Ep13 ការពិត

606 45 0
                                        

នាយតូចjeonghan រត់បានបន្តិចក៏មកដល់មុខបន្ទប់ដែលបានឃើញមុខរបស់មិត្តគេមិញនេះ។
Jeonghan មកដល់ក៏រៀបនិងបើកទ្វាតែក៏ត្រូវអាក៎វិញដែលចិត្តរបស់គេមិនអស់និងចម្ងល់សំណួរ ៗៗចេញមកពីណាក៏មិនដឹងរត់ចូលក្នុងខួរក្បាលរបស់គេគេគិតៗនៅតែគិតមិនចេញតើគេគួរជឿរឿងកាលនៅសកលវិទ្យាល័យនោះទេ? តើគេប្រកដទេថាជាមិត្តរបស់គេ?វាអាចថាគេយំដល់ថ្នាក់ស្រវាង់ភ្នែកឬ?
នាយតូចបានឈរគិតនៅមុខបន្ទប់គិតៗចង់ផ្ទុះខួរតែដើម្បីឲ្យអស់ចម្ងល់គែមានតែប្រថុយថាតើម្នាក់នោះជាមិត្តរបស់គេទេ ? ហើយរឿងដែលគេបានប្រាប់នោះជារឿងពិត?
នាយតូចរៀបនិងលុកដៃទៅមួលគន្លឹះទ្វាទៅហើយតែក៏ត្រូវអាក៎ម្តងទៀតក្រោយឮសំឡេងស្រែកយំនៅក្នុងនោះធ្វើឲ្យគេចាប់ផ្តើមភិតភ័យម្តងទៀតនិងបានឮសំឡេងក្តុងក្តាំងនៅខាងក្នុងនោះខួរក្បាលរបស់នាយតូចបាននឹកឃើញរឿងដែលប៉ារបស់គេធ្វើដាក់។ jeonghan បានយំអង្គុយចុះនៅមុខបន្ទប់របស់ពូខ្លួននិងយកដៃមកខ្ទប់ត្រជៀករបស់ខ្ឡួនគេមិនចង់ឮសំឡែងស្រែកយំដោយក្តីឈឺចាប់នោះទេដោយតែវាបានធ្វើឲ្យគេគិតឃើញរឿងរបស់ខ្លួន។នាយតូចjeonghan ខ្ទប់ត្រជៀកអង្គុយយំសុខៗក៏គិតឃើញរឿងដែលខ្លួនចង់ដឹងវានៅមិនទាន់ដោះស្រាយចម្ងល់របស់ខ្លួននោះទេតើគួរបើកទ្វាឬអត់?

«មិនថាមានរឿងអ្វី! រូបភាពអ្វីក៏ត្រូវតែដឹងថាអ្នកនៅក្នុងនោះជាអ្នកណាឲ្យបាន!!»ផ្តាច់ជ្ញាចិត្តរួចហើយក៏បានចាប់កាន់គន្លឹះទ្វា

ក្រាក!!! ទ្វាត្រូវបានបើក ភ្នែកក៏បើកធំៗក្រោយឃើញអ្នកនៅក្នុងបន្ទប់និង។

«-»បកក្រោយបន្តិច
ពេលដែរនាយតូចបានជិះឡានមកដល់វិមានបន្ទាប់មកក៏ឃើញwoo young នោះពេលនោះwoo young មិនបានចាប់អារម្មណ៍នោះទេដោយសារតែចិត្តគំនិតគិតរឿងជាច្រើនទើបមិនបានចាប់អារម្មណ៍នូវវត្តមានរបស់នាយតូចjeonghan តែក៏ភ្ងាក់មកវិញក្រោយពេលដែលឮសំឡេងទ្វាបើកក៏ធ្វើឲ្យមានសតិឡើងវិញនិងបានមើលចុះទៅក្រោបក្រោយពេលដែលនាយតូចjeonghan រត់ចូលក្នុងនោះហើយគែក៏មិនបានគិតអ្វីច្រើនទៀតនៅទេដោយសារតែវត្តមានរបស់មនុស្សម្នាក់ធ្វើឲ្យគេត្រូវងាក់មកមើលទើបមិនបានគិតអ្វីច្រើនក៏មិនប្រកដថាមិនគិត!

កូនប្រុស កូនតណ្ហាWo Geschichten leben. Entdecke jetzt