«អូនសុំអង្វរបងណា ឈប់អូសអូនទៅអូនអាចដើរបានណា កុំអូសអូនទៀតអីអូនឈឺខ្លាំងណាស់លោកប្តី ហ្ហឹក »ទឹកភ្នែករាប់រយដំណក់ក៏ចាប់ផ្តើមស្រក់ចុះមកព្រោះតែក្តីឈឺចាប់ពើតផ្សារទាំងខាងក្នុងទាំងខាងក្រៅ។
«បិទមាត់ឈប់អង្វរយើង ហើយក៏កុំយំអោយយើងលឺ យើងស្អប់ឯងខ្លាំងណាស់ ជេយ៉ុន ឡាវេន មួយជីវិតយើងនេះយើងមិនដែលស្អប់អ្វីជាង ស្អប់ឯងនោះទេ» រាងក្រាសក៏បានចាប់ទាញរាងតូចអោយក្រោកឈរឡើងនិងបានរុញរាងតូចអោយចេញពីក្នុងភូមិគ្រឹះ ពាក្យដែលគេនិយាយមុន នេះវាបានវាយប្រហារផ្លូវចិត្តជេយ៉ុនខ្លាំងណាស់ តើប្តីរបស់គេស្អប់គេដល់ថ្នាក់និងមែនទេ?។
«កុំស្អប់អូនអីលោកប្តី»ប្រយោគចុងក្រោយដែលបាននិយាយទៅកាន់ប្តីនិងបានសើចទិចៗចំអក់អោយខ្លួនឯងមាននាមជាប្រពន្ធតែមិនបានមួយចំណិចស្រីខាងក្រៅផង។
នៅពេលដែលរុញប្រពន្ធចេញពីក្នុងផ្ទះហើយរាងក្រាស់ក៏បានបិទធ្វាជិតឈឹងទោះបីជាជេយ៉ុនខំគោះធ្វាស្រែកហៅអោយគេបើកធ្វាយ៉ាងណាក៏គេមិនព្រមបើកដែរ។
ហេតុអីក៏គេចិត្តដាច់យ៉ាងនេះចិត្តដាច់ចំពោះ
ប្រពន្ធម្នាក់នេះ ចិត្តដាច់ទុកគេអោយនៅខាងក្រៅផ្ទះទាំងដែលខ្លួនគេពេលនេះកំពុងតែមានរបួសដែលប្តីបានបន្សល់ទុកអោយមុននេះ។
ម៉ោង9យប់ទៅហើយស៊ុងហ៊ុននៅតែមិនព្រមបើកធ្វាផ្ទះអោយជេយ៉ុនចូលទៅខាងក្នុងទៀត ខ្យល់ក៏ចាប់ផ្តើមបកមកខ្លាំងៗ រន្ទះផ្គរលាន់ក៏ចាប់ផ្តើមបន្លឺឡើង ទឹកភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះមកខាងក្រោម។
«រងារ..រងារខ្លាំងណាស់ លោកប្តីបើកធ្វាអោយអូនបន្តិចមក»ខ្លួនចាប់ផ្តើមទទឹកជោគ រងារញ័រញាក់ តែមាត់នៅតែដង្ហើយហៅប្តីជាទីស្រលាញ់អោយបើកធ្វាផ្ទះអោយខ្លួន។
ពេលនេះគេដាច់ចិត្តហើយដាច់ចិត្តបើកធ្វាអោយប្រពន្ធចូលមកខាងក្នុងវិញ ទឹកមុននៅពេលដែលឃើញប្រពន្ធខ្លាចទៅជាបែបនេះគេក៏មានចិត្តអាណិតបន្តិចដែរ តែមាត់រឹងមិននិយាយចេញមក។
«ទៅងូទទឹកចេញទៅ»
«..»ជេយ៉ុនមិនបានតបតអ្វីនោះទេគេក៏បានដើរចូលទៅក្នុងបន្ទប់ទឹកតាមដែលស៊ុងហ៊ុនប្រាប់
គ្រាន់តែដើរចូលមកដល់បន្ទប់ទឹកភ្នែករាងតូច ក៏បានដាក់ខ្លួនអង្គុយចុះនិងបានបើកទឹកអោយធ្លាក់មកលើខ្លួនរបស់គេ ភ្នែកចាប់ផ្តើមបិទ ទឹកភ្នែកចាប់ផ្តើមស្រស់ចុះមក ឈាមដែលបានកក មុននេះក៏បានហូរមកតាមទឹកទិចៗផងដែរ។មុខក៏មានស្នាមដៃក៏មានស្នាមជើងក៏មានស្នាម គ្រប់កន្លែងសុទតែមានស្នាម
«ឯងប្រុងដេកងាប់នៅក្នុងបន្ទប់ទឹកនិងមែនទេហា៎» រាងក្រាស់បានគួសធ្វាបន្ទប់ទឹករបស់ជេយ៉ុនខ្លាំងៗតែទោះបីជាគួសយ៉ាងណាក៏ដោយក៏គេមិនព្រមបើកធ្វាមកដែរពេលនេះហើយគឺជាពេលដែលរាងក្រាស់ភ័យបំផុត
ទោះបីជាខំស្រែកហៅស្រែកជេរយ៉ាងណាក៏ដោយក៏ជេយ៉ុនមិនបានបើកធ្វាបន្ទប់ទឹកនោះទេ រាងក្រាស់ដោយចាំយូរមិនបានគេក៏បានស្រវេ ស្រវារកកូនសោរមកចាក់តែក៏សំណាងអាក្រក់គឺរកមិនឃើញនោះទេ វិធីចុងក្រោយគឺទម្លុសធ្វាបន្ទប់ទឹកចូល។ គ្រាន់តែទម្លុសធ្វាចូលបានភ្លាមអ្វីដែលរាងក្រាស់បានឃើញគឺទឹកលាយឈាម។
YOU ARE READING
រឿង:ដំណក់ឈាមដំណក់ទឹកភ្នែក(ចប់)
Actionមានទាំងឈាមមានទាំងទឹកភ្នែកលាយបញ្ចូលគ្នា រួចបង្កើតបានជាសេចក្តីឈឺចាប់ឥឧបមារ ការបាត់បង់ការសោកស្តាយ វិប្បដិសារីពេញមួយជីវិត។ តើអាចទេគេអាចផ្តល់ឪកាសម្តងទៀតអោយមនុស្សម្នាក់លុបលាងកំហុសគ្រប់យ៉ាង.....?
ភាគ២(កុំស្អប់អូនអីលោកប្តី)
Start from the beginning
