អ្នកទាំងបួនក៏សម្លឹងគ្នាទៅវិញទៅមក។Skyសម្លឹងទៅមើលNaniនិងJuniorដោយក្រសែភ្នែកងឿងឆ្ងល់ពោលពេញទៅដោយសំណួរ និងមិនពេញចិត្ត Naniសម្លឹងមើលទៅSkyព្រោះពេលនេះនាយតូចកាន់តែប្រាកដចិត្តហើយថាពួកគេពិតជានៅបន្ទប់ជាមួយគ្នាពិតមែន ខ្សែភ្នែកដែលមើលទៅដោយភាពអស់សង្ឃឹម។ចំណែកមួយគូទៀតក៏សម្លឹងមើលមកគ្នាដោយកែវភ្នែកភ្ញាក់ផ្អើលព្រោះតែបានជួបជាមួយ អតីតសង្សារចាស់បន្ទាប់ពីបែកគ្នាប្រាំឆ្នាំ។
«Mark...»Junior ក៏ហៅMarkខ្សឹបៗដោយលឺតែខ្លួនគេ។
Markបន្ទាប់បានឃើញមុខJuniorហើយគេក៏ដើរចូលបន្ទប់យ៉ាងលឿនស្នាមញញឹមមុននេះក៏រលាយអស់ជំនួសដោយទឹកមុខស្មើធេង។SkyឃើញថាMarkចូលទៅបន្ទប់ហើយគេក៏រហ័សដើរចូលទៅតាមដោយមិនបានខ្វល់ជាមួយអ្នកនៅខាងក្រៅទៀតឡើយ។
ក្នុងបន្ទប់
« អូនកើតអីMark?»Sky
«អូនគ្រាន់មិនស្រួលខ្លួនប៉ុណ្ណោះ»Mark
«បងឃើញអូនមុខមិនស្រស់សោះមុននេះ»Sky
«អូនមិនអីពិតមែនSky»
« អញ្ចឹងអូនងូតទឹកហើយសម្រាកបន្តិចទៅ យប់បន្តិចអ្ហាលចុះទៅញុំាបាយនៅហាងអារហាខាងក្រោម »Sky
«អូនដឹងហើយ»Markញញឹមតិចៗ
« ចឹងអូនតាមសម្រួលទៅ បងទៅខាងក្រៅដល់ម៉ោងចាំបងមកហៅអូន»Sky
«អូខេ តាមបងចុះ»Mark
Sky បន្ទាប់ពីបានផ្ដែផ្ដាំអ្នកដែល មាននាមជាសង្សាររួចហើយគេក៏ដើរចេញទៅក្រៅបន្ទប់បាត់។
បន្ទាប់ពីSkyនិងMarkចូលទៅវិញJuniorនិងNaniក៏ចូលទៅបន្ទប់ពួកគេរាងខ្លួនដូចគ្នា។ Naniដើរយឺតៗចូលក្នុងបន្ទប់គេងទាំងទ្រូងធ្ងន់កណ្តុក នាយតូចដាក់ខ្លួនអង្គុយលើពូកថ្នមៗ ទឹកមុខស្រពាប់ស្រពោនបន្តិចក្រោយមកទឹកភ្នែកហូរមកតក់ៗ។
«អ្ហឹកៗៗ»Nani
ក្រាក
សម្លេងបើកទ្វារដោយមិនគោះជាមុនធ្វើអោយម្ចាស់បន្ទប់ រហ័សងាកទៅមើលទាំងភ្នែកកំពុងតែយំនៅឡើយ ហើយបន្ទាប់ពីដឹងថាអ្នកណាមកហើយ Naniក៏ងាកមុខបែរទៅម្ខាងយ៉ាងលឿនដូចកំពុងតែព្យាយាមលាក់ទឹកភ្នែក។
«ដល់ម៉ោងរំអួយទៀតហើយ មកពីឆ្ងាយមិនគិតដេកយកកម្លាំងអីទេ គិតតែពីយំៗៗ តែកូនយើងកើតមកមុខយំ កុំថាយើងមិនបានប្រាប់» Skyគ្រាន់តែមកដល់បន្ទប់Naniភ្លាម ឃើញម្ចាស់បន្ទប់កំពុងតែសោយសោក គេមិនបង្អង់ឡើយ ថាអោយភ្លាមៗតែម្តង។ស្តីអោយម្ចាស់បន្ទប់បណ្តើរ នាយក្រាស់ក៏ឡើងទៅដេកលើគ្រែរបស់Naniបណ្តើរ។
«ខ្ញុំមិន..អ្ហ..ចង់គេងទេ »Naniក៏ប្រាប់ទៅទាំងសម្លេងកំពុងតែដង្ហក់នៅឡើយ ដៃក៏ព្យាយាមជូតទឹកភ្នែកចេញពីថ្ពាល់ខ្លួនឯងអោយស្ងួត។
«មិនចង់ដេកក៏ត្រូវមកនេះដែរ»Skyនិយាយហើយក៏យកដៃទះពូកកន្លែងទំនេរដែលនៅជិតគេតិចៗ។
Naniក៏ងាកទៅមើលSkyដោយទឹកមុខម៉ង់ៗមិនយល់
«មើលមុខយើងធ្វើអី? ម៉េចមិនមកនេះមក?យើងងងុយដេក លឿនឡើង!!»Skyក៏បញ្ចេញសម្លេងកាចៗចេញមក
«បើបងប្រុសងងុយ...បងប្រុសក៏ទៅគេងនៅបន្ទប់បងទៅ»Nani
« យើងចង់ដេកទីណាក៏បាន ព្រោះយើងជាអ្នកចេញលុយថ្លៃបន្ទប់!!ហើយឯងមកដេកទីនេះអោយឆាប់ កុំអោយយើងខឹងទាន់ តែយើងខឹងតិចថាឯងបានស្រួលពេញមួយយប់ហ្នឹង»Skyឃើញថាហៅអោយមកជិតម្តងជាពីរដងមិនចង់មក នាយក្រាស់ក៏និយាយគម្រាម ព្រោះដឹងថាមនុស្សនៅចំពោះមុខនេះខ្លាចគេកម្រឹតណា។
«...»Naniមិនចង់អោយគេខឹងទើបរំកិលខ្លួលចូលទៅជិតSky អង្គុយដូចគល់ឈើ ក្នុងចិត្តក៏ឆ្ងល់ណាស់ដែលSkyឱ្យគេមកអង្គុយធ្វើអីបើSkyកំពុងតែរៀបនឹងគេងទៅហើយនោះ ប៉ុន្តែឆ្ងល់ក៏នៅតែឆ្ងល់ទុកក្នុងចិត្តហ្នឹងឯងមិនហ៊ានសួរឡើយ។
« ឯងចង់អង្គុយដល់ណាម៉េចក៏មិនដេក?»Sky សួរទាំងចិញ្ជើមជ្រួញចូលគ្នា
«N..Nani..មិន..ងងុយទេ»Nani
«អើយ!!»Sky គេអត់ទ្រាំលេងបានហើយក៏បង្ហើបខ្លួនវាបន្តិចនិងចាប់ទាញស្មាអ្នកដែលកំពុងតែអង្គុយជិតខ្លួននោះឲ្យផ្ដេកក្បាលដេកលើទ្រូងរបស់គេ។ ដៃក៏អោបក្រសោបខ្នងមនុស្សមាឌតូចពេញៗដៃ ចំណែកម្ខាងទៀតក៏យកទៅអង្អែលពោះដែលខ្ទាតធំនោះស្រាលៗ។
«ប...បងប្រុស...បង»ភ្លាមៗពេកNaniក៏មិនយល់ដូចគ្នា
«ដេក! ឯងដេកពួនយកកម្លាំងខ្លះទៅកុំឲ្យខ្សោយរហូតដល់ឈឺប៉ះពាល់ដល់កូនយើងឱ្យសោះ...បិទភ្នែកហើយដេក»Sky
«Na..Nani ...បងប្រុស...Nani អោបបងវិញបានទេ?»NaniងើយមុខឡើងសួរទៅកានSky ខ្សាវៗក្នុងចិត្តរបស់គេក៏បានត្រៀមសម្រាប់ការបដិសេធរួចហើយ។
Sky ស្ងាត់បន្តិច មុនអោនមុខទម្លាក់បបូរមាត់ថើបគ្របពីលើបបូរមាត់របស់Nani។ បបូរមាត់អ្នកខាងលើក៏ថើបជញ្ជក់បបូរមាត់ស្តើងរបស់អ្នកខាងក្រោមខ្លាំងៗ ដោយក្តីគ្រឺតក្នាញ់។ បបូរមាត់តូចស្ដើងទន់ដែលSkyថើបម្ដងណាហើយក៏ចេះតែចង់ថើបជារឿយៗ គេឈ្លក់វង្វេងងើបមុខមិនរួចទៅហើយ។ បន្ទាប់ពីថើបអស់ចិត្តហើយទីបំផុតនាយក្រាស់កប់ព្រមដ៏បបូរមាត់ចេញពីNani។
«អ្នកណាហាម ឯងចង់អោបក៏អោបទៅ»Sky និយាយហើយៗមិនតែប៉ុណ្ណោះព្រមទាំងទាញដៃរបស់Naniមកដាក់លើពោះដែលសុទ្ធតែសិកផេករបស់គេទៀតផង។
Nani វិញពេលនេះដូចកំពុងធ្លាក់ក្នុងសណ្ដំរបស់Skyបន្ទាប់ពីបានថើបគ្នាជាមួយនឹង skyរួច ព្រោះនាយតូចដូចកំពុងភ្លឹកៗ ស្មារតីនៅមកមិនទាន់អស់នៅឡើយ។
ខ្សឺត!
Sky ក៏ថើបសក់របស់Naniមួយខ្សឺតមុននិងសង្ងំគេង ព្រោះតែពេលនេះគេក៏រាងអស់កម្លាំងដូចគ្នា ដោយសារតែបើកឡានមកស្ទើរតែពេញមួយថ្ងៃទៅហើយ។
Naniក៏រំកិលខ្លួនចូលទៅក្នុងរង្វង់ដៃរបស់Skyហើយអោបនាយក្រាស់តបវិញយ៉ាងណែន មិនត្រឹមតែប៉ុណ្ណោះថែមទាំងលើកជើងគងជើងរបស់Skyទៀតផង។
បន្ទប់Mark
បន្ទាប់ពីងូតទឹកហើយ គេក៏ដើរចេញពីបន្ទប់ទឹកអាវឃ្លុំ សំដៅទៅអង្គុយលើសាឡុង ដោយអារម្មណ៍ច្របូកច្របល់។
រីងៗៗ
សម្លេងទូរស័ព្ទMarkរោទ៍ឡើង ម្ចាស់ទូរស័ព្ទក៏ចុចលើក
«អាឡូ Markនិយាយ»Mark
ស្ងាត់
«អាឡូ??»Mark
ស្ងាត់
«អាឡូ លឺទេ?? មិននិយាយខ្ញុំដាក់ចុះហើយ»Mark គេក៏និយាយមកទាំងខឹងព្រោះសុខៗក៏តេមកគេពេលដែលគេលើកហើយបែរជាមិននិយាយទៅវិញមិនឱ្យគេខឹងយ៉ាងម៉េច?
/Mark គឺបង/
« កុំតេមករកខ្ញុំទៀត កកុំរំខានខ្ញុំ!!»Mark គ្រាន់តែដឹងថាជាអ្នកណាតេមកភ្លាមគេក៏បញ្ចេញសំឡេងបែបខឹងចេញមកតែម្ដង។
«Mark បងចង់និយាយជាមួយអ...»Junior
ទូតៗៗ
ទូរស័ព្ទក៏បានចុចផ្តាច់ដោយសារស្នាដៃMark ព្រោះថាគេមិនត្រូវការចង់ស្ដាប់ចង់ឮអ្វីពីJuniorទៀតឡើយ។ មិនដឹងថាកាលពីអតីតកាលមានរឿងអ្វីជាមួយគ្នាឡើយទើបបានជាពេលនេះMark ហាក់បីដូចជាខឹងស្អប់ទៅលើអតីតសង្សារចាស់រូបនេះខ្លាំងណាស់។
Next EP: 125Like 10share
#skynani
#ភរិយាសម្អប់
#suli
YOU ARE READING
ភរិយាសម្អប់ | SkyNani
Fanfictionកែវភ្នែកខ្ញុំសម្រាប់សម្លឹងមើលបង តែ កែវភ្នែកបងសម្រាប់សម្លឹងមើលគេ☂️ #SkyNani #skywongravee #nanihirunkit #khmerfanfic
