បានដឹងថាSkyយំនាយតូចក៏ស្ងៀម បន្តិចមុននឹងតបទៅSkyវិញ។
«បងប្រុសស្អប់បងក៏ដេញអោយដេញ ពេលបងពេញចិត្តបងក៏មករកវិញ ខ្ញុំជាវត្ថុសម្រាប់បងមែនទេ?អ្ហឹកៗ...បងគិតថាខ្ញុំគ្មានអារម្មណ៍ទេឬយ៉ាងម៉េច? ខ្ញុំដឹងថាបងមិនបានស្រលាញ់ខ្ញុំទេ តែបងហួងហែងខ្ញុំទុក ព្រោះបងឃើញខ្ញុំមានក្តីសុខមិនបាន!!!ហុឹស»នាយតូចនិយាយហើយក៏រុញSkyអោយចេញពីខ្លួនទាំងកំហឹងហើយគេក៏ងើបមកប្រឈមមុខដាក់Sky។ភ្នែកក្រហមដែលពោរពេញទៅដោយតំណក់ទឹកភ្នែកសម្លឹងមើលទៅSkyមិនដាក់ភ្នែក បង្ហាញអោយឃើញទាំងភាពខឹងស្អប់តូចចិត្តយ៉ាងច្បាស់។
« Nani...»Skyក៏រាងទ្រឹងបន្តិចព្រោះមិនដែលបានឃើញNaniបែបនេះឡើយ។ឃើញទឹកភ្នែកដែលហូរស្រកលើថ្ពាល់នោះហើយបេះដូងគេក៏ឈឺខ្ទោកៗមិនអាចហាមបាន។
« ដោះលែងខ្ញុំទៅ!កុំចងខ្ញុំអោយនៅជាមួយបងទៀតអី ខ្ញុំបានចេញមកហើយបងនៅត្រូវការអីទៀតទៅ??ឬទាល់តែខ្ញុំស្លាប់បាត់ទើបបងពេញចិត្តមែនទេ?ហ្ហឹកៗ»Naniក៏សួរទៅSkyទាំងទឹកភ្នែករហាម។
«អត់ទេ បងមិនត្រូវការជីវិតអូនឡើយ បងសុំត្រឹមតែឪកាសម្តងទៀតតើបានទេបងសុំអង្វរអូន អ្ហឹកៗ បងពីមុនបងល្ងង់ បងភ្លើទើបធ្វើអោយអូនឈឺចាប់ បងសុំទោស លើកលែងហើយក៏ផ្តល់ឪកាសអោយបងម្តងបានទេ»Skyដើរចូលទៅចិត្តNaniហើយក៏និយាយលួងលោមមិនអោយNaniខឹងទៀត តែបន្ទាប់ពីបានឃើញក្រសែភ្នែកដែលសម្លឹងមើលមកគេហើយ នាយក៏មិនបន្តជំហ៊ានជើងទៅមុខឡើយ។
«ខ្ញុំអោយឪកាសបងមកជាង10ឆ្នាំហើយបងមិនទាន់គ្រប់គ្រាន់ទៀតឬ?»Naniក៏សួរទៅSkyដោយសម្លេងស្មើ។
Skyលឺហើយក៏មានត្រឹមតែអាណិតមនុស្សដែលនៅចំពោះមុខគេពេលនេះប៉ុណ្ណោះ។ គេដឹងថាទង្វើដែលគេធ្លាប់ធ្វើទៅកាន់មនុស្សម្នាក់នេះក៏នាំមកមិនសាកសមនឹងទទួលបានឱកាសម្ដងទៀតឡើយប៉ុន្តែគេចង់អាត្មានិយមគេចង់សុំឱកាសម្ដងទៀតក្នុងការតបស្នងក្តីស្រលាញ់ទៅកាន់Naniវិញ។
« បងសុំទោសNani...បងដឹងថាអូននៅស្រលាញ់បង ផ្តល់ឪកាសអោយបងម្តងទៀតផង អោយបងបានតបស្នងក្តីស្រលាញ់អោយអូនវិញបានទេ អូនសម្លាញ់??»នាយក៏ឈោងដៃទាំងពីរទៅអង្អែលថ្ពាល់ដែលដាបដោយទឹកភ្នែកនោះថ្នមៗ។ មនុស្សដែលគេស្រលាញ់ពេញបេះដូងយំនោចំពោះមុខគេក៏ឈឺជាងរាប់ពាន់ដង។
«បាន...ខ្ញុំនឹងផ្តល់ឪកាសអោយបងក្នុងការលប់លាងកំហុសហើយយើងក៏ធ្វើជាបងប្អូននឹងគ្នាទៅ» បន្ទាប់ពីនិយាយNaniថយជំហ៊ានមកក្រោយ គេចចេញពីការអង្អែលរបស់Sky។ ជាចង់ឲ្យគេផ្ដល់ឱកាសពេលនេះគេក៏បានឱកាសថ្មីហើយឱកាសក្នុងនាមជាបងប្រុសរបស់គេ។
«ប..បង..ប្អូន??? អត់ទេបងមិនចង់បានទេ បងចង់បានឪកាសដែលក្លាយជាប្តីរបស់អូន មិនមែនបងប្អូនឆ្គួតឡប់អីទេ»Skyលឺហើយនាយក៏ប្រកែកភ្លាម។ ធ្វើជាបងប្អូនឬគេធ្វើមិនបានឡើយ គេចង់ស្រឡាញ់ថ្នាក់ថ្នមមើលថែNaniក្នុងនាមជាប្ដីមិនមែនបងប្រុសឡើយ។
« ខ្ញុំឲ្យបងមិនបានឡើយព្រោះថា...»មុននិយាយNani សម្លឹងមុខSkyបន្តិច
«ប្រាប់បងមកថាហេតុអ្វី?»Skyសួរតិចៗទៅកាន់Nani
«ព្រោះ...ព្រោះពេលនេះខ្ញុំគិតថាខ្ញុំ...មានអ្នកផ្សេងក្នុងចិត្តហើយ..»Nani ក៏សម្រេចចិត្តប្រាប់ទៅកាន់ skyមិនដឹងថាគេនិយាយនេះជាពាក្យពិតឬក៏គ្រាន់តែចង់បញ្ឈឺSkyឡើយ។
Sky គ្រាន់តែលើបេះដូងរបស់គេក៏ជ្រុះទៅដល់ដីទៅហើយ។ នាយក្រាស់បើកភ្នែកធំៗ បេះដូងក៏លោតញាប់រន្ថែន ត្រចៀកហ៊ឹងស្ដាប់អ្វីមិនឮក្រៅពីសំឡេងដែលNaniនិយាយមិននេះ
«អ..អូននិយាយអី??បងដឹងថាអូននិយាយបញ្ឈឺបង...បងដឹង»SkyចូលទៅជិតNaniហើយប្រើ បាតដៃមាំរបស់គេទាំងពីរទៅច្របាច់ស្មារបស់Nani
« មិនបានបញ្ឈឺបងប្រុសឡើយតែខ្ញុំនិយាយការពិតពេលនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែស្រឡាញ់បងDewហើយ!!»Naniក៏តម្លើងសម្លេងនិយាយជាSky ដើម្បីបញ្ជាក់ឲ្យSkyយល់។
« ម..មិនពិត..បងមិនជឿទេ!!Naniកុំកុហកបងណា»សម្លេងSky ក៏ប្រែជាខ្សឹបៗ ហាក់ដូចកំពុងតែអង្វរលន់តួនាយតូច។ ដំណកទឹកភ្នែកហូរមកច្រោកបន្ទាប់ពីបានលឺNaniនិយាយ។ គេមិនជឿឡើយ មិនជឿថាNaniឈប់ស្រលាញ់គេឡើយ។
« មិនបានកុហកតែនិយាយប្រាប់បងការពិត ថាខ្ញុំឈប់ស្រលាញ់បងហើយ!បងDewល្អគ្រប់យ៉ាង មើលថែយកចិត្តទុកដាក់ កំដរខ្ញុំមិនដែលអោយខ្ញុំខូចចិត្តសូម្បីម្តង តែបងប្រុសវិញផ្ទុយគ្រប់យ៉ាង!! នៅក្បែរគាត់រាល់ថ្ងៃខ្ញុំរីករាយរហូត តែមើលចុះ បងប្រុសមកបង្ហាញខ្លួនមិនបានមួយថ្ងៃផង បងមើលថ្ពាល់ខ្ញុំទៅមើលវាសុទ្ធតែស្នាមទឹកភ្នែកព្រោះតែបង!!» Nani និយាយបណ្ដើរយកចង្អុលដៃរបស់គេមកចង្អុលនៅស្នាមទឹកភ្នែកដែលនៅជាប់ថ្ពាល់របស់គេឱ្យSkyបានឃើញ។
Skyបានលឺហើយក៏គាំងទ្រឹង ព្រោះNaniនិយាយត្រូវ ជួបគេមិនបានមួយថ្ងៃស្រួលបួលផង គេក៏ធ្វើឲ្យនាយតូចយំទៀតហើយ។
ផឹក
Sky បានចូលទៅអោបNaniយ៉ាងណែន មុខក៏ជ្រប់នឹងដើមកររបស់Nani
«Nani...បងដឹងថាអូននៅខឹងបង..អ្ហឹកៗ...តែកុំឈប់ស្រលាញ់បងបានទេ? បងស្រលាញ់អូនខ្លាំងណាស់ដឹងទេ កុំស្រលាញ់គេអី...អ្ហឹកៗ»Sky
«កុំស្រលាញ់ខ្ញុំអី ព្រោះខ្ញុំស្រលាញ់បងហើយ»Nani និយាយហើយក៏ដើរគេចចូលទៅក្នុងបន្ទប់ទឹកបាត់ នាយតូចមិនត្រូវការនិយាយអ្វីបន្តទៀតឡើយ។
តុកៗៗ...
ឃើញថាNaniបានដើរចូលទៅបន្ទប់ទឹកហើយចាក់សោខាងក្នុង Skyក៏ព្យាយាមគោះហៅតិចៗព្រោះនៅមានរឿងអង្វរចង់និយាយជាមួយទៀត។
« Naniបើកទ្វាអោយបងបានទេ?..អ្ហឹកៗ..បងចង់និយាយជាមួយអូនទៀត» នាយដាក់ថ្ងាស់ទល់នឹងទ្វាបន្ទប់ទឹង ដៃក៏ទះទ្វាតិចៗ មិនហ៊ានប្រើកម្លាំងដៃគោះខ្លាំងឡើងខ្លាចធ្វើ ធ្វើឲ្យកូនរបស់ពួកគេភ្ញាក់។
ស្ងាត់!!
«Nani???»Sky
តុកៗៗ
ស្ងាត់
30នាទីកន្លងផុត
មិនថាSkyព្យាយាមគោះទ្វារអោយអ្នកខាងក្នុងឳ្យបើកទ្វារយ៉ាងណាក៏ដោយក៏Naniនៅតែមិនព្រមបើកទ្វារដដែលនាយតូចក៏សុខចិត្តសម្ងំនៅក្នុងបន្ទប់ទឹកដោយមិនមាត់មិនករ។
«បងដឹងថាអូនលឺបងនិយាយ...Nani បងដឹងថាទង្វើកន្លងមករបស់បងធ្វើអោយអូនឈឺចាប់មិនអាចបំភ្លេច...អ្នក... ក៏ប៉ុន្តែពេលនេះបងចង់ប្រាប់អូនថាបងពិតជាចង់សុំទោសហើយដឹងកំហុសពិតមែន... បងក៏នឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យអូនលើកទោសអោយបងវិញ...បងនឹងយកក្តីស្រឡាញ់ដែលជាកម្មសិទ្ធរបស់បងត្រឡប់មកវិញ... មិនថាបងត្រូវធ្វើយ៉ាងណាក៏ដោយបងក៏ធ្វើដោយមិនមានអ្នកខណ្ឌអ្វីទាំងអស់ សូមអោយអូនដឹងផងNani» មិនថាអ្វីដែលNaniបាននិយាយមុននេះគ្រាន់តែបញ្ឈឺគេឬក៏ជាការពិតឡើយគេក៏នឹងព្រមធ្វើគ្រប់សព្វបែបយ៉ាងដើម្បីយក ហើយស្រឡាញ់របស់អ្នកមកធ្វើជារបស់គេម្ដងទៀតហើយទាល់តែបាន គេមិនចុះចាញ់ឡើយ។ ដល់ពេលនិយាយហើយទឹកភ្នែកក៏ហូរមកជាបន្តបន្ទាប់ ធ្វើឲ្យថ្ពាល់របស់គេដិតដាមទៅដោយសំណើមទឹកភ្នែក។
ស្ងាត់!!
«បងស្រលាញ់Naniណាស់»Sky
ស្ងាត់
មិនថាគេនិយាយប៉ុន្មានដងឡើយក៏គ្មានការឆ្លើយតបពីអ្នកដែលនៅខាងក្នុងបន្ទប់ទឹកទាល់តែសោះ។
« បងដឹងថាអូនកំពុងតែចាំស្ដាប់បងនិយាយ...ឥឡូវនេះអូនក៏ចេញមកខាងក្រៅមកបងក៏នឹងចាកចេញពីបន្ទប់របស់អូន...អូនចេញមកខាងក្រៅមកគេមក នេះក៏យប់ហើយបងមិនរំខានអូនទៀតទេ»Sky បារម្ភពីអ្នកដែលលួចសំងំនៅខាងក្នុងបន្ទប់ទឹកក្រែងលោថាងងុយ នឿយហត់ អស់កម្លាំងចង់សម្រាកប៉ុន្តែដោយសារតែចង់គេចពីគេទើបមិនព្រមចេញមក។ដូច្នេះគេក៏សុខចិត្តចុះចាញ់ហើយហើយចាកចេញពីបន្ទប់Nani។
Sky បែរខ្លួនចាកចេញមកទាំងបេះដូវកំពុងមានរបួសព្រោះតែពាក្យសម្តីរបស់Nani។ ដំណើរជើងធ្ងន់ៗ ដើរចេញមកដល់ខាងក្រៅបន្ទប់ហើយក៏ទាញទ្វាបិត។
ក្រឹប!!
ទ្រវាបន្ទប់របស់Naniត្រូវបានបិទជាប់ដោយស្នាដៃរបស់Sky។
គ្រាន់តែSkyបិទទ្វារមិនបានមួយនាទីផងជាទ្វាបន្ទប់ទឹកក៏បានបើក ដូចជាងាយតូចកំពុងតែចាំពេលដែលSkyចេញពីបន្ទប់របស់គេ គេក៏នឹងព្រមចេញពីបន្ទប់ទឹកដូចគ្នាហាក់ដូចជាពួកគេកំពុងតែលេងល្បែងភ្នាល់គ្នាអញ្ចឹង។ថាអ្នកណាហ្នឹងចាញ់? ហើយអ្នកដែលចាញ់ មិនបាច់និយាយក៏ដឹងថាជាSkyដែល ព្រោះគេក៏ព្រមមនុស្សដែលគេស្រឡាញ់ឈ្នះជានិច្ច។
ក្រាក!
Naniក៏ដើរចេញមកក្រៅ ដោយទឹកមុខស្រងូតស្រងាត់ កែវភ្នែកក៏សម្លឹងមើលទៅទ្វារដែលSkyបានចាកចេញទៅមុននេះ។
« ខ្ញុំក៏ចង់ដឹងដែរថាបងនឹងធ្វើបែបណាដើម្បីឲ្យខ្ញុំលើកលែងទោសឱ្យបង?»Nani
YOU ARE READING
ភរិយាសម្អប់ | SkyNani
Fanfictionកែវភ្នែកខ្ញុំសម្រាប់សម្លឹងមើលបង តែ កែវភ្នែកបងសម្រាប់សម្លឹងមើលគេ☂️ #SkyNani #skywongravee #nanihirunkit #khmerfanfic
