Part7 (ផ្អែម)

1.2K 76 8
                                        

......យប់ស្ងាត់ទៅហើយប៉ុន្តែGaotuនៅតែគេងមិនលក់ទើបចេញមកអង្គុយលេងនៅខាងក្រៅតែម្នាក់ឯងដៃអង្អែលជញ្ជៀនជាប់ដៃ...ទឹកមុខសោកសៅក៏បង្ហាញចេញមក

«មកអង្គុយអីទីនេះ»Gaolin

«Gaolinឯងមិនទាន់គេងទេ?»Gaotuងាកមកប្រសព្វនិងប្អូនប្រុសដែរឈរញញឹមមើលមកកាន់ខ្លួន..ដែរធ្វើGaotuឆ្ងល់ថាពីព្រឹកGaolinដូចជាទន់ខ្សោយណាស់តែពេលនេះផ្ទុយស្រឡះGaolinមានសភាពធម្មតាមិនសូមជាអ្នកឈឺនោះទេ

«បងសុខសប្បាយទេ?»Gaolin

«បងមិនអីទេ...ចុះឯងបាត់ខ្លួនទៅណា?»Gaotu

«វាមិនសំខាន់ទេ...តែអ្វីដែរសំខាន់ពេលនេះខ្ញុំមកវិញហើយបងគួរតែអស់តួនាទីហើយមិនចឹង?»GaolinដើរមកជិតGaotuនិងយកដៃទៅដាក់លើស្មាGaotuធ្វើអោយជាបងប្រុសមានអារម្មណ៍មិនស្រួលឡើងមក

«លោកម្ចាស់មិនទាន់អោយបងចាកចេញបងមិនអាចចាកចេញបានទេ»Gaotu

«យកលេសលោកម្ចាស់ ឬ បងចង់បានWenlangច្រើនជាង»Gaolinបន្ថែមកម្លាំងច្របាច់ស្មាGaotuមួយទំហឹងធ្វើអោយGaotuដឹងដល់ការឈឺចាប់ត្រង់ផ្នែកស្មាទើបព្យាយាមដកដៃGaolinចេញ

«ឯងក៏ដឹងរវាងបងនិងWenlangគឺមិនអាចទៅរួចស្រាប់ហើយ»Gaotu

«ខ្ញុំមិចនិងដឹងថាបងប្រើមាយារអីទៅ...នៅឆ្ងាយពីWenlangខ្ញុំមិនចង់ធ្វើរឿងលើសពីនេះទេ»Gaolinបម្រុងបកក្រោយវិញតែក៏ត្រូវGaotuចាប់ដៃជាប់

«Gaolinសុខភាពឯងធម្មតាមែនទេ?ហេតុអ្វីកហុសគ្រប់គ្នាថាឯងឈឺ?»Gaotu

«បងមកចេះស្អី»GaolinរុញGaotuបុកនិងជញ្ជាំងមួយទំហឹងលាន់លើយ៉ាងខ្លាំង

«អាយ!»Gaotuស្រែកទាំងក្ដីឈឺចាប់ធ្វើអោយសម្លេងបន្លឺឡើងដល់ជាន់ខាងលើ។Wenlangក៏ប្រញាប់រត់ចុះមកមើល។

....ចុះមកដល់ខាងក្រោយស្ថានភាពដែរខ្លួនឃើញគឺGaotuអង្គុយផ្អែកនិងជញ្ជាំង ចំណែកGaolinដួលនិងការ៉ូ។

«Gaolin»Wenlangរត់មកលើGaolinដែរបង្ហាញទឹកមុខឈឺចាប់ នៅលើថ្ពាល់នៅមានស្នាមបាតដៃទៀតផង

«Gaotuឯងធ្វើអីGaolin»Wenlangងាកទៅសម្លក់Gaotuដោយកំហឹង។ចំណែកអ្នកដែរអង្គុយផ្អែកនិងជញ្ជាំង ទឹកភ្នែកក៏ហូរចុះមក ឈឺខ្នងខ្លាំងណាស់ ហើយក៏ឈឺចាត់ដូចគ្នា ចង់ដឹងថាប្រសិនបើខ្លួនប្រាប់ថាGaolinជាអ្នកទះខ្លួនឯងតើWenlangជឿដែរទេ?ហើយបើប្រាប់ថាGaolinជាអ្នករុញខ្លួនអោយដួលតើWenlangជឿដែរទេ?

តំណែងភរិយាម៉ាហ្វៀWhere stories live. Discover now