កាយខ្សោះអស់កម្លាំងដែរត្រូវសន្លប់តាំងពីរសៀលក៏ដឹងខ្លួនឡើងស្ទុះទៅផ្ទះបាយទាំងមុខស្លេកខ្លាំងព្រោះម៉ោងជាង7ហើយ។
«បងថ្លៃមិចក៏មិនសម្រាកបន្ត»Huayong
«អ៎...ខ្ញុំលែងអីហើយ»Gaotuក៏ប្លែកចិត្តហេតុអ្វីសុខៗHuayongហៅខ្លួនថាបងថ្លៃបែបនេះ
«បងអង្គុយញាំបាយជាមួយគ្នាមក»HuayongដើរទៅទាញដៃGaotuអោយអង្គុយចុះក្បែរខ្លួន
«សម្រេចថាឯងទៅវិញថ្ងៃណា?»Wenlangគ្រឺតនិងទង្វើរបស់ប្អូនប្រុសមែនទែន
«Gaotuយប់ឡើងគេងឯណា»Huayongហាក់ធ្វើមិនលឺនិងសំណួរWenlangគេបែរជាទៅសួរនាំពីGaotuទៅវិញ
«ខ្ញុំគេងខាងក្រោ....»Gaotuមិនទាន់ឆ្លើយចប់ផងWenlangក៏ឆ្លើយកាត់
«ដេកខាងលើ យ៉ាងមិច?»Wenlang
«គ្រាន់តែសួរក្រែងល៎ខ្ញុំបានសូមគេងជាមួយព្រោះមិនទម្លាប់គេងម្នាក់ឯង»Huayong
«បើមិនទម្លាប់ត្រឡប់ទៅដេកជាមួយShaoyouវិញទៅ...»Wenlangក្ដៅស្លឹកត្រចៀកដែរប្អូនប្រុសជីដូនមួយចូលចិត្តបញ្ឃឺខ្លួន
«បងទៅណា?»GaotuឃើញWenlangងើបចេញក៏ប្រញាប់សួរ
«ទៅបន្ទប់ដេក...ឯងឡើងមកផង»Wenlangងាកទៅសម្លឹងចប់Gaotuជាការបញ្ជាដាច់ខាតថាយប់នេះត្រូវតែដេកខាងលើ។
.....យប់ស្ងាត់ប៉ុន្តែWenlangនៅតែគេងមិនលក់អារម្មណ៍រសាប់រសល់ក៏កើតឡើង..នេះប្រហែលជាឈឺក្បាលនិងរឿងប្អូនជីដូនមួយខ្លាំងពេកហើយ។Wenlangរើចុះឡើងធ្វើអោយGaotuដែរគេលើសាឡុងក្បែរនោះលើក៏ងើបមកមើលទាំងក្ដីបារម្ភ។ដំណើរតិចៗក៏ដើរមកជិតWenlangយកដៃទៅប៉ះថ្ងាស់Wenlangថ្នមៗ
«ក្ដៅខ្លួន»Gaotuទាញភួយមកក្របចិត្តកWenlangនិងបម្រុងចេញទៅក្រៅទៅយកបន្ទះបន្ថយកំដៅ
«ឯងចង់ទៅណា»Wenlangស្រាប់តែបើកភ្នែក និយាយកាត់ដំណើរធ្វើអោយGaotuភ្ញាក់មិនស្ទើរ
«ខ្ញុំចេញទៅខាងក្រៅ»Gaotu
«ចេញទៅធ្វើស្អី?»Wenlangជ្រួញចិញ្ចឹម
គិតថាGaotuប្រហែលចុះទៅរកHuayongហើយ
«បងក្ដៅខ្លួន ខ្ញុំចង់យកបន្ទះបន្ថយកម្ដៅ»Gaotu
«មិនបាច់ត្រឡប់មកវិញ»Wenlangបញ្ជាយ៉ាងដាច់ខាតទើបGaotuត្រឡប់មកវិញ
YOU ARE READING
តំណែងភរិយាម៉ាហ្វៀ
Romanceទីបំផុតតំណែងដែរខ្ញុំជំនួសម្នាស់ពិតរយៈពេល1ឆ្នាំវាក៏ដល់ពេលប្រគល់អោយគេវិញដែរ។ «ឯងមានកូន ទុកកូននោះទៅ កើតចេញមកយើងនិងចិញឹម ប៉ុន្តែចិញ្ចឹមតែកូនមិនមែនម្ដាយទេ»Wenlang «ខ្ញុំមិនត្រូវការតំណែងជាប្រពន្ធ គ្រាន់តែសូមក្បែរក្នុងឋានៈអ្វីក៏បាន ខ្ញុំអាចទទួលទាំងអស់»Gaot...
