Part11(ខ្ញុំមិនអាចស្រលាញ់គេទេ)

Start from the beginning
                                        

.....ទំរាំWenlangភ្ញាក់ដឹងខ្លួនម៉ោងក៏7ល្ងាច គេទើបប្រញាប់ងើបទៅលុបលាងខ្លួនតែមិនចង់ខាតពេលច្រើនក៏សម្រេចចិត្តងូតទឹកក្នុងរបស់Gaotuតែម្ដង។សភាពក្នុងបន្ទប់ទឹកមានតែសាប៊ូកក់សក់1ដបនិងថ្នាំដុសធ្មេញ

«គេប្រើបែបនេះ?»Wenlangទាញដបសាប៊ូយកមកមើលបង្ហាញថាវាអស់ហើយGaotuយកដបសាប៊ូក្រឡុកជាមួយទឹកដើម្បីប្រើ

«នេះដល់ថ្នាក់និងគិតថាយើងក្រឬយ៉ាងមិចដែរគ្មានលិទ្ធភាពទិញសាប៊ូអោយប្រើនោះ»Wenlangក្ដៅចិត្ត Gaotuមិនដែរប្រាប់គេរឿងដែរGaotuត្រូវការនោះទេ។Wenlangដើរចេញមកខាងក្រៅវិញព្រោះមួម៉ៅទើបឡើងទៅងូតទឹកនៅក្នុងបន្ទប់ខ្លួនវិញ។

បន្ទាប់ពីងូតទឹករួចWenlangចាប់ផ្ដើមស្លៀកពាក់។ខោអាវដែរបានព្យួរនៅក្នុងទូរសុតតែGaotuជាអ្នកបោក និងអ៊ុតដោយផ្ទាល់ដៃ អាវសុតតែជាប់នៅក្លិនPheromonesតិចតួចរបស់Gaotu

«ហេតុអ្វីមានអារម្មណ៍ថានឹកគេ»Wenlangមិនយល់ គឺមិនយល់គេមឆនអារម្មណ៍ថាខ្លួនឯងដូចនៅមិនទទួលស្គាល់ការចាកចេញរបស់Gaotuនោះទេ តើនេះជាអារម្មណ៍អ្វី?

....ចាប់ពីថ្ងៃដឹងរឿងថាកូនរបស់Gaolinមិនមែនជាកូនរបស់ខ្លួនWenlangមិនដែរទៅមន្ទីពេទ្យនោះទេគេទៅតែធ្វើការនិងត្រឡប់មកផ្ទះ ប៉ុន្តែអ្វីដែរចម្លែកនេះជាយប់ទៅ3ហើយដែរWenlangគេនៅក្នុងបន្ទប់Gaotu

«គ្រែតូចណាស់ ចេះតែគេងកើត»Wenlangធុញទ្រាន់និងគ្រែរបស់Gaotuតែគេចង់ទទួលបានក្លិនPheromonesរបស់Gaotuលួងលោមការហត់នឿយ តែពិបាកគេង ទើបសម្រេចចិត្តបើកទូរកខោអាវរបស់Gaotu។

ទូរខោអាវបើកភ្លាមក្លិនក្រអូបនៃPheromones Gaotuចូលពេញច្រមុះវាកាន់តែធ្វើអោយWenlangមានអារម្មណ៍ល្អ។Wenlangយកអាវសាច់ស្ដើងដែរGaotuឧស្សាហ៍ពាក់យកទៅបន្ទប់ខាងលើ។

Wenlangបន្តបែបនេះអស់មួយសប្ដាហ៍ពេញទោះGaolinសូមជួបក៏Wenlangបដិសេធ។Wenlangព្យាយាមធ្វើអោយអារម្មណ៍ស្ងប់ស្ងាត់ប៉ុន្តែគេនៅតែមានអារម្មណ៍ថាខ្វះខាត រាល់ថ្ងៃមកដល់ផ្ទះក៏ចេះតែដើរមើលនេះនោះជុំវិញផ្ទះ

«ម្ចាស់ឯងមិននៅ គ្មានអ្នកណាមើលថែឯងទេ»Wenlangសម្លឹងទៅសួរក្បាលដែរGaotuបានដាំ។ផ្ទះនេះពូមុនផ្ដិតថាធំប៉ុន្តែWenlangមិនមែនប្រភេទជាអ្នកចូលចិត្តតុបតែងផ្ទះបែបមានផ្កា តែចាប់តាំងពីGaotuចូលមកគេបានធ្វើអោយផ្ទះប្រែជារស់រវើកជាមុន

«ហេតុអ្វីយើងមានអារម្មណ៍ថាអ្វីៗនៅក្នុងផ្ទះវាសុតតែមានឯងជាអ្នកធ្វើ?»Wenlangនៅចាំរាល់កាយវិការដែរGaotuឈរដាំផ្កា ស្រោចទឹក តែពេលនោះគេដូចជាមិនដែរចាប់អារម្មណ៍សោះ តែហេតុអ្វីពេលនេះមានអារម្មណ៍គេចង់ ចង់អោយGaotuត្រឡប់មកធ្វើបែបនេះនៅក្នុងផ្ទះគេវិញតើវាជាអារម្មណ៍អ្វីអោយពិតប្រាកដ

«ចុះពេលនេះគេនៅឯណា?»Wenlang

ពិតមែនហើយចាប់តាំងពីមានរឿង2សប្ដាហ៍ហើយ តើGaotuទៅដល់ណាហើយតើគេរស់ឬក៏ស្លាប់?

«ស្លាប់?ទេគេមិនអាចស្លាប់ទេ»Wenlangស្រាប់តែមានអារម្មណ៍ថាឈឺបេះដូចនៅពេលដែរគិតថាGaotuស្លាប់។ហេតុអីគេមកបារម្ភខ្លាចGaotuស្លាប់ ដែរជាក់ស្ដែងក្រែងគេជាអ្នកបាញ់Gaotuចង់អោយGaotuស្លាប់មិនចឹង។ហេតុអ្វីឥឡូវនេះប្រែផ្សេង ឬជាអារម្មណ៍ស្រលាញ់

«ស្រលាញ់?ទេយើងមិចនិងអាចស្រលាញ់គេទៅ»Wenlang



ជួយគាំទ្រផងណា🥹បានminមានកម្លាំងចិត្តសរសេរ💗ហើយបាត់ម៉ានថ្ងៃព្រោះរវល់ដលរលេង🫣🤭

តំណែងភរិយាម៉ាហ្វៀWhere stories live. Discover now