ភាគ៨(ថាមិចមានកូន?)

347 27 2
                                        

«នេះអូនស្អប់ខ្ពើមបងដល់ថ្នាក់និងមែនទេ» ស៊ុងហ៊ុនក៏បានចាប់ទាញប្រពន្ធឪ្យចេញពីបន្ទប់ទឹករួចហើយក៏បានរុញប្រពន្ធឪ្យចូលទៅក្នុងបន្ទប់របស់គេហើយក៏បានចាក់សោរប្រពន្ធទុកនៅក្នុងបន្ទប់របស់គេ។

«លេងអូនហ៊ុន លេង»ជេយ៉ុនបានស្រែកចេញពីក្នុងបន្ទប់ ដៃខំប្រឹងគោះធ្វាអោយប្តីបើកធ្វាអោយខ្លួន។

«អូននៅទីនេះសិនហើយ ពេលបងមកវិញមកនិងជម្រះបញ្ជីជាមួយអូន»ស៊ុងហ៊ុនក៏បានដើរចុះទៅខាងក្រោម រួចហើយក៏បាននាំដាលីសត្រឡប់ទៅផ្ទះរបស់នាងវិញ។

អូនអាចចាត់ទុក្ខបងជាមនុស្សអាត្មានិយមទៅចោះ តែបងពិតជាមិនអាចដោះលេងអូនបាននោះទេ ព្រោះថាពេលនេះបងបានស្រលាញ់អូនទៅហើយ បងមិនអាចរស់គ្មានអូនបាននោះទេ។

«អួក អួក.....»សម្លេងក្អួតចង្អោរនៅតែបន្លឺឡើងដដែល ព្រោះតែចាញ់កូនមួយនេះ ជេយ៉ុននៅមិនទាន់ដឹងនៅឡើយនោះទេថាខ្លួនកំពុងតែមានកូននោះ។

សម្លេងបើកធ្វាក៏បានបន្លឺឡើងមីនបានដើរចូលទៅក្នុងបន្ទប់ទឹកមើលជេយ៉ុនដែលកំពុងតែក្អួតចង្អោរនោះ ក្នុងចិត្តពិតជាបារម្ភពី ប្រពន្ធខ្លាំងណាស់ តែជេយ៉ុនវិញមិនបានអោយគេចូលទៅជិតនោះទេ។

«យ៉ុនអូនយ៉ាងមិចហើយ»ស៊ុងហ៊ុនបានស្រែកសួរអ្នកជាប្រពន្ធពីខាងក្រៅបន្ទប់ទឹក។

«...»ជេយ៉ុនមិនបានឆ្លើយតបអ្វីនោះទេព្រោះថាគេពេលនេះកំពុងតែក្អួតចង្អោរមិនទាន់បាត់នៅឡើយ។

នៅពេលដែលក្អួតចង្អោររួចហើយជេយ៉ុនក៏បានចេញពីក្នុងបន្ទប់ទឹកវិញទាំងពិបាកដើរព្រោះថាកម្លាំងនៅក្នុងខ្លួនរបស់គេពេលនេះបានអស់ទៅហើយ។

«យ៉ុនប្រយ័ត្ន»ស៊ុងហ៊ុនក៏បានរត់ទៅទ្រជេយ៉ុនពីក្រោយព្រោះថាជេយ៉ុនពេលនេះបានដួលសន្លប់បាត់ទៅហើយ។

មន្ទីពេទ្យ

«ថាមិចមានកូន....»ស៊ុងហ៊ុនគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលលឺថាជេយ៉ុនមានកូនបែបនេះ ក្នុងចិត្តសប្បាយបន្តិចភ័យបន្តិចព្រោះថានៅក្នុងដំណឹងល្អមួយនេះក៏មានដំណឹងអាក្រក់មួយដែរគឺជេយ៉ុនមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងនធ្ងរ។

រឿង:ដំណក់ឈាមដំណក់ទឹកភ្នែក(ចប់)Where stories live. Discover now