រង្វង់ស្នេហ៍តារាឯក✨

224 27 7
                                        

ភាគ41.មនុស្សកំដរ!!

នៅពេលល្ងាចបានមកដល់សមាជិកទាំងអស់ក៏មកអង្គុយញ៉ាំបាយជុំគ្នាវិញពេលនេះ នីគី និងជេគក៏ត្រឡប់មកដល់អាគារវិញដូចគ្នា។

"យ៉ាងម៉េចដែរនីគីទៅបារាំងលើកនេះមិនអីទេមែនទេ"ហុីសឿងជាអ្នកផ្ដើមនិយាយមុនព្រោះនាយមិនអាចទ្រាំនិងសភាពស្ងប់ស្ងាត់នេះបានទេ។

"មិនអីទេបងគ្រាន់តែការងារលើកនេះរាងពិបាកបន្តិចប៉ុណ្ណោះត្រូវថតផ្សាយហើយត្រូវឡើងកម្មវិធីទៀតនៅត្រូវចូលរួមពិធីជប់លៀងទៀត"នីគី

"មិនអីក៏ល្អហើយយ៉ាងណាពួកយើងជិតដល់ពេលចេញអាល់ប៊ុមថ្មីហើយត្រូវហ្វឹកហាត់ច្រើនបន្តិច"ហុីសឿង

" ជុងវុនបងមិនគិតសួរសុខទុក្ខប្អូនម្នាក់បន្តិចទេមែនទេ អន់ចិត្តណាស់"នីគីទម្លាក់ក្បាលកើយស្មាជុងវុនដែរអង្គុយជិតខ្លួនទាំងចរិកញិកញ៉ក់គេមិនបានចាប់អារម្មណ៍ទេថាមានកែវភ្នែកមួយគូរសម្លឹងមកគេដូចជាចង់ហែកសុីនោះ។

"ចុះក៏ប្អូនបងម្នាក់នេះធំហើយនោះអី មានអីត្រូវបារម្ភច្រើនដូចពីមុនទៅ"ជុងវុនលើកដៃទៅអង្អែលក្បាលប្អូនថ្នមៗតបទៅគេវិញទាំងញញឹមស្រាលៗ

"ចឹងបងមិននឹកខ្ញុំទេហ៌?"

"នឹកតើអ្នកណាថាមិននឹក"

"ន៎ែល្មមៗទៅស្អិតជាប់គ្នាបែបនិងតាំងពីពេលណាហាស់"អុីបូចម្អន់ប្អូនៗដែរអង្គុយទប់មុខខ្លួននេះចេះមកធ្វើចរិកកូនក្មេងទៅកើត

"បងច្រណែនក៏ទៅរកបងចាន់ទៅ"នីគី

"បងនិងចាន់គឺជាសង្សារចុះពួកឯងទាំងពីរនេះជាស្អីដែរហាស់បានល្អូកល្អិនម្លឹងៗ"អុីបូសែនហួសចិត្តនិងប្អូនជាខ្លាំងតមាត់មិនបាត់មួយម៉ាត់សោះ

"ពេលនេះមិនមែនជាសង្សារតែថ្ងៃក្រោយក៏ថាមិនត្រូវដែរ"នីគីគេគ្រាន់តែចង់លេងសើចជាមួយបងប៉ុណ្ណោះប៉ុន្តែសម្ដីរបស់គេដូចជាកំពុងតែចាក់សាំងលើភ្លើងក្នុងចិត្តរបស់អ្នកខ្លះដែរអង្គុយក្បែរនោះអញ្ចឹង។

"អូហូ បើបងការជាមួយបងជុងវុនមែនណាខ្ញុំចងដៃ វីឡា មួយខ្នងតែម្ដង"ជុងហ្គុក ក្មេងនេះក៏មិនធម្មតាដែរពូកែរកពាក្យមកនិយាយខ្លាំងណាស់

រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now