Part-15

550 55 3
                                        

យប់ឡើង
ប្រហែលម៉ោងដប់យប់ ក្នុងបន្ទប់នាយតូចនៅបើកភ្លើងនៅឡើយ បង្ហាញថាម្ខាស់បន្ទប់មិនទាន់ចូលគេង។ Nani អង្គុយនៅលើកៅអីកន្លែងវេរ៉ងដាយ៉ាងស្ងៀមស្ងាត់ ភ្នែកក៏សម្លឹងមើលទៅមេឃ ទឹកមុខក៏ស្រពាប់ស្រពោនដូចរាល់ដង។
ក្រាក!!
សម្លេងបើកទ្វារនៅខាងក្រោយខ្នងរបស់គេបានបន្លឺឡើង។ Naniក៏រហ័សងាកទៅមើល ក៏ឃើញថាជាSky ដែលចូលមក។
«ថ្មើលនេះហើយមិនគិតរកដេកពួនទេ?នៅមើលមេឃមើលផ្កាយដល់ណា?»Sky គ្រាន់តែដើរចូលបន្ទប់មិនបានមួយនាទីផងក៏ចាប់ផ្ដើមស្ដីឲ្យNaniទៀតហើយ។
«...»Naniក៏ងាកមុខចេញមិននិយាយរកឡើយ។
«នេះមិនតបនឹងយើងផងឬ?ឯងមានលឺយើងនិយាយជាមួយឯងទេ?»Sky
«»
«ហេតុអ្វីក៏បងស្អប់ខ្ញុំយ៉ាងនេះ?» នាយតូចងាកមកជាថ្មីជាមួយសម្លេងសួរទៅកាន់Skyតិចៗ។ មិនថាត្រូវសួរអ្នកម្ខាងទៀតប៉ុន្មានរយដងទេគេក៏នៅតែចង់ដឹងចម្លើយថាហេតុអ្វី។តើគេបានធ្វើអ្វីខុសចំពោះ sky មែនទេបានជាគេស្អប់ខ្លួនយ៉ាងនេះ?
Skyបានលឺសំណួរហើយក៏ភាំងបន្តិច សុខៗក៏សួរគេបែបនេះ សម្លេងក៏ខុសពីមុន។
« ស្អប់ឯងត្រូវមានហេតុផលដែរឬ?»Sky
« គ្រប់យ៉ាងតែងមានហេតុផលមិនអញ្ចឹង? ខ្ញុំគ្រាន់តែចង់ដឹងថាហេតុអ្វីក៏បងប្រុសស្អប់ខ្ញុំយ៉ាងនេះ? ខ្ញុំធ្វើខុសអីមែនទេបងប្រាប់ខ្ញុំមក ខ្ញុំនឹងកែ!»NaniងើបពីកៅអីហើយដើរទៅជិតSkyសម្លឹងមើលមុខគេរងចាំចម្លើយ។
អ្នកទាំងពីរសម្លឹងមើលមុខគ្នាមិនដាក់ភ្នែក  ម្នាក់កំពុងតែទាមទារចម្លើយម្នាក់ទៀតកំពុងតែរកចម្លើយផ្ដល់ឱ្យ។
« គ្មានហេតុផល!! ហើយក៏មិនបាច់កែស្អីដែរគ្មានប្រយោជន៍!! បើចង់កែក៏កែមុខឯងចេញទៅកុំអោយយើងស្គាល់ទៀត ព្រោះឃើញមុខឯងអារម្មណ៍ស្អប់ក៏មានអូតូហើយ»Sky ក៏និយាយដាក់មុខNaniដោយមិនរក្សារទឹកចិត្តបន្តិចឡើយ។
Naniបានចម្លើយទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះនៅចំពោះមុខSky
« បើខ្ញុំបាត់ចេញពីមុខបង បងនឹងមិនស្អប់ទៀតទេមែនទេ? »Nani
« ប្រហែលមិនមែនត្រឹមឈប់ស្អប់ឡើង យើងប្រហែលត្រូវអុចធូបសំពះអរគុណឯងមួយថ្ងៃបីដងផងមិនដឹង»Sky
Naniឈរទ្រឹង ព្រោះគេឈឺឡើងស្រគាទ្រូងអស់ហើយ ឈឺៗខ្លាំងណាស់ ហេតុអ្វីមនុស្សដែលជាម្ចាស់បេះដូងគេ
ស្អប់គេយ៉ាងនេះ?
« អញ្ចឹងកន្លងមកបងប្រហែលធុញទ្រាន់ខ្លាំងហើយ...ហ៊ើយ..ហិហិ មិនអីទេមិនយូរមិនឆាប់ខ្ញុំក៏ចាកចេញទៅមុនបង..ហិហិ»NaniដើរចេញពីSkyដៃម្ខាងទ្រពោះហើយអង្អែលតិចៗ ម្ខាងទៀតក៏ច្រត់ចង្កេះ រួចក៏និយាយផងសើចតិចៗផង។
សើចទាំងឈឺចាប់!
«ស្អីឯង??»Skyក៏ងាកទៅសួរទាំងមិនយល់ពីអ្វីដែលNaniនិយាយ។
«មិនអីទេបងកុំខ្វល់អី...ខ្ញុំអស់អីនិយាយហើយបើបងមានបន្តក៏និយាយមកតែបើអត់ទេខ្ញុំសុំគេងមុនហើយ»Nani ដើរទៅអង្គុយលើគ្រែ
« ដេកទៅ!!យើងគ្មានស្អីនិយាយជាមួយឯងទេ!!»Skyនិយាយហើយក៏ដើរទៅបិតភ្លើងមុននឹងទម្លាក់ខ្លួនដេកលើគ្រែកន្លែងដែលទំនេរ។
Naniក៏មិននិយាយអីឡើងនាយតូចក៏ទម្លាក់ខ្លួនដេកជិតSky។ ខ្នងមកដល់ពូកភ្នែកក៏បើកបញ្ឈរឡើងសម្លឹងមើលទៅពិដានដែលងងឹតសូន្យសុង ទឹកភ្នែកក៏ហូរមកស្ងាត់ៗ ដៃអង្អែលពោះខ្លួនឯងតិចៗដូចកំពុងលួងលោមអ្នកដែលនៅក្នុងពោះ។
បីថ្ងៃកន្លងផុត
បីថ្ងៃនៃដំណើរកំសាន្តដ៏ល្អក់កកររបស់Naniក៏បានកន្លងផុតទៅព្រោះMarkមានការងារនៅបាងកកបន្ទាន់ទើបSkyសម្រេចចិត្តបញ្ចប់ដំណើរកំសាន្តនេះតែម្តង។
អ្នកទាំងបីពេលនេះកំពុងតែនៅលើឡានជិះត្រឡប់មកវិញ។
«ការងារអីបានប្រញាប់បែបនេះMark?»Sky បើកឡានបណ្តើរក៏ងាកទៅមើលMarkដែលអង្គុយជិតខ្លួនបណ្តើរ។
«មានក្រុមហ៊ុនប្រូជិកសំខាន់ អូនត្រូវបំពេញថ្ងៃនេះទើបប្រញាប់ត្រឡប់មកវិញ សុំទោសផងដោយសារអូនទើបពួកបងមកវិញទាំងប្រញាប់ប្រញាល់បែបនេះ»Mark
«មិនអីទេ ណាមួយដើរលេងគ្មានអូនដដែរក៏មិនសប្បាយដែរ ហើយអូនវិញប្រឹងធ្វើការទៅណា អូនមួយបងចិញ្ចឹមរស់តើMark ហិហិ» Skyនិយាយហើយក៏លូកដៃទៅចាប់ដៃរបស់MarkតិចៗនៅចំពោះមុខNani។ ភ្នែកក៏លួចសម្លឹងមើលទៅតាមកញ្ចក់មើលទឹកមុខអ្នកម្ខាងទៀត។
«បានសម្តីណាស់ ហិហិ»Mark
«បងនិយាយពិតណា ហិហិ»Sky
សម្លេងសើចផ្តោះផ្តងគ្នាលាន់ពេញក្នុងឡាន អ្នកដែលស្ងាត់មាត់ក៏មានតែNaniដែលអង្គុយស្តាប់នូវពាក្យដែលគេមិនចង់លឺទាំងនោះ។
បាងកក...
ចំណាយពេលជិះឡានច្រើនម៉ោង ទម្រាំតែដល់បាងកក ផ្លូវក៏ស្ទះខុសពីធម្មតា។
« ផ្លូវស្ទះដល់ហើយ បងដាក់ខ្ញុំចុះត្រង់នេះក៏បានហើយនាំNaniទៅផ្ទះវិញចុះ»Mark
ងក់!
Skyក៏ឈប់ឡានភ្លាមៗ ។Markក៏រៀបចំខ្លួនដើម្បីចុះពីលើឡានតែក៏ត្រូវSkyឃាត់។
« អូនចុះធ្វើអី?ចាំបងជូនទៅ ហើយឯងក៏ចុះពីលើឡានយើងទៅ រកអីជិះទៅវិញខ្លួនឯងទៅ»សុខៗក៏មកដេញអ្នកដែលមិនរឿងអីចុះពីលើឡានទៅវិញ។
Naniដំបូងក៏រាងភាំងដែលសុខៗជាខ្លួនដែលត្រូវSkyដេញចុះពីលើឡាន។
« ធ្វើបែបនេះយ៉ាងម៉េចបានSky?Naniកំពុងតែមានកូនផងទៅវិញម្នាក់ឯងមិនកើតទេ»Markក៏ជំទាស់ឡើងមក
« គេមិនអីទេ ជឿបងទៅ ក្រែងអូនប្រញាប់មិនអញ្ចឹង បងជូនអូនទៅកន្លែងធ្វើការហើយ បងមានធុរៈត្រូវធ្វើបន្តទៀតដែរ យកគេទៅនាំទើសដៃទើសជើងទេ»Sky
«Naniទៅវិញម្នាក់ឯងបានទេ?»Markក៏ងាកទៅសួរNaniដោយបារម្ភ
«ប..បានអ្នកប្រុស..ខ្ញុំមិនអីទេ»Naniនិយាយហើយក៏បើកទ្វាចុះចេញពីលើឡានតែម្តង។
ក្រឹប!
Naniបន្ទាប់ពីចុះហើយក៏បានបិតទ្វាឡានអោយវិញ។ អ្នកខាងក្នុងគ្រាន់តែបិតទ្វាឡានរួចក៏ជាន់ហ្ក្រែទៅមុខដោយមិនចាំយូរ។
ង៉ោងៗៗ!!
ឡានរបស់Skyក៏បើកទៅមុខរហូតផុតពីកន្ទុយភ្នែករបស់Nani។
កណ្តាលថ្ងៃត្រង់Naniដើរទៅមុខរើយៗទៅតាមផ្លូវដែលត្រូវត្រឡប់ទៅផ្ទះវិញ នាយតូចព្យាយាមសម្លឹងមើលឡានតាក់ស៊ីដែរតែមិនមានសោះ ទើបសម្រេចចិត្តដើរបន្តទៅមុខរកមើលក្រែងលោមានឡានអាចហៅជិះបាន។
«ឡានទៅណាអស់ហើយ ម៉េចក៏មិនឃើញសូម្បីតែមួយបែបនេះ»Naniដើរផងរអ៊ូតិចៗ ភ្នែកក៏ចេះតែរំពៃមើលឡាន។ ថ្ងៃក៏ក្តៅ ដើរក៏ឆាប់អស់កម្លាំងទៀត ក្នុងចិត្តក៏នឹកគិតដល់មនុស្សចិត្តដាច់ម្នាក់នោះ។
«សូម្បីតែទេវតាក៏ស្អប់ខ្ញុំដែរមែនទេ?»Nani ហាក់ដូចអន់ចិត្តឡើងមក គេដើរមកយូរហើយនៅមិនទាន់មានឡានទៀត នេះគិតចង់អោយគេដើរដល់ផ្ទះតែម្តងមែនទេ?

ភរិយាសម្អប់ | SkyNaniWhere stories live. Discover now