រង្វង់ស្នេហ៍តារាឯក✨

178 28 13
                                        

ភាគ44.អតីតកាល

"ជេយ៍...ឯង..ឯងនិងរូកា...ឈ្លោះគ្នាមែនទេ?"គ្រាន់តែដាក់ខ្លួនអង្គុយភ្លាមនាយក៏សួរទៅជេយ៍ដែរអង្គុយក្បែរខ្លួនភ្លាម ទោះជាមិនហ៊ានសួរតែគេត្រូវតែបង្ខំចិត្តសួរដដែលព្រោះអារម្មណ៍ដែរប្រាប់ថាបារម្ភបុរសចំពោះមុខនេះវាធំខ្លាំងជាងអារម្មណ៍ដែរខ្លាចទៅទៀត។

"ពួកយើងបែកគ្នាហើយ"

"ជេយ៍~~""គ្រាន់តែឮសម្លេងរអាក់រអួលរបស់អ្នកម្ខាងទៀតនាយដឹងបាត់ទៅហើយថាក្នុងចិត្តគេឈឺខ្លាំងប៉ុណ្ណាក្នុងចិត្តនាយក៏ឈឺដូចគ្នាឈឺលើសគេរាប់រយដងឯណោះ។

"ហ្ហឹស...មកពីយើងមិនល្អគ្រប់គ្រាន់មែនទេជុងវុន?...ព្រោះតែយើងមិនល្អទើបគេសុំយើងបែកគ្នាមែនទេ ហ្ហឹកៗ"ដំណក់ទឹកភ្នែកចាប់ហូរប្រដេញគ្នាមិនឈប់ឃើញបែបនោះជុងវុនក៏ប្រញ៉ាប់ទាញជេយ៍មកអោបក្នុងរង្វង់ដៃយ៉ាងលឿនមុននិងនិយាយលួងលោមគេទាំងដែរក្នុងទ្រូងនាយនេះដូចជាត្រូវចាក់រាប់រយកាំបិទទៅហើយ។

"មិនមែនបែបនិងទេជេយ៍...ឯងល្អខ្លាំងណាស់..ជឿខ្ញុំណា"

"ចុះហេតុអ្វីគេសុំយើងបែកជុងវុន ហ្ហឹក យើងធ្វើអ្វីខុសទៅ ហុឺៗ"ដៃមាំស្រវាអោបកាយល្អិតវិញយ៉ាងណែនពេលនេះនាយគិតអ្វីលែងចេញធ្វើអ្វីលែងបានហើយក្រៅពីបង្ហូរទឹកភ្នែកអោយភាពឈឺចាប់បានរលត់ខ្លះ។

"ជេយ៍..ស្ដាប់ខ្ញុំណា មិនថាអ្នកផ្សេងមើលមកឯងបែបណាទេ ប៉ុន្តែសម្រាប់ខ្ញុំឯងជាមនុស្សល្អខ្លាំងណាស់ ខ្ញុំមិនចង់ឃើញឯងឈឺចាប់បែបនេះទេជេយ៍ ឯងនៅមានខ្ញុំដែរនៅក្បែរឯង នៅមានមនុស្សជាច្រើនទៀតដែរបារម្ភពីឯង..ជេយ៍ ខ្ញុំដឹងថាឯងកំពុងតែឈឺចាប់ប៉ុន្តែខ្ញុំចង់អោយឯងដឹងមិនថាមានរឿងអ្វីខ្ញុំនៅឈរខាងឯងជានិច្ច"បបូរមាត់តូចនិយាយឡើងស្របពេលដៃអង្អែលខ្នងគេថ្មមៗជាការលួងលោម

"ហ្ហឹកៗ"

"យំមកចោះ...យំអោយឆ្អែត ថ្ងៃស្អែកឯងត្រូវធ្វើជាមនុស្សថ្មី"សម្ដីនាយតូចបានបញ្ចប់ក្នុងបន្ទប់ទាំងមូលមានតែសម្លេងយំដង្ហក់របស់ជេយ៍តែប៉ុណ្ណោះ។

  ក្រោយពីស្ងាត់បាត់សម្លេងជុងវុនក៏គិតថាជេយ៍គេងលក់ហើយទើបរើខ្លួនចេញបន្តិចបំណងគឺចង់ផ្ដួលកាយមាំអោយគេងលើគ្រែស្រួលបួលវិញណាមួយនាយក៏ចុកស្មាណាស់ដែរដែលមកអង្គុយអោយគេអោបបែបនេះ។

រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now