Ep20 បញ្ញាក្អែក!

204 30 8
                                        

មកមើលនាយក្រាស់សានវិញនាយបានចាក់ចេញពីវិមានហើយក៏ឡើងឡានទៅណាមិនដឹង។

នៅក្នុងឡានសាននាយក្រាស់និយាយម្នាក់ឯងទាំងខឹងស្អប់ទៅកាន់សង្សារបងខ្លួន!។

«ស្មានតែងាប់បាត់ពីផែនដីហើយតើមិចក៏នាងម្នាក់នោះនៅរស់ទៀត?! ឆ្ងល់ណាស់បងឆូលគាត់ល្ងង់ដល់កម្រឹតណាបានជាឲ្យនាងស្រីកញ្ជោងនោះបង្វិលក្បាលបាន?!»សាន នាយខឹងក៏ខឹង ក្តៅក៏ក្តៅ ស្មុកស្មាញ ស្រ្តេស ធុញថប់លើសដើមក្រោយឃើញស្រីម្នាក់នោះ!។

«ល្ងង់ចឹងឲ្យសមហើយគេបំផ្លាញ់ទំនិញចោលនោះ!»សាន

«អាkឯងនាំយើងទៅក្លឹបបន្តិច!»សាន នាយរអ៊ូម្នាក់ឯងរួចក៏បានបញ្ជាឲ្យនាយជំនិតជួននាយទៅក្លឹប

«បាទ ចៅហ្វាយ»នាយkជាកូនចៅតប

«ចៅហ្វាយយ៉ាងមិចហើយរឿងទំនិញរបស់ម្ចាស់ធំ?»នាយkឆ្លៀតសួរទៅចៅហ្វាយរឿងទំនិញ

«ឯងមិនបាច់ខ្វល់ទេព្រោះយើងមិនឲ្យឯងធ្វើទេ!»សាន នាយតបទៅវិញទាំងមុខស្មើ

«ចៅហ្វាយ! មើលទៅដូចជាស្ត្រេសពេកហើយមានរឿងអ្វីមែនទេ?»នាយkសួរទៅចៅហ្វាយជាថ្មី

«គ្រប់យ៉ាងមកពីឯងនិង!»សាន

«ហាក៎! អាkធ្វើអ្វីខុសចៅហ្វាយ?!»នាយkតបទៅចៅហ្វាយវិញដោយឆ្ងល់តាមមិនទាន់

«បើសិនជាម្សិលមិញឯងអត់ដាក់ច្បាប់ទេម្ល៉េះគេមិនអាចរត់រួចទេ»សាន នាយនិយាយដោយអស់សង្ឃឹមនិងខឹងទៅកាន់កូនចៅ

«ចៅហ្វាយចង់សំដៅដល់អ្នកណា?»នាយkកាន់តែឆ្ងល់និងប្រយោគរបស់ចៅហ្វាយខ្លួន

«បានហើយ យើងមិនចង់ធ្វើបាបអ្នកមិនដឹងរឿងទេ! ឆាប់លឿនឡើងទៅ!»សាន នាយក្រាស់ខ្ចិលតបនិងកូនចៅពូកែឆ្ងល់របស់ខ្លួនណាស់សួរ សួរមិនចេះចប់សួរទល់តែបានចម្លើយទើបឈប់ តែបើនាយធ្វើមិនដឹង មិនឮប្រហែលល្អជាង។រួចនាយក៏បញ្ជាឲ្យគេបើកឡានឲ្យលឿនព្រោះមិនចង់បញ្ចេញកំហឹងដាក់កូនចៅ។ បើជាមនុស្សធម្មតាវិញពេលនេះគ្រាន់កាំភ្លើងទម្លុះក្បាលបាត់ហើយ ព្រោះមនុស្សនាយមិនចូលចិត្តអ្នកណាសុំានោះទេ!។

កូនប្រុស កូនតណ្ហាWhere stories live. Discover now