Part 10 ថង់ក្រអូបរូបមេអំបៅ

32 9 0
                                        

  + ក្នុងផ្សារ

  ឈីវឈីវកំពុងតែដើរមើលគេមើលឯងក្នុងផ្សារដោយមានស៊ីវអ៊ីជាអ្នកយួរអីវ៉ាន់សំពីងសំពោងតាមពីក្រោយ

«អ្នកប្រុស!»

«បាទ?»ឈីវឈីវតបទៅកាន់ស៊ីវអ៊ីទាំងភ្នែកសម្លឹងទៅកាន់ថង់ក្រអូបដែលគេដាក់លក់តាមផ្លូវ ថង់នីមួយៗមានរូបប៉ាក់ផ្សេងៗពីគ្នាតែអាល្អិតហាក់ចាប់អារម្មណ៍តែជាមួយថង់រូបមេអំបៅទៅវិញ

«ខ្ញុំគិតថាទិញតែប៉ុណ្ណឹងបានហើយអ្នកប្រុស ខ្ញុំកាន់លេងអស់ហើយ..»ស៊ីវអ៊ីប្រាប់ម្ចាស់ទាំងធ្វើមុខគួរឲ្យអាណិតព្រោះអីវ៉ាន់ច្រើនយកតែមែនទេននេះអ្នកប្រុសរបស់នាងចង់ទិញអីវ៉ាន់ឲ្យអស់មួយផ្សារឬក៏យ៉ាងណា?អីវ៉ាន់នៅនាងកាន់ធម្យមងំអីវ៉ាន់នៅអ្នកប្រុសនាងកាន់ខ្លួនឯងទៀត

«ហិហិគឺមកពីឃើញរបស់ប្លែកៗទើបខ្ញុំចេះតែចង់ទិញ ហ៊ឹម..តោះទិញតែថង់ក្រអូបនោះមួយទៀតទេឈប់ហើយ»ថាហើយកាន់អីវ៉ាន់រត់ត្រុយទៅបាត់ទុកឲ្យស៊ីវអ៊ីឈរធ្វើមុខស្អុយ

«នាងអ៊ីត្រូវទន្ទេញពាក្យថាម្ចាស់យើង យើងអ្នករើស ហ៊ូ..»ប្រាប់ខ្លួនឯងរួចទើបនាងដើរទៅតាមឈីវឈីវ
ឈីវឈីវចាប់យកថង់រូបមេអំបៅមកប៉ះនិងហិតស្រង់ក្លិនក្រអូបថ្នមៗទាំងញញឹម ក្លិនផ្កា អ័រគីដេលាយជាមួយផ្កាក្រូចក្រអូបប្រសើរធ្វើឲ្យអ្នកដែលស្រង់ក្លិនរបស់វាហើយមានអារម្មណ៍ស្រស់ថ្លា

«ថៅកែថង់ក្រអូបនេះតម្លៃប៉ុន្មានដែរ?»ឈីវឈីវសួរទាំងលើកថង់មកបង្ហាញអ្នកលក់

«បាទមួយហ្នឹងតម្លៃ10កាក់អ្នកប្រុស អ្នកប្រុសពិតជាមានក្រសែភ្នែកល្អមែន ថង់មួយនេះប៉ាក់ចេញពីក្រណាត់សូត្រដ៏ល្អប្រចាំវាំងរបស់យើងសក្ដិសមឥតខ្ចោះតែម្ដងជាមួយអ្នកប្រុស»អ្នកលក់ប្រាប់ទៅកាន់រាងល្អិតទាំងញញឹមរាក់ទាក់ព្រមទាំងរៀបរាប់ពីគុណភាពនៃថង់ប្រាប់ធ្វើឲ្យអ្នកដែលឈរកាន់រឹតតែចង់ទិញ

«អ្នកប្រុសថង់ក្រអូបអ្នកប្រុសក៏មានច្រើនមិនអញ្ចឹង!ហេតុអីអ្នកប្រុសទិញថែមទៀត?»អាអ៊ីដែលឈរជិតក៏ស្រដីសួរ

«ខ្ញុំមិនបានទិញវាសម្រាប់ខ្លួនឯងនោះទេ ចឹងខ្ញុំយកមួយនេះចុះ នេះប្រាក់»ឈីវឈីវតបទៅកាន់ស៊ីវអ៊ីហើយក៏ងាកទៅហុចប្រាក់ឲ្យអ្នកលក់រួចក៏ដើរចេញទៅ

«បាទអរគុណអ្នកប្រុស»

នៅតាមផ្លូវត្រឡប់មកវាំង

«អ្នកប្រុសទិញថង់ក្រអូបសម្រាប់ព្រះអង្គមែនទេមេម្ចាស់?»អាអ៊ីសួរឡើងស្របពេលឃើញម្ចាស់ខ្លួនកាន់ថង់ក្រអូបញញឹមអឹមអៀនតែម្នាក់ឯង

«ហាស?ហេតុអីក៏បងដឹង?»ឈីវឈីវភ្លាត់មាត់ភ្ញាក់ផ្អើល នាងអាចមើលចិត្តគេធ្លុះមែនទេ?

«ក៏ខ្ញុំឃើញអ្នកប្រុសញញឹមបែបនេះតាំងពីដើរចេញពីកន្លែងលក់មកចា៎ស តើអ្នកប្រុសពិតជាទិញឲ្យព្រះអង្គមែនឬ?»ស៊ីវអ៊ីសួរម្ដងទៀតទាំងញញឹមអៀនស្របពេលដែលឃើញថ្ពាល់ម្ចាស់ខ្លួនឡើងក្រហមព្រឿងៗ

«អឹមពិតមែនហើយ!យ៉ាងណាក៏ខ្ញុំនិងទ្រង់ជិតរៀបអភិសេកហើយដូច្នេះហើយទើបខ្ញុំចង់ទិញរបស់ខ្លះឲ្យទ្រង់»ស្នាមញញឹមនៅតែដក់ជាប់លើផ្ទៃមុខសរលោងមិនរលុប
ស៊ីវអ៊ីចាប់ឆ្ងល់សញ្ញាសួរលោតភ្លាមៗពេញក្បាលទើបតែឈ្លោះគ្នាមុននេះសោះឥឡូវមកទិញរបស់ប្រចាំចិត្តឲ្យគ្នាអីណាយ៉ាប់ណាស់អ្នកមានគូ

+វាំង

ទម្រាំមកដល់ដំណាក់ក៏រសៀលបាត់ទៅហើយស៊ីវអ៊ីត្រូវដើរបន់អស់ព្រះឲ្យជួយព្រោះហត់សឹងតែធ្លាក់អណ្ដាតដល់ដី អីវ៉ាន់ក៏ច្រើនហើយអ្វីដែលហួសចិត្តអ្នកប្រុសរបស់គេសុខចិត្តដើរក៏មិនជិះរទេះសេះទៀត

«អ៊ួយ ហត់ណាស់អ្នកប្រុស..»ដាក់អីវ៉ាន់ដល់តុភ្លាមស៊ីវអ៊ីក៏ដេកព្រូសលើឥដ្ឋទាំងដង្ហក់ខ្យល់ធ្វើឲ្យឈីវឈីវឈរមើលនាងទាំងអាណិត

«ហិហិអរគុណបងសម្រាប់ថ្ងៃនេះបងហត់ហើយទៅសម្រាកចុះសល់ប៉ុន្មានចាំខ្ញុំជាអ្នកចាត់ការដោយខ្លួនឯង»ឈីវឈីវស្រដីទៅកាន់នាងទាំងរអៀសចិត្តព្រោះនាងពិតជាហត់មែនមួយថ្ងៃនេះ

«តែខ្ញុំមិនទាន់/ទៅសម្រាកចុះកុំបារម្ភខ្ញុំចេះចាត់ចែងហើយ»រាងល្អិតប្រញាប់កាត់សម្ដីនាងព្រោះនេះក៏រាងល្ងាចហើយ

«ចា៎សចឹងខ្ញុំសុំលាសិនហើយអ្នកប្រុស»ស៊ីវអ៊ីចេញបាត់ឈីវឈីវក៏រៀបចំទុកដាក់របស់របរដែលខ្លួនទិញមកមុននេះឲ្យមានរបៀបរាបរយរួចក៏ងូតទឹកសម្អាតខ្លួនព្រោះមុននេះស៊ីវអ៊ីមកប្រាប់ថាស្ដេចសៀឲ្យទៅសោយអាហារពេលល្ងាចជុំគ្នា។

TO BE CONTINUED 🙏

            និពន្ធដោយ: យូ លីងលីង✨🍂

រឿង និស្ស័យស្នេហ៍ឆ្លងភពWhere stories live. Discover now