+ព្រឹកបន្ទាប់ពួកសិស្សទាំងអស់ក៏បានមកជួបជុំគ្នាដើម្បីចេញដំណើរទៅកាន់ប្រាសាទបុរាណដផយមានអ្នកភូមិម្នាក់ធ្វើជាង្នកនាំផ្លូវ។
«ផ្លូវដែលពួកយើងត្រូវធ្វើដំណើរគ្រោះថ្នាក់ណាស់ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នបន្ដិច»លោកពូម្នាក់ដែលជាអ្នកនាំផ្លូវក៏និយាយប្រាប់ទៅលោកគ្រូលី
«បាទ!អរគុណពួកយើងនិងប្រុងប្រយ័ត្ន»និយាយគ្នារួចពួកគេក៏ចេញដំណើរ
នៅតាមផ្លូវដែលរុំព័ទ្ធទៅដោយដើមឈើធំៗសត្វព្រៃគ្រប់ប្រភេទធ្វើឲ្យគ្រប់គ្នានើកភ្នែកធំៗភ្ញាក់ផ្អើល ទេសភាពប្លែកភ្នែកមួយនេះធ្វើឲ្យសិស្សគ្រប់គ្នាចាប់ទាញទូរស័ព្ទមកថតរូបលេង
«ពួកយើងឈប់សម្រាកបន្ដិចសិនទៅចាំបាត់ហត់ចាំបន្ដដំណើរទៅមុខទៀត ប្អូនៗអាចទៅដើរលេងនៅម្ដុំៗនេះបានតែកុំទៅឆ្ងាយពេកឮទេ?»លោកគ្រូលីប្រាប់ទៅកាន់កូនសិស្ស
«បាទ/ចាស៎លោកគ្រូ»តបរួចពួកគេខ្លះក៏ដើរទៅថតលេង អ្នកខ្លះក៏អង្គុយនិយាយគ្នាលេងក្រោយដើមឈើយ៉ាងសប្បាយរីករាយ
«ឯងយ៉ាងមិចហើយ? ហត់ដែរទេ?»រាងក្រាសដាក់ខ្លួនអង្គុយជិតរាងតូចមុនសួរឡើង
«ហ៊ឹម!យើងអត់អីទេ សប្បាយៗ»រាងតូចតបទៅនាយវិញទាំងស្នាមញញឹម
«អ៊ឹម!បើហត់ប្រាប់យើងចាំយើងអៀវឯងក៏បាន»ហ័ងស៊ីង
«ហួយ!ពួកឯងហេតុតែគេមានគូណ៎ សុទ្ធតែចង់អៀវគ្នាទៀត ហ៊ឹក~ច្រណែនគេណាស់»
«មែនហើយឯង...»ពួកគេនាំគ្នានិយាយបង្អាប់ស៊ីងឈៀវមិនឈប់រហូតដល់សមីខ្លួនអៀនរឹងខ្លួនមិនហ៊ានទាំងមើលមុខគ្នាចំ
«អា៎~កូនៗឈប់លេងបានហើយតោះទៅមុខទៀត»លោកគ្រូលីឃើញចឹងក៏ប្រញាប់កែប្រែស្ថានការណ៍
នៅតាមផ្លូវរាងតូចជិតតែពីដើរឈ្ងោកមុខចុះមិនហ៊ានងើបមុខសម្លឹងរាងក្រាសដែលដើរខាងមុខខ្លួនឡើយ
ចីបៗ តឹបៗ យូរៗម្ដងក៏ឮមានសំឡេងសត្វព្រៃយំបូករួមជាមួយសំឡេងសម្រិបជើងអ្នករាល់គ្នា បានបន្ដិច *ព្រូស*
ВЫ ЧИТАЕТЕ
រឿង និស្ស័យស្នេហ៍ឆ្លងភព
Исторические романы«តើនេះជាកន្លែងស្អី មិចបានជាមានមនុស្សស្លៀកពាក់ប្លែកៗច្រើនយ៉ាងនេះ គេកំពុងតែថតកុនមែនទេ?» «ពីមុនឯងមិនមែនបែបនិងទេ តែពេលនេះធ្វើចរឹកដូចមានតែឯង គិតខុសឬត្រូវទេដែលយើងយល់ព្រមជាមួយលោកពុករៀបការជាមួយឯងនោះ» ___________________ «ឯងជាខ្មោចមកពីខាងណាមិចបានមកចូលមិត្តយើ...
