ជុងវ៉ុន និង ស៊ុននូបានដើរចូលហាងសម្លៀកបំពាក់ មនុស្សប្រុស និងស្រី ជាមួយ សាច់ខោអាវប្រណិតល្អ សាច់ម៉ត់ ប៉ាក់ម៉ូតគ្រប់ប្រភេទ ភ្ជាប់រចនាម៉ូតជាមួយគ្រាប់គ្រប់ពណ៍ និងកាតុបតែងហាងមើលទៅទំនងជាអ្នកមានឋានះអ្នកមានលំដាប់ផ្កាយ7 តាមជាន់ៗ ។
" សួស្ដីលោកទាំងពីរ តើលោកត្រូវការមើលម៉ូតសម្លៀកបំពាក់ប្រភេទណាដែរ " អ្នកលក់ដើរមករាក់ទាក់
" គឺខ្ញុំមកមើលម៉ូតណាត់ជួបម្ចាស់ក្រុមហ៊ុន ដែលមើលទៅទំនងពាក់ទៅនៅខានស្អែកបង " ជុងវ៉ុនបើកការសន្ទនារាក់ទាក់ទៅអ្នកលក់វិញ
" ចាសលោក អញ្ជើញមកតាមខ្ញុំ " អ្នកលក់បាននាំនាយទាំងពីរទៅកន្លែងសម្លៀកបំពាក់មួយជាន់ទៀត
នៅតំណាក់នីមួយៗសុទ្ធតែខោអាវរាប់ពាន់ឈុតតំណាងនីមួយៗ ដែលហាងនេះមានឈ្មោះពីដើមថាជាហាងដ៏ល្បីប្រណិតពិតប្រាកដមែន ។
" បងប្រុស កន្លែងនេះមើលទៅទំនងណាស់ធំល្អហើយអាវមួយៗច្ឆៃប្រឌិតទាក់ទាញភ្នែកខ្ញុំតែម្ដង " ស៊ុននូអោនខ្សឹបបងប្រុស
" នៅអោយស្ងៀម " ជុងវ៉ុនងាកកេះប្អូន
" អ្នកទាំងពីរឈរនៅទីនេះហើយ ខ្ញុំនិងយកឈុតពិសេសជូនអ្នកទាំងពីរ " អ្នកលក់រាក់ទាក់បន្តិច សឹមដើរទៅយកឈុត
" មើលចុះ ស៊ុននូឈុតនីមួយៗល្អខ្លាំងណាស់ បងមិនដឹងថាមានលុយគ្រប់ឫទេ " ជុងវ៉ុនធ្វើមុខរៀងជូរតិចដាក់ប្អូន
" លោក ត្រូវការឈុតនេះមែនទេ ? " អ្នកលក់ដើរកាន់ឈុតក្នុងដៃលើកបង្ហាញនាយទាំងពីរ ស្របពេលពីរនាក់បងប្អូនកំពុងឈរសន្ទនាភាសាបែបជនជាតិគេ
" បាទ គឺឈុតបែបនេះ " ជុងវ៉ុនងាកបែរខ្នងទៅម្ចាស់សម្លេង
" ស៊ុននូ ស្រឡាញ់ទេ?? មោះមកតាមបងមកបងជូនអែងទៅល៎ឈុតនេះល្អទេ?? " ជុងវ៉ុនកាន់ឈុតរួចដើរដៃប្អូនចូលផ្លាស់ខោអាវ សឹងតែគ្រប់ឈុត
" អូខេ ឈុតនេះសមនិងអែងណាស់ តើតម្លៃឈុតនេះមួយប៉ុន្មានដែរបង " ជុងវ៉ុន
" ឈុតនេះតម្លៃ2000$ លោកប្រុស " អ្នកលក់
" អូ!!!ថ្លៃពេកហើយ " ជុងវ៉ុនលឺតម្លៃហើយក៏ហួសចិត្តមុនតិចដែរ តម្លៃថ្លៃម្លឹងៗ
" បងជុងវ៉ុន អូនចង់បាន " ស៊ុននូកេះដៃបងតិចៗទារចង់បានឈុតដែលខ្លួនស្រឡាញ់
" បញ្ចុះតម្លៃជាងនិងបានទេអ្នកលក់ " ជុងវ៉ុន
" គឺបញ្ចុះត្រឹម 19000$ ចាស៎ " អ្នកលក់
" បញ្ចុះតម្លៃជាងនិងបន្តិចបានទេ " ជុងវ៉ុននៅតែបន្តទាមទារបញ្ចុះតម្លៃក្រោមអោយប្អូន
" គឺមិនបានទេលោក ដោយសារតម្លៃនេះជាតម្លៃស្ដង់ដារប្រទេសកូរ៉េស្រាប់ " អ្នកលក់ធ្វើមុខមិនពេញចិត្តនិងជុងវ៉ុនជាខ្លាំង នេះមកបញ្ចុះតម្លែស្រស់ៗបែបនេះ
" អូអត់អីទេ ចាំខ្ញុំនិងប្អូនខ្ញុំមកជាលើកចុងក្រោយណា " ជុងវ៉ុននិយាយមិនសប្បាយចិត្ត រួចទាញដៃប្អូនចុះក្រោមទៅផ្ទះវិញ
" ឈប់សិន ខ្ញុំចេញលុយអោយគេ " នាយតូចទាំងពីរដើរចេញមិនទាន់ផង ក៏ស្រាប់តែកម្លោះសង្ហារលើកកាតខ្មៅដើរមកចេញលុយអោយគេតែម្ដង
" ចាស លោកប្រុស អញ្ចឹងខ្ញុំយកទៅគិតលុយសិន " អ្នកលក់បានលើកឈុតដើរទៅកន្លែងបង់លុយភ្លាមៗ
" លោកជាអ្នកណា ហេតុអ្វីបានជាលោក — ជេយ៍? " ជុងវ៉ុននិយាយប្រយោគមិនទាន់ចប់ផង ជេយ៍បើកវ៉ែនតាបង្ហាញមុខស្រស់ៗតែម្ដង
" បងស្គាល់គេមែនទេ?? " ស៊ុននូងាកមុខមើលជុងវ៉ុន
" គឺ—គេជាអ្នកស្គាល់ជាមួយបង " ជុងវ៉ុននិយាយមិនត្រង់នេះស្ដែងៗពេកហើយ
" រីករាយដែលបានជួបលោកម្ដងទៀត " ជេយ៍ញញឹមពព្រាយ
" បាទ និស្ស័យណាស់ដែលបានជួបលោកម្ដងទៀត " ជុងវ៉ុនញញឹមរាក់ទាក់ទៅវិញ
" ស្អីគេចេះ ស្គាល់ពីកាលនិង?? " ស៊ុននូធ្វើទឹកមុខឆ្ងល់គ្រប់ស្ថានការណ៍ពីរនាក់នេះពេញខួរក្បាល
" អរគុណលោកសម្រាប់ឈុតមួយនេះ " ជុងវ៉ុនកាន់អីវ៉ាន់ក្នុងដៃមិនភ្លេចអរគុណម្ចាស់កាតខ្មៅ
" នេះប្អូនអែងមែនទេ?? " ជេយ៍
" បាទ " ជុងវ៉ុននៅតែរក្សាស្នាមញញឹមជានិច្ច ប៉ុន្តែដៃរបស់ជេយ៍បានបន្លំកាន់ដៃជុងវ៉ុននៅចំពីមុនស៊ុននូតែម្ដង
" ចឹងខ្ញុំសុំទៅផ្ទះហើយណា មេឃជិតភ្លៀងហើយខ្លាចប្រពន្ធខ្ញុំសួររក " ជុងវ៉ុនបញ្ចប់សន្ទនាដកដៃចេញពីនាយកម្លោះរួចដើរចេញទៅបាត់ ទាំងខ្លួនមិនទាន់បានកាន់បានយូរ
" ពុទ្ធោអើយ ទៅលឿនម្លេះ " ជេយ៍កាន់តែមួម៉ៅតែម្ដង ខំយកចិត្តពិននេះគេមិនបែរឆ្វេងមករកគេទៀត
" គង់តែមានថ្ងៃអែងមករកយើងទេជុងវ៉ុន " ជេយ៍ញញឹមចុងមាត់ រួចដើរចេញពីហាង ។
To be continued ~~
By: Jane Jane
YOU ARE READING
🌹 ស្នាមពិសស្នេហ៍ 🥀
Randomស្នេហា គឺអាចជាភ្លើងកម្តៅ ប៉ុន្តែក៏អាចក្លាយជាភ្លើងដុតបំផ្លាញ។ មនុស្សខ្លះទុកស្នាមស្រឡាញ់ជាការចងចាំផ្អែមល្ហែម។ តែសម្រាប់មនុស្សមួយចំនួន ស្នាមនោះវិលជាអាវុធ សម្រាប់សងសឹក។ ស្នាមពិសស្នេហ៍ មិនមែនជាសញ្ញានៃការពិសផ្ដល់អារម្មណ៍ទេ ប៉ុន្តែជាការចងចាំឈឺចាប់ ដែលរង់ចា...
ភាគទី3 ជួបម្ចាស់ក្រុមហ៊ុនកូរ៉េ
Start from the beginning
