Part11(ខ្ញុំមិនអាចស្រលាញ់គេទេ)

1.1K 94 20
                                        

កាយតូចស្ដើងដៃមានរបួសរត់កាត់កណ្ដាលភ្លៀង...រត់ទៅដោយគ្មានគោលដៅដឹងត្រឹមម្យ៉ាងគឺគេចអោយផុតពីបុរសម្នាក់ដែរខ្លួនស្រលាញ់ ស្រលាញ់ខ្លាំងបំផុតស្រលាញ់នុងមិនដែរគិតថានិងឈប់ម្ដងណា។

....Gaotuបាត់ជំហរដួលទៅនិងដីរបួសក៏ឈឺ ចិត្តក៏ឈឺ ឈឺដែរបុរសដែរខ្លួនស្រលាញ់ព្យាយាមសម្លាប់ខ្លួន។

«ហិ..ហិ...ខ្ញុំស្លាប់ហើយមែនទេ»ទឹកភ្នែកហូរប្រណាំងទឹកភ្លៀង កាយដែរដួលលើដីក៏ទទន់បិទភ្នែកសន្លប់បាត់ទៅទាំងមានរបួសជាប់ខ្លួន។

.....បុរសមាឌមាំដើរមកលុតជង្គង់ក្បែរGaotuដែរសន្លប់ដែរសភាពពេលនេះគឺពិបាកមើលបំផុត

«Gaotuនិងអស់អីហើយកុំភ័យ»កាយមាំអោនទៅបីកាយតូចក្នុងដៃដើរចាកចេញទៅ

......Wenlangរយៈពេលមួយសប្ដាហ៍ពេញមិនបានទៅផ្ទះនោះទេគេនៅតែមន្ទីពេទ្យ នៅមើលថែGaolinដែរត្រូវព្យាបាល។តែថ្ងៃនេះគេស្រាប់តែត្រឡប់មកផ្ទះ។កាយមាំបោះជំហានចូលទៅខាងក្នុងផ្ទះដែរនៅតែដូចដើម ប៉ុន្តែហាក់ធ្វើអោយគេចម្លែកចិត្តព្រោះមិនឃើញGaotuមកទទួលខ្លួន

«Gaotuឯងមិនឃើញថាយើងមកទេ»Wenlangនៅស្រែកកណ្ដាលផ្ទះទើបអ្នកបំរើនៅក្នុងផ្ទះចេញមក

«ចៅហ្វាយអ្នកប្រុសGaotuមិននៅទេ»សំដីរបស់អ្នកបំរើធ្វើអោយការចងចាំរបស់Wenlangត្រឡប់មកវិញ

(ត្រូវហើយយើងបានបណ្ដេញគេចេញ នៅបាញ់គេមួយគ្រាប់ទៀតផង)Wenlangចងចាំបាននៅថ្ងៃនោះឡើងវិញ

«គេសុំតែបែបនោះ»Wenlangដើរឡើងទៅខាងលើផ្ទះចូលមកដល់ក្នុងបន្ទប់ក៏ងូតទឹក និងយកខោអាវប៉ុន្មានសម្រាប់ចេញមក តែក៏ងាកទៅឃើញខោអាវរបស់ខ្លួនដែរសារ រួចតែមិនទាន់អ៊ុត

«Gaotuមិចមិនបានអ៊ុតខោអាវយើង?»Wenlangនិយាយចប់ភ្លាមក៏យកដៃទះក្បាល នេះគេនៅតែគិតថាGaotuនៅក្នុងផ្ទះឬយ៉ាងមិច ពិតជាមិនយល់

«គេពិតជាទៅមែន?»Wenlangទាញបារីយកមកជក់ច្បាស់ណាស់គឺអារម្មណ៍កំពុងតែធុញថប់ មួយរយៈនេះវាប្លែកៗគេដូចជាមិនមានអារម្មណ៍ថាសោកស្ដាយដែលបាត់បង់កូនទៅវិញ ហើយបែបជាចង់ត្រឡប់មកផ្ទះ ត្រឡប់មកមើលGaotu

តំណែងភរិយាម៉ាហ្វៀWhere stories live. Discover now