Part-16

520 60 8
                                        

ដើរបន្តិចហើយបន្តិចទៀត ពេលនេះក៏មកដល់ផ្ទះបាត់ទៅហើយ សំណាងដែលមិនឆ្ងាយប៉ុន្មានដើរតែកន្លះម៉ោងក៏មកដល់ល្មម តែទម្រាំមកដល់ញើសក៏ហូរជោគពេញសក់ទៅហើយ ដង្ហើមដកញាប់ៗព្រោះតែហត់ខ្លាំង។
«អ្នកប្រុសតូចមកពីណាម៉េចក៏សភាពបែបនេះ?ក្រែងអ្នកប្រុសទៅដើរលេងមិនអញ្ចឹង?»មេផ្ទះ
«ឥឡូវនេះពួកយើងមកវិញហើយអ៊ុំ មុននេះបងប្រុសមានការសំខាន់ត្រូវធ្វើទើបខ្ញុំសុំអោយគាត់ដាក់ចុះនៅផ្លូវមុខនេះតែម្តងទៅ»Nani និយាយកុហកព្រោះមិនចង់អោយពួកគាត់បន្ទោសSky។
« អ្នកប្រុសធំក៏អញ្ចឹងទៀតចេះបណ្តោយអោយដើរមកដែរ?»មេផ្ទះក៏ក្រវីក្បាលតិចហួសចិត្ត
« មិនអីទេអ៊ំដើរតែបន្តិចហ្នឹង ហិហិ»Naniក៏សើចបន្លប់គាត់ ព្រោះមិនចង់អោយបារម្ភជាងនេះ។
« អ្នកប្រុសតូចតាមចិត្តអ្នកប្រុសធំរហូតហើយ »មេផ្ទះ
«ហិហិមិនអីទេអ៊ំ »Nani
«មិនអីក៏មិនអីទៅ អ្នកប្រុសឡើងទៅសម្រាកចុះ ចាំល្ងាចខ្ញុំអោយពួកក្មេងៗទៅដាស់»មេផ្ទះ
«បាទអ៊ំ អរគុណ»នាយតូចញញឹម ហើយក៏បន្តដើរតាមកាំជណ្តើរសំដៅទៅបន្ទប់។
មកដល់បន្ទប់
Nani មកដល់បន្ទប់ភ្លាមក៏ដើរចូលក្នុងបន្ទប់ទឹក បើកទឹកផ្កាឈូកស្រោចស្របលើខ្លួន ជាមួយនិងសម្លេងយំខ្សឹកខ្សួរបន្តមកតាមក្រោយ។ តាមផ្លូវដើរមកក៏ទ្រាំណាស់មិនចង់អោយខ្លួនយំកណ្តាលផ្លូវឡើយទើបខំទប់រហូតមកដល់ពេលនេះទើបបញ្ចេញការឈឺចាប់មក មិនមាត់មិនកមិនមែនគ្មានអារម្មណ៍ឈឺឡើយតែគេគ្មានសិទ្ធនិយាយទៅវិញទេ។
«អ្ហឹកៗៗ»នាយតូចបានត្រឹមតែបញ្ចេញអារម្មណ៍ខូចចិត្តស្ងាត់ៗតែម្នាក់ឯងនេះហើយព្រោះមិនដូច្នោះវាស្ទះស្លាប់មិនខានឡើយ។
ចំណាយធ្វើលួងខ្លួនឯង ចំណាយពេលខូចចិត្តអស់ជាង1ម៉ោងទើបនាយតូចសម្រេចចិត្តដើរចេញពីបន្ទប់ទឹកវិញ។Naniស្ថិតក្នុងឈុតឃ្លុំពណ៌ស ភ្នែកឡើងក្រហមហើម ដើរចេញពីបន្ទប់ទឹកទាំងមុខក្រៀមក្រំ។
«ព្រមចេញមកហើយហេស៎?» មិនដឹងថាSkyមកចាំNaniក្នុងបន្ទប់តាំងពីពេលណាមកទេ គ្រាន់តែនាយតូចចេញមកភ្លាមក៏បោះពាក្យសម្តីឌឺដងភ្លាម។
«ប..បងប្រុស»Naniគ្រាន់តែលឺសម្លេងភ្លាមក៏ងាកទៅរកប្រភពសម្លេងយ៉ាងលឿនដោយភ្ញើកផ្អើលព្រោះមិននឹកស្មានថាSkyបែរជានៅក្នុងបន្ទប់ទៅវិញ។
« យ៉ាងម៉េចយំយ៉ែកអស់ចិត្តហើយហេស៎ទើបចេញមក?»Sky
«បង..មកតាំងពេលណា?»Naniគេចមិនតបសំណួររបស់Skyហើយសួរត្រឡប់ទៅកាន់Skyវិញ។
«យ៉ាងម៉េចមិនតបជាមួយយើងទេ?គរអស់ហើយ?យើងសួរថាយំឆ្អែតហើយឬទើបចេញមក?»Sky
«មិនបានយំទេ»Nani
«មិនយំហេតុអ្វីភ្នែកឡើងហើម?»Skyនៅតែបន្តសួរដេញជើងបន្ត ក្នាញ់ណាស់ភ្នែកឡើងក្រហមអស់ហើយនៅកុហកគេទៀត។
«មិនដឹងទេ ហេតុអីក៏ហើម...អ្ហឹក»ប្រកែកបណ្តើរទឹកភ្នែកក៏ហូរចុះមកដោយមិនបានព្រៀងទុក។
«មិនទាន់ដឹងអីផងយំទៀតហើយ? មួយទៀតយើងអោយឯងរកអីត្រឡប់មិនផ្ទះវិញមិនបានអោយឯងដើរមកទេ ហេតុអីក៏ដើរមកវិញផ្ទះវិញ?»Sky
«ព..ព្រោះមិនមានឡាន ទើបៗខ្ញុំដើរមកវិញ»Nani ក៏តបទៅវិញទាំងទឹកភ្នែកដក់ក្នុងក្រឡង់ភ្នែក។
«ចុះមិនចេះតេអោយអ្នកបើកឡានទៅយកទេឬយ៉ាងម៉េច? ហ៊ើយ!!ដើរមកនេះ» Skyក៏បក់ដៃហៅNaniអោយទៅជិត។
Naniទ្រឹងបន្តិចមុននឹងដើរទៅរកSky។SkyកាលបើឃើញNaniដើរមកជិតហើយនាយក៏ទាញដៃNaniអោយមកឈរនៅចំពោះមុខរបស់ខ្លួន មុខក៏ស្ទើតែប៉ះគ្នាទៅហើយ ដង្ហើមក្តៅឧណ្ឌក៏ជះមកប៉ះលើមុខរបស់Nani។
«អាងអីក៏យំមិនចេះនិយាយ កូនយើងមិនសមមានឯងជាប៉ាតូចសោះ យំដូចក្មេងមិនចេះធំ កូនយើងសមតែមានMarkជាអ្នកចិញ្ចឹមច្រើនជាង គេក៏រឺងមាំជាងឯងច្រើនណាស់ បើកូនកើតមកយើងអោយដាក់ជួនជាមួយឯងទេ ដាក់ជួនជាមួយMarkល្អជាង កូនដាក់ឈ្មោះMixល្អទេ MarKMix ...»បន្ទាប់ពីទាញនាយតូចអោយមកជិតខ្លួនហើយ គេក៏បើម្រាមដៃជូតទឹកភ្នែកអោយNaniបណ្តើរនិយាយបណ្តើរបែបមិនប្រាកដប្រជា។
អ្នកដែលស្តាប់វិញក៏គាំង ឈឺហួសថ្លែង ទឹកភ្នែកដែលSkyខំជូតអោយមុននេះក៏ស្រក់មកដូចហូរទឹកជំនន់។ ស្អប់គេដល់ថ្នាក់នេះឬ?ស្អប់ដល់ថ្នាក់មិនចង់អោយគេធ្វើជាប៉ារបស់កូន ដល់សូម្បីតែឈ្មោះក៏មិនចង់ដាក់អោយស្រដៀងគេឬ? គេដឹងខ្លួនច្បាស់ថាខ្លួនឯងគ្មានអីល្អសាកសមជាមួយSkyដូចនិងMarkឡើយ តែដល់បានលឺពាក្យសម្តីចេញពីមាត់របស់Skyហើយ សូម្បីតែគេក៏ស្អប់ខ្លួនឯង ស្អប់ដែលចូលមកធ្វើជាចំណែកលើសក្នុងជីវិតរបស់Sky។
«ឈប់រំអួយ ធុញនឹងជូតទឹកភ្នែកអោយ»និយាយថាធុញតែដៃក៏នៅតែបន្តជូតអោយដដែរ។
«បងមិនបាច់ជូតទេ បន្តិចទៀតវាក៏ឈប់ហូរហើយខ្ញុំទម្លាប់នឹងជូតវាចេញដោយខ្លួនឯងដូចគ្នា»Naniចាប់ដៃរបស់Skyដកចេញពីថ្ពាល់របស់ខ្លួន ហើយនាយតូចក៏ដើរទៅជ្រុងម្ខាងដើម្បីគេចមុខពីSky។
Skyក៏ដូចឆ្ងល់បន្តិចព្រោះNaniក៏ដកខ្លួនចេញពីការប៉ះពាល់របស់គេ ទាំងដែលពីមុនមិនធ្លាប់បែបនេះ។
«លេងឬកសម្បើមណាស់!!គិតថាយើងខ្វល់មែនទេ?»Sky
«ខ្ញុំដឹងថាបងប្រុសមិនបានខ្វល់ស្រាប់ទៅហើយ»Naniលើកនេះក៏តមាត់ទៅកាន់Skyវិញដោយមិនចាញ់គ្នា។
«បានសម្តី គួរអោយស្អប់!!»Skyក៏តបទៅវិញមិនអោយចាញ់គ្នា ក្នុងចិត្តក៏គ្រឺតណាស់ដែលថ្ងៃនេះចម្លែកតមាត់ខុសពីធម្មតា។
«បើថ្ងៃណាមួយ ខ្ញុំចាកចេញទៅ ចេញផុតពីជីវិតរបស់បងប្រុស តើបងប្រុសនឹងសប្បាយចិត្តមែនទេ?»សុខៗNaniក៏សួរសំណួរប្លែកៗទៅកាន់Sky តាំងដែលគេមិនធ្លាប់សួរSkyបែបនេះឡើយ។
Skyបានលឺសំណួរ នាយក្រាស់ហាក់ដូចបុកពោះផឹបចម្លែកក្នុងចិត្តដែលNaniសួរគេបែបនេះ។ ក៏ប៉ុន្តែនាយក្រាស់ក៏សម្ដែងធ្វើដូចជាមិនខ្វល់ហើយក៏តបទៅតាមចរិតរបស់គេដូចរាល់ដង។
« ឯងចង់ទៅណាក៏ទៅៗ ចង់ទៅបាត់រហូតក៏ធ្វើទៅ យើងមិនខ្វល់ មិនចង់ដឹងលឺប៉ុន្តែទុកកូនរបស់យើងនៅជាមួយយើង»Sky
«...»Nani មិនតបអ្វីឡើយ នាយតូចញញឹមទាំងឈឺចាប់ហើយងក់ក្បាលតិចដូចជាចង់ប្រាប់ថាគេយល់ហើយ។
Skyបន្ទាប់ពីបានឃើញដូច្នេះនាយក៏ដើរចេញពីបន្ទប់វឹងទាំងមុខមិនពេញចិត្តរកថាមិនត្រូវ។
ជាង1ខែកន្លងផុតទៅ
ចិញ្ចើមក្រាស់ស្អាតប្រែជាជ្រួញ ថ្ងាស់បែកញើសជោគបបូរមាត់ក៏ខាំជាប់គ្នាដូចកំពុងទប់ការឈឺចាប់។
« លោកគ្រូ ពេទ្យ ខ្ញុំចង់ជួបបងប្រុស!!»Nani ដែលកមពុងគេងនៅលើគ្រែពេទ្ត ទឹកមុខស្លេកស្លាំងព្រោះពេលនេះនាយតូចកំពុងតែឈឺពោះចង់សម្រាលហើយ តែមាត់ក៏នៅតែទទូចចង់ជួប អ្នកដែលគេហៅថាបងប្រុសរហូត។កែវភ្នែកដែលកំពុងតែយំ ចេះតែរំពៃសម្លឹងមើលទៅទ្វារជារើយៗមិនព្រមដាក់ភ្នែក ព្រោះតែរងចាំវត្តមានមនុស្សដែលគេចង់ឃើញនៅពេលនេះបំផុត ម្នាក់នោះក៏គ្មាននរណាក្រៅពីSkyឡើយ។

Next EP: 125Like 10share
#skynani
#ភរិយាសម្អប់
#suli

ភរិយាសម្អប់ | SkyNaniWhere stories live. Discover now