ក្តីស្រលាញ់តែម្ខាងវាពិតជាឈឺចាប់ខ្លាំងណាស់ ឈឺរហូតដល់ថ្នាក់គិតអ្វីក៏លេងចេញ ចេញតែទឹកភ្នែក ចេញតែក្តីឈឺចាប់ តើពេលណាទើបគេមើលឃើញពីក្តីស្រលាញ់ប្រពន្ធម្នាក់នេះចំពោះគេ.....?
ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ បង្ហាញអោយឃើញពីរាងតូចដែលកំពុងតែចំអិនអាហារយ៉ាងយកចិត្តទុកដាក់បំផុត នេះគឺជាអាហារសម្រាប់លោកប្តីរបស់គេ ជាអាហារដែលគេខំដាក់ចិត្តដាក់កាយធ្វើ។
«លោកប្តីមកអង្គុយមកអូនបានធ្វើអាហារដែលបងចូលចិត្តអោយបងណា»រាងតូចបានរត់ចូលទៅពីមុខរាងក្រាស់។
«លេង!យើងប្រាប់ឯងហើយមែនទេថាកុំអោយមកប៉ះយើង ឯងចង់អោយយើងនិយាយប្រាប់ឯងប៉ុន្មានដង់ទៀតទើបឯងចាំ»រាងក្រាស់បានក្រលោះដៃចេញពីរាងតូចយ៉ាងលឿន។
«អាយ ហ៊ុនអូនឈឺ»រាងតូចចាប់ផ្តើមស្រែក ចេញមកភ្លាមៗ មាត់របស់គេត្រូវបានរាងក្រាសច្របាច់សឹងតែដាច់ទៅហើយ។
«មកនេះ យើងសួរឯងតាមត្រង់រាល់ថ្ងៃនេះឯងមានខួរចេះគិតទេ ឬក៏ខួរក្បាលរបស់ឯងជ្រុះបាត់អស់ហើយហា៎»ស៊ុងហ៊ុនកាន់តែបន្ថែមកម្លាំងដៃច្របាច់មាត់ជេយ៉ុនលើសដើមនិងបានរុញជេយ៉ុនអោយដួលទៅលើឥដ្ឋផងដែរ។
«ហ៊ុនប៉ុណ្ណឹងបានហើយអូនឈឺ អូនសុំទោសអូនខុសហើយ»ជេយ៉ុនចាប់ផ្តើមលើកដៃសំពះទៅកាន់ស្វាមីនិងបានយំអង្វរស្វាមីកុំអោយធ្វើបាបខ្លួន។
«រាល់ថ្ងៃនេះយើងខំណាស់ខំគេចពីឯងព្រោះយើងមិនចង់យកដៃរបស់យើងទៅប្រឡាក់ជាមួយខ្លួនប្រាណដល់ថោកទាបរបស់ឯង»ស៊ុងហ៊ុនបានចាប់ទាញជេយ៉ុនអោយក្រោកឡើងមកនិងបានបន្តទាញជេយ៉ុនទៅមុខភូមិគ្រឹះ។
«ហ៊ុនកុំទាញអូនខ្លាំងៗបែបនេះអី អាយ..»ជេយ៉ុនក៏បានដួលទៅលើឥដ្ឋម្តងទៀតភ្លាមៗព្រោះថាកម្លាំងដៃរបស់រាងក្រាស់ទាញគេខ្លាំងៗពេក។
«មិចក៏ឯងរំអួយយ៉ាងនេះឆាប់ក្រោកឡើងភ្លាមមក»សម្លេងស្រែកសម្លុតយ៉ាងខ្លាំងរបស់ស៊ុងហ៊ុនបានធ្វើអោយជេយ៉ុនភ័យជាខ្លាំង។ជេយ៉ុនរៀបនិងក្រោកឈរទៅហើយតែមិនទានទាំងបានក្រោកឈរផងក៏ត្រូវស៊ុងហ៊ុនចាប់អូសគេម្តងទៀតបាត់ទៅហើយដោយគេមិនដឹងនោះទេថាប្រពន្ធឈឺចាប់យ៉ាងណាគេបានស្រែក គេបានអង្វរតែមើលចុះប្តីរបស់គេមិនខ្វល់ជាមួយសម្តីគេនោះទេមានតែបន្តអូសគេរឹតតែខ្លាំងឡើងៗសាច់សរខ្ចីពេលនេះបានប្រែទៅជាសាច់ដែរមានស្នាមក្រហម ស្នាមជាំក៏ព្រោះតែកម្លាំងការអូសរបស់ស៊ុងហ៊ុននេះឯងមើលចុះវាក៏មានចេញឈាមមកផងដែរឈាមទាំងអស់នោះក៏បានប្រឡាក់ទៅលើឥដ្ឋ ស៊ុងហ៊ុនក៏បានឃើញដូចគ្នាតែគេបែបជាញញឹមទៅវិញគេមិនខ្វល់នោះទេថាប្រពន្ធឈឺចាប់យ៉ាងណានោះ គេដឹងត្រឹមតែម្យ៉ាងគឺធ្វើបាបប្រពន្ធ។
YOU ARE READING
រឿង:ដំណក់ឈាមដំណក់ទឹកភ្នែក(ចប់)
Actionមានទាំងឈាមមានទាំងទឹកភ្នែកលាយបញ្ចូលគ្នា រួចបង្កើតបានជាសេចក្តីឈឺចាប់ឥឧបមារ ការបាត់បង់ការសោកស្តាយ វិប្បដិសារីពេញមួយជីវិត។ តើអាចទេគេអាចផ្តល់ឪកាសម្តងទៀតអោយមនុស្សម្នាក់លុបលាងកំហុសគ្រប់យ៉ាង.....?
