ព្រឹកឡើង
Naniបើកភ្នែកឡើងមកខួរក៏ក្បាលក៏រំលឹកទៅរឿងដែលបានកើតកាលពីយប់មិញ នាយតូចក៏ងាកក្បាលក្រលែកទៅមើលក្នើយម្ខាងទៀតដែលSkyបានកើយកាលពីយប់មិញតែក៏មិនបានឃើញពីវត្តមានរបស់Sky ធ្វើអោយនាយតូចអន់ចិត្តឡើងមកតែដល់បែរក្បាលមកវិញក៏ឃើញថាSkyកំពុងតែដើរចេញពីបន្ទប់ទឹកមកវិញជាមួយហ្នឹងសម្លៀកបំពាក់ថ្មីដៃកំពុងតែកាន់កន្សែងសជូតសក់ដែលកំពុងតែសើមរបស់ខ្លួន។
«ឯងងាយដាក់គ្រប់គ្នាបែបនេះមែនទេ?ឬក៏គ្រាន់តែគេនិយាយពិរោះបន្តិចក៏អោយខ្លួនទៅគេហើយ?»ឃើញមុខNaniមិនដល់មួយនាទីផងSkyក៏បានពាក្យសម្តីដៀលតេសទៅកាន់នាយតូចបាត់ទៅហើយ។
ចំណែកNanniដែលកំពុងតែដេកនៅលើគ្រែវិញក៏គាំងសម្តីអស់រលីង។នាយតូចងើបអង្គុយលើគ្រែទាំងបេះដូងធ្ងន់កណ្តុក បាត់ទៅណាហើយSkyដែលញញឹមដាក់គេ លួងលោម ថ្នាក់ថ្នមគេកាលពីយប់មិញ?ហេតុអីក៏ជំនួសមកវិញដោយSkyដែលស្អប់គេ?គេចង់់បានSkyកាលពីយប់មិញមកវិញ?
«...»Naniបានតែអោនមុខចុះសង្ងំសម្រក់ទឹកភ្នែកស្ងាត់ៗ ព្រោះSkyនិយាយត្រូវ គេពិតជាខ្លួនងាយពិតមែនគ្រាន់តែSkyនិយាយពិរោះមិនប៉ុន្មានម៉ាត់នាយកីយល់ព្រមទៅហើយ តែSkyប្រហែលមិនដឹងទេថា ព្រោះតែម្នាក់នោះជាSkyទើបគេងាយ។
«អាងអីយំៗ រំអូយ!»Sky
«...»Nani
«ហើយមួយទៀតយើងចង់រំលឹកឯង ទោះយើងដេកជាមួយឯងក៏មិនមានន័យថាយើងនិងទទួលខុសត្រូវស្អីឯងដែរ មិនដឹងថាខ្លួនឯងនេះឆ្លងកាត់ប្រុសមកប៉ុន្មានទឹកហើយទេ អញ្ចឹងហើយក៏បំភ្លេចចោលទៅ»Skyនិយាយហើយក៏ងាកខ្លួនដើរចេញតែមុនដើលចេញក៏បោះកន្សែងដែលគេជូតក្បាលមុននេះចំកណ្តាលមុខរបស់Naniតែម្តង។
ក្រឹប!!
ទ្វារបន្ទប់បានបិតជិតអ្នកដែលសង្ងំយំស្ងាត់ៗនេះក៏ព្រលែងសម្លេងយំខ្លាំងៗបង្ហាញថានេះឈឺចាប់យ៉ាងណា។
«អ្ហឹកៗៗ...ហេតុ..អីបងស្អប់ខ្ញុំយ៉ាងនេះ?អ្ហឹកៗ»នាយតូចអង្គុយអោបជង្គង់អោនក្បាលចុះក្រោម ទឹកភ្នែកក៏ហូរស្រក់ចុះមកដូចទឹកបាក់ទំនប់ បើសិនជាអាចគេក៏មិនចង់ស្រលាញ់មនុស្សម្នាក់នេះដែរ មិនចង់ស្គាល់គេឡើយ គ្រប់ពេលក៏ឆ្ងល់ខ្លួនេងថាតើគេបានធ្វើអ្វីទៅបានជាខ្លួនឯងទៅស្រលាញ់គេដល់ថ្នាក់នេះ ទាំងដែលបានដឹងពេញទ្រូងហើយថាគេមិនដែលចង់បានក្តីស្រលាញ់បីខ្លួនម្តងណាឡើយ ក្តីស្រលាញ់ដែលទោះជាគេបានឃើញក៏ដើររំលង។
ពីរខែកន្លងផុតទៅ...
តាំងពីយប់ថ្ងៃនោះមកSkyក៏ចេញចូលបន្ទប់របស់Naniស្ទើរាល់យប់ទៅហើយ ចំណែកមូលហេតុអ្វីមិននិយាយក៏ដឹងថាចូលទៅក្នុងនោះដើម្បីតែរកក្តីសុខផ្នែករាងកាយពីម្ចាស់បន្ទប់នោះឯង។ ដំបូងៗក៏រារាំងក្រកែកពីខាងNaniខ្លះៗ តែSkyថ្ងៃខ្លះក៏លួងលោម ថ្ងៃខ្លះក៏គំរាមថ្ងៃខ្លះទៀតក៏សង្គ្រប់យកតែម្តងជាហេតុធ្វើអោយពីរខែកន្លងមក ពួកគេទាំងពីរក៏បណ្តោយអោយវាកើតឡើងមកជាញឹកញាប់ រហូតNaniក៏បណ្តោយទៅតាមចិត្តSky បម្រើពេលភ្លឺមិនអស់ចិត្ត នាយតូចក៏បន្ថែមតួនាទីបម្រើពេលរាត្រីទៀត។
អ៊ួកៗៗ
ព្រឹកព្រលឹមមិនទាន់ សម្លេងក្អួតក៏លាន់ចេញពីក្នុងបន្ទប់ទឹក។Naniអង្គុយផ្ទាល់ទៅហ្នឹងឥដ្ឋសភាពអស់កម្លាំងរលីង ព្រោះប៉ុន្មានគេមិនស្រួលខ្លួនមកជាងមួយរយះខ្លីហើយ បើសួរគេថាគេកើតអី គេក៏ដឹងខ្លួនច្បាស់។
« កុំធ្វើបាបប៉ាៗពេកណា» នាយតូចអង្អែលពោះខ្លួនឯងថ្នមៗ ព្រោះតែដឹងថាក្នុងពោះរបស់គេមានជីវិតតូចមួយកំពុងតែលូតលាស់មកជាងមួយខែហើយ។
នាយតូចទម្លាក់មុខចុះ បន្ទាប់ពីបានគិតរឿងដែលនឹងកើតឡើងនៅថ្ងៃអនាគត។ រាល់ថ្ងៃនេះគេពិបាកចិត្តស្ទើស្លាប់ទៅហើយ ម្ខាងជារឿងរបស់កូន ម្ខាងជារឿងរបស់Sky។ នាយតូចបានដឹងថាខ្លួនមានផ្ទៃពោះយូរគួរសមហើយ តែNaniនៅតែមិនហ៊ានមានភាពក្លាហានក្នុងការប្រឈមមុខចំពោះអ្នកគ្រប់គ្នាជាពិសេស អ្នកម៉ាក់ចិញ្ចឹមរបស់គេ ប្រសិនបើគាត់ដឹងនោះ តើគាត់និងមើលមកគេយ៉ាងណា? មានរឿងជាច្រើនទៀតដែលតាមមកក្រោយ បើចំពោះSkyវិញ គេខ្លាចនិងទទួលពាក្យដៀលថ្មេះ បន្ទោស និងក្រសែភ្នែកមើលងាយមកកាន់គេ។ សព្វថ្ងៃSkyមានសម្ព័ន្ធភាពជាមួយគេ តែគេខ្លួនឯងគេដឹងច្បាស់ណាស់ថា ទឹកចិត្តSkyចំពោះគេ នៅតែដូចដើម Skyនៅតែស្អប់គេខ្លាំងដូចដើម។ ខួរក្បាលគេបានគិតជារើយៗ គេខ្លាចរឿងមួយបំផុត គេខ្លាចថាSkyនិងបំបែកកូនចេញពីគេ ខ្លាចថាSkyនឹងមិនត្រូវការកូនមួយនេះ(រំលូត) គេខ្លាចបាត់បង់កូនណាស់ បើដល់ថ្ងៃនោះតើអោយគេធ្វើចិត្តបែបណាទៅ?
រសៀល...
ក្រាក
សម្លេងរបើកទ្វារបានបន្លឺចូលត្រចៀករបស់Naniដែលកំពុងតែអង្គុយស្រងេះស្រងោចតែម្នាក់ឯងនៅជិងមាត់បង្អួច។ គ្រាន់តែមានសម្លេងរំខាននាយតូចក៏ងាកទៅមើលយ៉ាងរហ័ស។
«ប...បងប្រុស?»នាយតូចឧទានឡើងដោយចំឡែកចិត្តក៏ព្រោះជាញឹកញាប់Sky មិនដែលសូវមករកគេនៅពេលថ្ងៃឡើយ គេតែងតែមករកពេលយប់ច្រើនជាង។
នាយក្រាស់ដែលកំពុងតែដើរមកនោះគេមិនបានខ្វល់និងសម្លេងនិយាយរបស់Naniឡើយ។ Skyគ្រាន់តែបានមកជិតNaniគេក៏ចាប់ទាញNaniថើបជញ្ជក់មាត់ភ្លាម រកតែសាមីខ្លួនគេត្រៀមខ្លួនមិនទាន់។ នាយក្រាស់មិនមែនត្រឹមតែថើបឡើយ ជាមួយគ្នានោះដែរ គេក៏ប្រើបាតដៃទាំងសងលូក ស្ទាប អង្អែល ច្របាច់ ស្ទើតែគ្រប់កម្លែងនៅរាងកាយរបស់Nani។
Skyថើបខ្លាំងៗមិនព្រមដកមាត់អោយNaniបានដកដង្ហើមខ្លះឡើយ នាយតូចព្រោះតែអស់ខ្យល់ទ្រាំមិនបានទៀតទើបសម្រេចចិត្តរុញច្រានSkyចេញ ធ្វើអោយដាច់ចង្វាក់អស់។
«ខ្ញុំ..ដកដង្ហើមមិនរួចទេបងប្រុស...»Nani
«រញ៉េរញ៉ៃណាស់!»Skyគេក៏តបទៅវិញទាំងមិនពេញចិត្តដែលNaniមកផ្តាច់ចង្វាក់គេបែបនេះ។
«ហ..ហេតុ..អី..បងប្រុស...មករកខ្ញុំ?»Nani
«មករកឯងព្រោះចង់ដេកជាមួយឯងហ្នឹងហើយ ធ្វើដូចរាល់ដងយើងមករកឯងព្រោះហេតុផលផ្សេង!»Skyឆ្លើយមកវិញដោយមិនបានខ្វល់ពីទឹកចិត្តអ្នកស្តាប់សោះឡើយ គេគ្មានបានយកគិតឡើយថាពាក្យសម្តីគេធ្វើអោយអ្នកម្ខាងទៀតខូចចិត្តបាន។
«...»Naniបានស្តាប់ហើយក៏បានត្រឹមអោនមុខចុះ។
« កុំរំពឹងថាឯងបានអ្វីពីយើងលើសពីនេះអោយសោះ ... ឯងក៏ត្រឹមរបស់ដោះទាល់សម្រាប់យើងប៉ុណ្ណោ!!! » ឃើញថាNaniស្ងាត់Skyក៏បញ្ចេញសម្តីធ្វើបាបទឹកចិត្តផាំងៗមិនអាសូរដល់អ្នកស្តាប់ដែលកំពុងតែគ្រាំខាងចង់តវ៉ាណាស់ តែSkyក៏និយាយការពិត។ នាយក្រាស់សម្លឹងមើលទៅកាន់Naniទាំងក្រសែភ្នែកធុញទ្រាន់ បន្ទាប់មកនាយក៏បែរខ្លួនត្រឡប់ចេញទៅវិញ។
«បងប្រុសចុះបើNaniមានកូនវិញនោះ???»Naniនិយាយចេញទៅទាំងភ្លេចខ្លួន មិនដឹងថាគេមានភាពក្លាហានពីណាមកប្រាប់Skyឡើយ ដឹងខ្លួនម្តងទៀតក៏និយាយរឿងមិនគួរនិយាយបាត់ទៅហើយ។
«ស..ស្អីគេ??»Skyក៏សួរបញ្ជាក់ទៅកាន់Naniម្តងទៀត។
«Naniសុំទោស...អ..អត់..មានអីទេ»Naniតបទាំងមិនហ៊ានសម្លឹងមើលមុខរបស់Sky។
«យើងសួរថាឯងនិយាយអីគេមុននេះ??»Skyស្រែកសម្លុរNaniខ្លាំងៗ មិនមែនថាមុននេះគេស្តាប់មិនលឺNani និយាយទេ តែគេចង់បញ្ជាក់ម្តងទៀត ចង់ឲ្យNaniនិយសយម្តងទៀត។
«N..Nani..Nani...អ្ហឹក..មានកូនបងប្រុស..អ្ហឹកៗ»Naniក៏ភ័យឡើងមក គេតបទៅSkyវិញទាំងញ័រអមជាមួយដំណក់ទឹកភ្នែកដែលកំពុងស្រក់ចុះមកជារើយៗ។
«ឯងមានយ៉ាងម៉េចបាន???ឯងមិនចេះទិញថ្នាំការពារផឹកទេឬយ៉ាងម៉េចហាស៎??? ឬក៏ឯងមានចេតនាចង់ចាប់យើងដោយការមានកូន??ថាមិនត្រូវកូននេះមិនមែនកូនយើងផងក៏ថាបាន យើងមិនត្រូវការកូនដែលកើតចេញពីឯងទេ ឈាមដែលមិនដឹងប្រភពថាមកពីណា!!!»Skyបោះពាក្យចេញទៅទាំងគ្រោធគ្រាត ស្តាប់ហើយក៏មិនចង់លឺបន្ត។
Naniដែលជាអ្នកស្តាប់វិញគេក៏គាំងអស់ រឿងដែលគេខ្លាចកំពុងតែកើតឡើងហើយ នាយតូចហូរទឹកភ្នែកសស្រាក់ហាក់ដូចកំពុងយំអង្វរកទៅកាន់គេ។
រំពេចនោះNaniក៏លុតជង្គង់ចុះយំអោបជើងរបស់Sky
«ប..បងប្រុស..អ្ហឹកៗ..កុំយកកូនចេញពីNaniអី..Naniសុំអង្វរ..អ្ហឹកៗ..Naniខុសៗ..ដែលមិនចេះការពារខ្លួនឯង..អ្ហឹកៗកុំយកកូនNaniចេញអី...អ្ហឹកៗៗ»Naniនិយាយបណ្តើរយំបណ្តើរស្ទើតែស្ទះខ្យល់ទៅហើយ នាយតូចអោបជើងSkyជាប់មិនព្រមលែង អង្វរកម្តងហើយម្តងទៀតសុំក្តីមេត្តាចំពោះជីវិតតូចមួយដែលនៅក្នុងពោះគេពេលនេះ។
«គំនិតឯងនេះថោកទាបណា ព្រមដេកជាមួយយើងព្រោះតែបែបនេះមែនទេ? តែកុំសង្ឃឹមថាធ្វើបានសម្រេចនោះព្រោះយើងនៅតែស្អប់ឯងស្អប់ខ្លាំងជាងមុនទៅទៀត ស្អប់ខ្លាំងដល់ថ្នាក់មិនចង់រួមលោកជាមួយទេ!! ចុះទម្រាំតែមានកូនជាមួយឯងទៀតដឹងទេថាយើងរអើមយ៉ាងណា?? យើងអាណិតក្មេងដែលត្រូវកើតមកមានប៉ាចរឹតដូចជាឯងនេះ!!»Sky បន្តនិយាយពាក្យសម្តីដែលធ្វើអោយអ្នកស្តាប់ ស្តាប់ហើយក៏ក្អួតឈាមបាន។ គេមិនដែលខ្វល់ពីទឹកចិត្តមនុស្សដែលទទួលរងការឈឺចាប់ទាំងផ្លូវការផ្លូវចិត្តពីគេសូម្បីតែម្តង។
«ខ..ខ្ញុំ..មិនបានគិត..បែបហ្នឹងទេ..អ្ហឹកៗ»Naniយំក្រវីក្បាលបដិសេធគ្រប់ពាក្យសម្តីដែលSkyបានចោទប្រកាន់។ គេមិនដែលសូម្បីតែគិតថានឹងយកSkyធ្វើជារបស់ខ្លួន ព្រោះNaniដឹងខ្លួនឯងច្បាស់ ថាខ្លួនស្ថិតនៅចំណុចណាក្នុងបេះដូងSky ហើយមិនដែលសូម្បីតែគិតថាយកជីវិតក្មេងម្នាក់មកធ្វើជាឈ្នាន់ឡើយ។
« មិនបានគិតតែឯងក៏ធ្វើហើយ!យើងគ្មានថ្ងៃយកមនុស្សអន់ថោកដូចជាឯងចូលក្នុងជីវិតយើងឡើយ ទោះបីជាឯងមានកូនរបស់យើងក៏ដោយ!!»Sky និយាយគំហកទៅកាន់Naniដោយគ្មានប្រណី គ្មានបំណងថានឹងរក្សារទឹកចិត្តមនុស្សមសនពោះមានពុងសូម្បីតែបន្តិច។
«ជារឿងស្អីហា៎?» សម្លេងរបស់លោកជំទាវក៏បន្លឺឡើងនៅខាងក្រោយពួកគេទាំងពីរ។
«ម៉ាក់/ម៉ាក់!»SkyនិងNaniក៏ឧទានឡើងមកព្រមគ្នា។
Next EP: 100Like 10share
#skynani
#ភរិយាសម្អប់
#suli
YOU ARE READING
ភរិយាសម្អប់ | SkyNani
Fanfictionកែវភ្នែកខ្ញុំសម្រាប់សម្លឹងមើលបង តែ កែវភ្នែកបងសម្រាប់សម្លឹងមើលគេ☂️ #SkyNani #skywongravee #nanihirunkit #khmerfanfic
