Part11(ខ្ញុំមិនអាចស្រលាញ់គេទេ)

Start from the beginning
                                        

«នេះយើងចង់ឃើញមុខGaotuផ្ដេសផ្ដាសបំផុត»Wenlangបណ្ដេញអារម្មណ៍តានតឹងចេញក៏ប្រញាប់ស្លៀកពាក់ទៅពេទ្យ

.....មន្ទីពេទ្យ....

Wenlangដើរសំដៅទៅបន្ទប់ពេទ្យដែរGaolinសម្រាកក៏ប្រទះភ្នែកនិងHuayongដែរអង្គុយដូចជាទំនងរងចាំគេ

«ឯងមកធ្វើអីនៅមន្ទីពេទ្យ?»Wenlang

«មកមើលប្រពន្ធបង»Huayong

«កុំរំខានGaolinគេទើបតែបាត់បង់កូនអារម្មណ៍មិនល្អទេ»Wenlang

«ហាសហា...នេះនៅបារម្ភពីក្មេងនោះទៀត?»Huayong

«ឯងសើចស្អី?»Wenlang

«នេះធ្វើដល់CEOក្រុមហ៊ុន ល្ងង់យ៉ាងនេះ កូនរបស់Gaolinមិនមែនជាកូនបងទេ»Huayong

«ឯងនិយាយផ្ដេេសផ្ដាសស្អី»WenlangមិចនិងជឿបើគេដឹងថាHuayongមិនចូលចិត្តGaolinផងនោះ

«ខ្ញុំអោយមនុស្សទៅស៊ើបម៉ងពេលគេរត់ទៅជប៉ុន គេមានមិត្តប្រុសហើយកូននោះជាកូនរបស់មិត្តប្រុសគេ»Huayongរៀបរាប់គ្រប់យ៉ាងតាមការស៊ើប ។Wenlangក៏ជឿព្រោះHuayongមិនអាចមានពេលមកនិយាយរឿងកុហសទេ។

«ល្ងង់ នេះលឺថាបាញ់ប្រពន្ធខ្លួនឯងដើម្បីការពារកូនអ្នកដទៃ»Huayongសើចដើរចេញទៅ។ទុកអោយWenlangអង្គុយស្ងៀមគេពិតជាគ្មានពាក្យតបតនិងHuayongទេ នេះគេល្ងង់ពិតមែន Gaolinមកវិញទើប1ខែហើយនៅយប់នោះគេស្រវឹង តែគេចាំថាមិនបានធ្វើអីជាមួយGaolinទេ ប៉ុន្តែចិត្តដែរតែងតែគិតថាGaolinល្អទើបWenlangជឿGaolinទាំងល្ងង់ខ្លៅ

«ចៅហ្វាយមិចក៏អង្គុយខាងក្រៅ?»ម៉ែដោះដែរទើបតែមកពីផ្ទះដើម្បីយកស៊ុបមាន់អោយGaolin

«ម៉ែដោះជួយមើលថែGaolinផងខ្ញុំទៅផ្ទះ»Wenlang

ត្រឡប់មកដល់ផ្ទះអារម្មណ៍ពិតជាធុញថប់ ស្មុកស្មាញគិតអ្វីក៏មិនចេញមានអារម្មណ៍ថាមានកំហុស តែក៏មានអារម្មណ៍ថាសប្បាយចិត្តដែរកូនរបស់Gaolinមិនមែនជាកូនរបស់ខ្លួន

Wenlangដាក់បង្អុសលើពូកបិទភ្នែកក៏មានអារម្មណ៍ថាធុំក្លិនជីប្រហើរស្រាប់តែធ្វើអោយគេធូរស្រាល នេះជាក្លិនPheromones របស់Gaotu។ទើបចចកកំណាចនាំខ្លួនចុះទៅបន្ទប់របស់Gaotu។ចូលមកដល់ខាងក្នុងវានៅតែមានក្លិនPheromonesរបស់Gaotuពាសពេញបន្ទប់ដូចដើមវាពិតជាធ្វើអោយអារម្មណ៍ធូរស្រាល ទើបធ្វើអោយWenlangដេកលក់លើពូកតូចរបស់Wenlangដោយមិនដឹងខ្លួន

តំណែងភរិយាម៉ាហ្វៀWhere stories live. Discover now