+ព្រឹកថ្ងៃថ្មី
នៅបន្ទប់ទទួលភ្ងៀវ មានមនុស្សពីរនាក់អង្គុយទាំងខឹងនិងស្មុកស្មាញហើយក៏គ្មានអ្នកណាក្រៅពីនាយក្រាស់យើងដែរ។ពីរនាក់បងប្អូនអង្គុយមើលទៅគ្នាទៅវិញទៅមកគិតអ្វីមិនចេញមិចក៏អាចឲ្យនាយតូចទាំងពីររួចខ្លួនងាយៗបែបនេះទៅកើត។ពួកនាយទាំងពីរកាលពីមុនមិនមែនអន់ដល់ថ្នាក់និងនោះទេតែហេតុអ្វីបានជាត្រូវមកចាញ់ក្រោកដៃរបស់នាយតូច។
«មិចក៏ឯងមិននិយាយអ្វីខ្លះមក?»ស៉ឺងឆូល នាយក្រាស់អង្គុយយកដៃមកញីក្បាលខ្លួនឯងតិចៗនិងមើលទៅប្អូនគិតតែពីអង្គុយមិននិយាយអ្វីសោះ
«ខ្ញុំគិតអ្វីនិយាយមិនទាន់ចេញទេពេលនេះកំពុងតែស្ត្រេស!»សាន នាយបានតបទៅនិងសំណួររបស់បងប្រុសខ្លួនដោយងាក់មុខទៅម្ខាង
«គិតៗទៅឯងនិងយើងគឺអន់ណាស់សត្រូវរាប់រយនាក់ពួកយើងអាចយកឈ្នះយ៉ាងងាយតែហេតុអ្វីបានជាមកត្រូវចាញ់ក្រោមដៃរបស់មនុស្សខ្លួនតូចមួយទៅវិញ?!»ស៉ឺងឆូល នាយនិយាយឡើងមកទាំងរាងអស់សំណើចនិងខ្លួនឯងចេះមកចាញ់ល្បិចតិចតួចចឹងទៅកើត
«ត្រូវហើយ »សាន
«តែខ្ញុំសួរបងរឿងមួយបានទេស៉ឺងឆូល?»សាន នាយងាក់មកតបជាមួយបងនាយសុខៗក៏ខួរក្បាលចាប់ផ្តើមលេចចេញនូវសំណួរចេញមកចង់សួរទៅបងរបស់ខ្លួន
«សួរមកឲ្យតែឯងចង់ដឹងហើយសំណួរនោះបងអាចឆ្លើយបានបងនិងឆ្លើយ!»ស៉ឺងឆូល នាយក្រាស់តបទៅប្អូនវិញទាំងយកដៃមកទល់ចង្គារខ្លួនឯង
«គ្មានអ្វីច្រើនទេ គឺខ្ញុំគ្រាន់តែឆ្ងល់ហេតុអ្វីបងធ្វើបាប ជុងហាន? ហើយមិចក៏ជុងហានប្រែដល់ថ្នាក់នេះ?»សាន
«មិនបាច់ចង់ដឹងទេ!ព្រោះរឿងមួយនេះបងជាអ្នកចាត់ការគិតតែរឿងឯងទៅ ហេតុអ្វីឲ្យយកក្មេងម្នាក់នោះមកធ្វើរឿងមិនល្អនៅទីនេះ! ហើយមួយទៀតក្មេងម្នាក់នោះធ្វើអ្វីខុសមែនបានជាឯងធ្វើបាបនិងបង្ខំគេខ្លាំងដូច្នេះ?»ស៉ឺងឆូល នាយមិនបានតបនូវសំណួររបស់សានតែនាយបែរជាសួរសំណួរបកទៅវិញ
«វាជារឿងផ្ទាល់ខ្លួនរបស់មនុស្សពីរនាក់បងមិនបាច់ចង់ដឹងទេ!»សាន
YOU ARE READING
កូនប្រុស កូនតណ្ហា
Short Story«ខ្ញុំជាកូនប៉ាឬជាទាសករតណ្ហារបស់ប៉ា?» jeonghan «ឯងមិនមែនកូនយើងបង្កើតឯរណាយើងចង់ធ្វើបែបណាក៏បាន!!?»seungchaol
