ភាគ៦(យ៉ុន នេះអូនកំពុងតែធ្វើអ្វីនិងហា៎)

323 32 2
                                        



    «លោកប្តីដាក់អូនចុះទៅ អូនចង់នៅខាងក្រៅបន្ទិចសិន បងចូលទៅខាងក្នុងមុនអូនទៅ»ជេយ៉ុនក៏បានចុះពីលើខ្នងរបស់ស៊ុងហ៊ុននិងបានដើរចេញទៅ។

ខ្យល់បកមកទិចៗមកប៉ះនិងរាងកាយរបស់រាងតូច
ទឹកភ្នែកក៏ចាប់ផ្តើមស្រស់ចុះមក គេក៏មិនដឹងដូចគ្នាថាតើហេតុអីក៏សុខៗទឹកភ្នែករបស់គេហូរមកបែបនេះ សុខៗក៏មានអារម្មណ៍ថាហត់ មានអារម្មណ៍ថាចង់យំ ចង់សម្រាក់ខ្លះ។

«ហេតុអីក៏ត្រូវមកជួបអារម្មណ៍បែបនិង ហេតុអីទៅ ហ្ហឹក ហុឺស ហេតុអី»ជេយ៉ុនចាប់ផ្តើមយំចេញមកនិងបានយកដៃមកវៃទ្រូងរបស់ខ្លួនខ្លាំងៗ ពេលនោះស៊ុងហ៊ុនក៏បានដើរចេញមកតាមជេយ៉ុន ហើយគេក៏បានឃើញថាជេយ៉ុនកំពុងតែវៃខ្លួនឯង។

«យ៉ុន នេះអូនកំពុងតែធ្វើអ្វីនិងហា៎»ស៊ុងហ៊ុនបានចូលមកចាប់ដៃជេយ៉ុនជាប់និងព្យាយាមទាញជេយ៉ុនយកមកអោបជាប់ទ្រូង។

«អូនហត់ អូនហត់និងរស់នៅបន្តរទៀតហើយ អូនពិតជាចង់គេងខ្លាំងណាស់»

«ហេតុអីក៏អូននិយាយបែបនិង បងនិងមិនអោយអូនទៅណាចោលបងនោះទេ អូនត្រូវតែរស់នៅជាមួយបង»ស៊ុងហ៊ុនក៏បានចាប់បីជេយ៉ុនចូលទៅក្នុងបន្ទប់។គេក៏បានលួងលោកជេយ៉ុនហើយក៏បានបង្កើតរាត្រីដល់ក្តៅគគុកជាមួយគ្នា។

ពេលព្រឹកក៏បានចូលមកដល់ បង្ហាញអោយឃើញពីប្តីប្រពន្ធមួយគូរកំពុងតែគេងអោបគ្នាយ៉ាងកក្តៅជាទីបំផុត។

«អូនភ្ញាក់ហើយមែនទេ»ស៊ុងហ៊ុនកំពុងតែគេងមើលមុខរបស់ជេយ៉ុននេះជាទី១ហើយដែលគេមកគេងមើលមុខប្រពន្ធរបស់គេ មុខប្រពន្ធរបស់គេនេះពិតជាស្អាត់ខ្លាំងណាស់គ្មានអ្វីព្រៀបបាននោះទេ។

«លោកប្តីបងអាចអោបអូនបន្តិចបានទេអូនរងារខ្លាំងណាស់»ស៊ុងហ៊ុននៅពេលដែលលឺជេយ៉ុននិយាយបែបនេះគេក៏បានចូលមកអោបជេយ៉ុនយ៉ាងណែននិងបានផ្តល់ភាពកក្តៅទៅអោយប្រពន្ធរបស់គេ។

......

«នីគីបងមកនេះមកជួយអូនបន្តិចមក»ស៊ូនូបានស្រែកហៅអ្នកជាប្តីអោយមកជិតខ្លួន។

«បងទៅហើយ»នីគីបានរត់យ៉ាងលឿនចូលទៅក្នុងផ្ទះបាយ។

«បងឆាប់ទៅរៀបចំអីវ៉ានទៅ បន្ទិចទៀតបងនិងអូននិងត្រូវហោះទៅប្រទេសកូរ៉េជាមួយគ្នា» ស៊ូនូកំពុងតែញាប់ដៃធ្វើម្ហូបរបស់គេដើម្បីញុំាព្រោះថាបន្ទិចទៀតគេត្រូវទៅជួបជេយ៉ុននៅឯប្រទេសកូរ៉េ។

រឿង:ដំណក់ឈាមដំណក់ទឹកភ្នែក(ចប់)Where stories live. Discover now