......Office ដ៏ធំនៅក្នុងក្រុមហ៊ុននាំចេញអាវុធស្របច្បាប់ដែរមានកាយមាំអង្គុយសម្លឹងទៅComputerទាំងមានមុខស្មើច្បាស់ណាស់ថាកំពុងអារម្មណ៍មិនល្អ។
«ហេតុអីឯងមក»Wenlang
«ហេតុអ្វីសួរបែបនេះ? ខ្ញុំមកលេងបងប្រុសខ្លួនឯងមិនបានទេ?»Hua YongជាEnigmaហើយក៏ត្រូវជាបងប្អូនជីដូនមួយនិងWenlangដូចគ្នា។
«ចង់អោយយើងជួយអ្វីទៀតហើយមែនទេ»Wenlangដឹងច្បាស់ពីចិត្តប្អូនប្រុសម្នាក់នេះព្រោះសុខៗស្រាប់តែបង្ហាញខ្លួនមិនទុកថាជារឿងល្អទេ
«ទេ...គ្មានអ្វីអោយជួយទេ គ្រាន់តែលឺថាទើបតែរៀបការទើបចង់មកលេងអ្នកបង»Hua Yongញញឹមស្រស់ទៅកាន់Wenlang
«គ្រែងឯងក៏ស្គាល់គេដែរមិនចឹង»Wenlang
«ស្គាល់...តែចង់ដឹងថាគេរស់នៅជាមួយបងស្រួលដែរទេ»HuaYong
«លោកតាអោយឯងមកមែនទេ»Wenlang
«ប្រហែលបែបនោះទេដឹង...បានហើយនៅធ្វើការបន្តចុះ ខ្ញុំនិងទៅសួរសុខទុកបងថ្លៃ»HuaYongងើបឈរពេញកំពស់ហើយក៏ចាកចេញទៅ។
.....ភូមិគ្រឹះShenចាប់តាំងពីGaotuចូលរស់នៅទីនេះវាហាក់ក្លាយជាមានភាពរស់រវើក មានសួនផ្កាស្រស់ស្អាតដែរត្រូវបានGaotuនិងអ្នកថែសួនជួយគ្នាដាំនិងថែទាំ។ព្រោះនៅផ្ទះក៏មិនដឹងថាត្រូវធ្វើអ្វីក្រៅពីធ្វើម្ហូប រៀបចំផ្ទះបែបនេះឯង។
«អីយ៉ា ខ្ញុំខានមកតែ1ឆ្នាំទីនេះប្លែកខ្លាំងម្ល៉េះ»Huayongឈរញញឹមក្រព័ទ្ធដៃទៅខាងក្រោយ
«អ្នកប្រុស»Gaotuអោនគោរព ទោះមិនសូវបានជួបគ្នាញញឹកញាប់តែក៏ស្គាល់Huayong
«សុខសប្បាយដែរទេបងថ្លៃ»HuayongហៅGaotuបែបនេះធ្វើអោយកូនទន្សាយប្រែទៅជាមុខក្រហមឡើងមក
«បាទ»Gaotu
«រស់នៅទីនេះយ៉ាងមិចដែរ?»Huayongដើរមកអង្គុយក្បែរGaotu
«ល្អណាស់ Wenlangមើលថែខ្ញុំបានល្អណាស់»Gaotuនិយាយចេញមកទាំងសម្លេងខ្សាយៗ...ធ្វើអោយមនុស្សឆ្លាតដូចជាHuayongដឹងភ្លាមទើបញញឹមចេញមកយ៉ាងចម្លែក
«ពិតមែន?»Huayong
«បាទ»Gaotu
«Ok ទុកថាជាការពិតចុះ...តែអេ ខ្ញុំខានឃើញឯងតែមិនប៉ុន្មានឆ្នាំក៏ស្រស់ស្អាតច្រើន ពាក់វ៉ែនតាបែបនេះដូចកូនទន្សាយ»Huayongលើក សរសើរធ្វើអោយGaotuអៀននិងញញឹមចេញមក។ដែរចៃដន្យនោះគឺចំពេលដែរចចកកំណាចដើរមកទាន់ល្មម។
YOU ARE READING
តំណែងភរិយាម៉ាហ្វៀ
Romanceទីបំផុតតំណែងដែរខ្ញុំជំនួសម្នាស់ពិតរយៈពេល1ឆ្នាំវាក៏ដល់ពេលប្រគល់អោយគេវិញដែរ។ «ឯងមានកូន ទុកកូននោះទៅ កើតចេញមកយើងនិងចិញឹម ប៉ុន្តែចិញ្ចឹមតែកូនមិនមែនម្ដាយទេ»Wenlang «ខ្ញុំមិនត្រូវការតំណែងជាប្រពន្ធ គ្រាន់តែសូមក្បែរក្នុងឋានៈអ្វីក៏បាន ខ្ញុំអាចទទួលទាំងអស់»Gaot...
