Part 4 (យើងនិងថ្នម)

Start from the beginning
                                        

«បើចឹងជូតខ្លួនបន្ដិចទៅ»Gaotuដើរចូលបន្ទប់ទឹកយកកន្សេងទៅត្រលប់ទឹកមកជូតអោយWenlang។
Wenlangក៏មិនបានបដិសេធព្រោះគេដូចជាកំពុងឆេះកម្លាំងក៏ចុះខ្សោយ ទើបបណ្ដោយអោយGaotuជូតមុខនិងខ្លួនគេថ្នមៗដើម្បីបន្ថយកម្ដៅ។Gaotuដាក់ខ្លួនអង្គុយក្បែរWenlangដែរគេងរងចាំការជូតខ្លួន។ក្លិនPheromonesរបស់Gaotuក៏សាយភាពឡើងស្ទើរពេញបន្ទប់។

«ឯងកំពុងមកកំដៅមែនទេ?»Wenlangស្រាប់តែបែរមុខទៅកប់និងពោះស្ដើងរបស់Gaotu

«អត់...អត់ទេ»Gaotuភ្ញាក់ផ្អើលនិងទង្វើរបស់Wenlangដែរសុខៗយកមុខទៅកប់និងពោះខ្លួនបែបនេះ

«ចុះហេតុអ្វីក្លិនPheromonesរបស់ឯងសាយពេញបន្ទប់បែបនេះ»Wenlang

«អ៎...ចាំខ្ញុំទៅយកម៉ាស៊ីនបន្សុតខ្យល់យកមក..»Gaotuបម្រុងនិងងើបតែត្រូវWenlangទាញអោយមកដូចដើមវិញ

«នៅទីនេះហើយហាមទៅណា»Wenlangឆ្លើយបែបងងុយនិងអស់កម្លាំងព្យាយាមទាញGaotuអោយកាន់តែចិត្តនិងយកមុខទៅកប់ក្នុងពោះGaotuដើម្បីស្រូកយកក្លិនក្រអូបរបស់Gaotu។

.......ម៉ោង5ព្រឹកGaotuដែរគេងអង្គុយពេញមួយយប់ក៏ដឹងខ្លួនឃើញថាWenlangនៅតែគេលើផ្លូវរបស់ខ្លួននៅឡើងចិត្តមិនចង់ទាញចេញនោះទេប៉ុន្តែខ្លួនត្រូវងើបទៅរៀបចំអាហារពេលព្រឹក។ទើបសម្រេចិត្តទាញWenlangចេញថ្នមៗអោយគេងលើខ្នើយនិងទាញភួយមកក្រប។ទើបដើរចុះទៅខាងក្រោមទាំងឈុតគេសាច់រលោងពណ៍សរធ្វើអោយមើលឃើញរាងខាងក្នុងយ៉ាងច្បាស់ដែរទាក់ភ្នែកHuayongដែរងើបអង្គុយនៅកណ្ដាលតុទទួលភ្ញៀវតាំងពីពេលណាមិនដឹង

«ស្អាត»Huayong

«អ្នកប្រុសHuayongហេតុអ្វីងើបលឿនម្លេះ?»Gaotu

«ខ្ញុំមិនទម្លាប់គេងផ្ទះអ្នកទដៃទើបគេមិនលក់»Huayong

«ត្រូវការទឹកដោះគលពេលព្រឹកដែរទេ»Gaotuដើរសំដៅទៅផ្ទះបាយ

«មិនបាច់ទេ...»Huayong

«Gaotu»Wenlangដែរផុសចេញពីណាមកមិនដឹងស្រាប់តែឈរសម្លឹងGaotuទាំងមុខខឹងសប្បា

«យើងប្រាប់ថាហាមងើប»Wenlangមួម៉ៅដែរGaotuរឹងក្បាលនេះម៉ោងទើប5ប្រឹងងើបមកជួបHuayongច្បាស់ណាស់

តំណែងភរិយាម៉ាហ្វៀWhere stories live. Discover now