ភាគ46.អន់ចិត្ត
ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ថ្ងៃនេះរាងក្រាស់នីគីក្រោកពីប្រលឹមចុះមកខាងក្រោមទាំងញញឹមស្រស់ធ្វើអោយសុងហ៊ុននិងជេគដែរអង្គុយនៅក្បែរនោះងឿងឆ្ងល់ជាខ្លាំងថ្ងៃនិងគេរើសបានកំណប់ហេស?
"ពួកបងសម្លឹងមុខខ្ញុំធ្វើអ្វី?"នីគីបន្ទាប់ពីផឹកទឹករួចបម្រុងនិងចេញទៅវិញតែក៏ក្រឡេកឃើញសុងហ៊ុននិងជេគកំពុងតែសម្លឹងមកខ្លួនមិនដាក់ភ្នែក
"ឯងដើរញញឹមអីទាំងព្រឹក?"ជេគ
"អត់មានច្បាប់ហាមមិនអោយញញឹមពេលព្រឹកឯណា? ឡា ឡា ឡា បងនឹកអូនណាស់ម្ចាស់ស្នេហ៍បងអើយ~~ ចង់ជួបត្រើនត្រើយខ្លាំងណាស់ជីវ៉ា~~ "បន្ទាប់ពីនិយាយសូកអោយបងរួចនីគីក៏ស្រែកច្រៀងដើរចេញទៅបាត់ធ្វើអោយជេគគាំងជាខ្លាំង ទង្វើអ្វីនិង?គេត្រូវខ្មោចចូលមែនទេ?
"មើលសម្ដីគេចុះប្អូនទូរទស្សន៍ អាប្អូនជើងល្អ!!"
"ហ្ហឹសៗ"ឃើញជេញខឹងឡើងមុខក្រញ៉ូវបែបនេះសុងហ៊ុនក៏សើចស្ញេញចេញមកប៉ុន្តែ...
"ឯងសើចអី?"
"អឺ..គឺ.."
"ចម្អកយើង?"
"គ្មានទេអ្នកណាដាច់ចិត្តចម្អកសំណព្វចិត្តនោះ"
"មនុស្សឆ្គួត"គេនិយាយអ្វីនិងមានដឹងថាជេគអៀនឬអត់ព្រះអើយ
"ជេគទៅណា?"សុងហ៊ុនសួរឡើងខណះពេលដែរឃើញរាងតូចក្រោកឈរ
"ទៅបន្ទប់"
"ខ្ញុំទៅដែរ"
"ខ្លួនអត់ជាប់គ្នាផងមកតាមធ្វើអី?"ហេតុតែចង់ញ៉ោះគេវិញជេគក៏និយាយចេញមកដោយមិនបានដឹងថាពាក្យមួយឃ្លាមិញនេះអាចធ្វើអោយសុងហ៊ុនអន់ចិត្តនោះទេ។
"ឯងធុញខ្ញុំមែនទេ?"សុងហ៊ុនសួរទៅជេគដោយសម្លេងស្រាលៗស្ដាប់មិនចង់ឮ
"ហ្ហាស់?"ឮបែបនោះជេគក៏ប្រញ៉ាប់ងាកមើលមុខសុងហ៊ុនយ៉ាងលឿនថ្ងៃនេះគេកើតអីឆាប់រីករាយក៏ឆាប់អន់ចិត្តដូចគ្នា
"ឯងធុញនិងខ្ញុំមែទេ ?"សុងហ៊ុនពោលសួរឡើងម្ដងទៀតដោយទឹកមុខរាងស្រពោនបន្តិចដែរ។
YOU ARE READING
រង្វង់ស្នេហ៍តារាឯក✨
Teen Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?
