នាយតូចទាំងពីររត់ទាំងស្នាមញញឹមនៅជាប់នៅលើផ្ទៃមុខដ៏ស្អាតរបស់ពួកគេ។ពេលនេះឪកាសរបស់ពួកគេមកដល់ហើយពួកគេត្រូវតែគេចឲ្យផុតពីទីនេះឲ្យទាល់តែបានមិនឲ្យនាយចាប់ខ្លួន មកធ្វើបាបម្តងទៀតឡើយ
ពួកគេទាំងពីររត់យ៉ាងយូរទម្រាំតែមកដល់ទីប្រជុំជននេះបានហត់មិនស្ទើរនោះទេរត់មិនហ៊ានឈប់មិនហ៊ានសម្រាកទោះហត់យ៉ាងណាក៏នៅតែមិនឈប់បន្តរត់រហូតមកដល់កន្លែងនេះ។
នាយតូចទាំងពីរក្រោយមកដល់ហើយក៏នាំគ្នាឈប់ដើម្បីសម្រាកយកកម្លាំងខ្លះៗមុននិងរកវិធីដើម្បីគេចបន្តទៀត។
នាយតូចទាំងពីរអង្គុយនៅកន្លែងមួយដែរមានមនុស្សដើរកាត់យ៉ាងច្រើនតែពួកគេមិនខ្វល់ទេដរាប់ណាពួកគេហត់ចង់សម្រាកពួកគេមិនខ្មាស់និងក្រសែរភ្នែកប៉ុណ្ណឹងទេ។នាយតូចទាំងពីរអង្គុយទាំងញញឹមសប្បាយចិត្តមើលទៅមនុស្សនិងភ្លើងពណ៌ចម្រុះគ្នានោះយ៉ាងសប្បាយចិត្តពួកគេខានស្គាល់វាយូរដែរហើយ។
«jeonghan តើយើងត្រូវធ្វើអ្វីបន្តដើម្បីគេចផុតពីរពួកគេនោះជារៀងរហូត?»wooyeongអង្គុយមើលទៅជុំវិញខ្លួនយ៉ាងសប្បាយនោះក៏ស្រាប់តែនឹកសួរសំណួរទៅកាន់មិត្ត
«ពេលនេះយើងគិតមិនទាន់ចេញទេ!»jeonghanគិតបន្តិចរួចក៏ងាក់មកនិយាយជាមួយមិត្តវិញ
«ហ្អឺ...មិនអីទេដើរមួយជំហានគិតមួយជំហ៊ានទៅ»wooyeong តបទៅវិញទាំងញញឹមជាប់គេពិតជាសប្បាយខ្លាំងណាស់បើទោះជាពួកគេមិនទាន់អាចគេចផុតទាំងស្រុងតែយ៉ាងណាពេលនេះពួកគេគេចបានផុតហើយ។ចឹងដើរមួយជំហ៊ាន គិតមួយជំហ៊ានសិនទៅ
«ហ្អឺ...ត្រូវហើយ!»jeonghan
«ចុះយប់នេះយើងទៅគេងនៅឯរណាទៅ?»wooyeong
«មិនទាន់ដឹងដូចគ្នា»jeonghan តបទៅមិត្តវិញទាំងទឹកមុខចាប់ផ្តើមធ្លាក់ចុះ
«មិនអីទេ! ទៅគេងនៅហាងផ្ការបស់យើងតែម្តងទៅ!យ៉ាងមិចដែរ!»wooyeongមុននេះក៏រាងអស់សង្ឃឹមដែរតែក្រោយមកក៏គិតឃើញហាងផ្ការបស់ម្តាយខ្លួន
«ត្រូវហើយ!»jeonghanចាប់ផ្តើមសប្បាយចិត្តឡើងមក
«តោះយើង!»wooyeong
«តោះ»jeonghan
នាយតូចទាំងពីរធ្វើដំណើរទៅមុខយ៉ាងសប្បាយបើទោះជាទៅមុខទៀតមានរឿងអ្វីកើតឡើងក៏ដោយតែពេលនេះពួកគេអាចញញឹមបាននូវពេលគេចផុតពីនរកនោះ។ពួកគេទាំងពីរដើរបណ្តើរនិយាយជជែកគ្នាសើចសប្បាយចាប់កាន់ដៃគ្នាក្រវីទៅមកអារម្មណ៍ភិតភ័យមុននេះវាបានរសាតបាត់អស់ទៅហើយបន្សល់តែភាពស្រស់ស្រាយស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគេទាំងពីរ។
YOU ARE READING
កូនប្រុស កូនតណ្ហា
Short Story«ខ្ញុំជាកូនប៉ាឬជាទាសករតណ្ហារបស់ប៉ា?» jeonghan «ឯងមិនមែនកូនយើងបង្កើតឯរណាយើងចង់ធ្វើបែបណាក៏បាន!!?»seungchaol
