ភាគទី3 ជួបម្ចាស់ក្រុមហ៊ុនកូរ៉េ

Start from the beginning
                                        

" ប្រាកដជាចឹងហើយ អេ៎ជួបថ្ងៃស្អែកចឹងរឺ?? " ជុងវ៉ុនងាកមកមើលមុខស៊ុននូ

" ប្រាកដហើយ ប្អូនប្រុសបងអែងដែរនិយាយលេង? " ស៊ុននូ

" ចឹងបងនាំអែងទៅរកខោអាវខ្លះៗ ដើម្បីចូលរួមណាត់ជួបនៅខានស្អែកល្អទេ?? " ជុងវ៉ុន

" អូខេ តែត្រូវធ្វើដំណើរទៅទីក្រុងយូរណាស់ទម្រាំតែដល់ " ស៊ុននូធ្វើទឹកមុខជូរ

" មិនអីទេបងមានមធ្យោបាយ " ជុងវ៉ុន

" បាទ " ស៊ុននូងក់ក្បាលតិចៗ

Skip ~

ស្អែកឡើង ស៊ុន​នូ​និងជុងវ៉ុន ពីរនាក់បងប្អូនជើងល្អបានធ្វើដំណើរអស់ជាច្រើនម៉ោងទៅទីក្រុងទាំងមូលដើម្បីចូលផ្សាទិញសម្លៀកបំពាក់សម្រាប់ខានស្អែក ជាឪកាសល្អសម្រាប់ប្អូនប្រុសជាទីគាប់ចិត្ត ។

" អគារពិតជាធំពិតមែន បងជុងវ៉ុន " ស៊ុននូងើយទៅមើលអគារធំៗជុំវិញទីក្រុងខ្លួនធ្វើដំណើរ ។

" ស្អាតទេ ស៊ុននូ ? "ជុងវ៉ុនងាកសួរប្អូន

" ស្អាតណាស់បងវ៉ុន ប្រសិនបើមានពេលណាទំនេរចង់មកទីនេះម្ដងទៀតរួមទាំង ប្រពន្ធរបស់បងផងដែរហិហិ " ស៊ុននូឆ្លើយតបនឹករំលឹកទៅបងថ្លៃ

" អូខេប្អូនចម្កួត ចឹងតោះទៅផ្សារ " ជុងវ៉ុនបន្តចេញដំណើររហូតដល់ផ្សាធំមួយនៅចំតំបន់ទីក្រុង តូក្សូតែម្ដង នៅលើយីហោ < PRADA > យ៉ាងធំ តាមមើលទៅជាហាងដ៏ល្បីមួយកន្លែងដែលប្រជាជនឧស្សាហ៍ដើរចូលរាល់ថ្ងៃទៅហើយ

" បងវ៉ុន តើហាងនេះមែនទេដែលបងចង់នាំខ្ញុំចូល? " ខ្លួនមិនទាន់ចុះពីលើរទេះបរទេតែងាកមកសួរសំនួរទៅបងប្រុសបាត់ទៅហើយ

" បងមិនស្គាល់ហាងនេះជាអ្វីទេ តែបងចង់សាកនាំប្អូនចូលទិញ " ជុងវ៉ុន

" អីចឹងចូលទាំងអស់គ្នាតែម្ដងទៅ "ស៊ុននូនិយាយរួចលោតចុះពីរទេះភ្លាម មិនរង់ចាំយូរនាំតែខាតពេល

《 ហាងPRADA សូមស្វាគមន៍ 》

អ្នកឈរយាមនៅពីមុខក្លោងទ្វាបានទទួលស្វាគមន៍ពួកគេក្នុងនាមជាភ្ញៀវដើរចូលក្នុងហាងដ៏ធំមួយនេះ

🌹 ស្នាមពិសស្នេហ៍ 🥀Where stories live. Discover now