងស៊ីងអើតកចេញពីបន្ទប់ទឹកមកហៅស៊ាវយូ
«បាទ!បងមានការអីឬ?»ស៊ាវយូរហ័សតបទាំងងាកមើលទៅកាន់ទ្វារបន្ទប់ទឹក
«ជួយហុចកន្សែងក្បែរនោះឲ្យបងបន្ដិចមកមុននិងបងភ្លេច»ហ័ងស៊ីងប្រាប់ទាំងលើកដៃចង្អុលទៅកន្សែងពណ៌សក្បែរនោះ
«បាទចាំតិច»ថាហើយរត់ត្រុយទៅយកមកឲ្យរាងក្រាស តែមិនប្រយ័ត្នក៏ទាក់ជើងធ្វើឲ្យស៊ាវយូដួលទៅលើហ័ងស៊ីងទាំងគ្មានចេតនា
«អ៊ុប»មាត់ទល់មាត់ភ្នែកទល់ភ្នែកធ្វើឲ្យសមីខ្លួនទាំងពីររឹងខ្លួនកម្រើកលែងកើត
បានបន្ដិចស៊ាវយូក៏ភ្ញាក់ស្មារតីរហ័សងើបចេញអង្គុយទៅម្ខាង
«អាយ....ជន្លេនយក្ស»ងាកមុខមកភ្នែកក៏ប្រទះនិងរបស់មិនគួរឃើញធ្វើឲ្យគេស្រែកចាចដៃចាប់ទាញយកទំពក់ក្បែរនោះមកកាន់
«ឯណា?ជន្លេនយក្សនៅឯណា?»ហ័ងស៊ីងស្ទុះងើបស្រែកឆ្លេឆ្លារកមើលជុំវិញខ្លួន
«ន~នោះ នៅត្រង់នោះ»ដៃចង្អុលទៅចំប្រលោះភ្លៅមាំធ្វើឲ្យហ័ងស៊ីងប្រញាប់អោនមើលតាមដៃស្រឡូន
«ហ៊ឺយ.....»រាងក្រាសរហ័សយកដៃមកខ្ទប់កូនប្រុសទាំងយកដៃឈោងចាប់កន្សែងយកមករុំល្វែលខាងក្រោម
«ប~បងឆាប់សម្លាប់វាចោលទៅ នេះ»ស៊ាវយូប្រាប់ទាំងហុចទំពក់ឲ្យរាងក្រាស
«ឡប់ទេហេស អ្នកណាទៅសម្លាប់កូនខ្លួនឯងចោលនោះ»រាងក្រាសពោលទាំងហួសចិត្តមានដូចគ្នាសោះធ្វើមិនស្គាល់អីណា
«បើមិនសម្លាប់វាបងចង់យកវាទៅណា?»សួរទាំងឆ្ងល់ គេជាមនុស្សបរិសុទ្ធចឹងហើយមិនសូវជាដឹងប៉ុន្មានទេ
«យកទៅប្រលែងចោលក្នុងសមុទ្រ»បើជ្រុសជាចឹងហើយក៏ចាក់បណ្ដោយតែម្ដងទៅ មនុស្សស្អីគ្មានយល់សាច់ការអីតិចសោះចឹង បើកូនប្រុសគេស្លាប់បាត់តើគេបានស្អីបន្ដពូជទៅកេរ្តិ៍ឪចែកឲ្យតែមួយហ្នឹងផង។
To be continued 🙏
និពន្ធដោយ: យូ លីងលីង✨🍂
YOU ARE READING
រឿង និស្ស័យស្នេហ៍ឆ្លងភព
Historical Fiction«តើនេះជាកន្លែងស្អី មិចបានជាមានមនុស្សស្លៀកពាក់ប្លែកៗច្រើនយ៉ាងនេះ គេកំពុងតែថតកុនមែនទេ?» «ពីមុនឯងមិនមែនបែបនិងទេ តែពេលនេះធ្វើចរឹកដូចមានតែឯង គិតខុសឬត្រូវទេដែលយើងយល់ព្រមជាមួយលោកពុករៀបការជាមួយឯងនោះ» ___________________ «ឯងជាខ្មោចមកពីខាងណាមិចបានមកចូលមិត្តយើ...
