ភាគទី៨៦

476 5 0
                                        

«ហ៊ឹម...» សាតានកំណាចថ្ងូររហ៊ឹះយ៉ាងពេញចិត្ត នៅពេលប៉ះបានរសជាតិផ្អែមពីមាត់ស្រីតូច ដែលខកខានភ្លក្សអស់យូរថ្ងៃមកហើយ។
បាតដៃក្ដៅគគុកស្ទាបច្របាច់អង្អែលតាមតាមស្ដើង ខណៈដែលមាត់នៅតែពង្វក់ស្រីតូចឱ្យឈ្លក់វង្វេង តបស្នងភាពរោលរាលនៃការពង្វក់របស់ខ្លួនយ៉ាងភ្លើតភ្លើនទាំងភ្លេចខ្លួន។ ប៉ាយលីពើងប្រាណឡើងខ្ពស់ ទៅតាមការបង្អូសនៃបបូរមាត់ដ៏ស្ទាត់ជំនាញរបស់អ្នកប្រុស ថែថើបប្រដេញចុះមករកគល់ទ្រូងណែនក្លុំ មុននឹងបញ្ឈប់នៅត្រង់ចុងស៊ីជម្ពូ។ និកងើយមុខមើលអ្នកខ្លះ ដែលកំពុងខាំមាត់បិទភ្នែកស្រើបស្រាលនឹងអារម្មណ៍ដែលគេផ្ដល់ឱ្យ អ្នកកំលោះញោចចុងបន្តិច ទើបឱនទៅជញ្ជក់ ខាំច្បិចចុងស្រួចស្អាត ឆ្លាស់គ្នាម្នាក់ម្ដងទាំងដៃនិងមាត់។
«អ្ហាស លោកនិក...» ដៃដែលឱប-កមាំមុននេះប្ដូរមកជាខ្ញាំសក់ក្រាស់ឃ្មឹក ចាប់សង្កត់ក្បាលអ្នកប្រុសកំលោះ ឱ្យមុជនឹងដើមទ្រូងខ្លួនកាន់តែស្និទ្ធស្នាលជាងមុន។
ជុប!
សំឡេងថើបបឺតជញ្ជក់លាន់ពេញបន្ទប់ទឹក លាយឡំគ្នានឹងសំឡេងថ្ងួចថ្ងូរគ្រហឹមរបស់កំលោះក្រមុំទាំងពីរ។ អ្នកកំលោះនៅតែបន្តថែថើបដាស់អារម្មណ៍ពង្វក់ដល់ស្រីតូចឥតឈប់ឈរ តែមិនព្រមរោលរាលឱ្យជ្រាលជ្រៅជាងនេះ មិនមែនថាគេមិនចង់ទេ តាមពិតគេចង់ចូលទៅក្នុងខ្លួននាងសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ។ តែយល់ថានាងទើបតែងើបពីឈឺទើបជ្រើសរើសប្រឡែងលេង ជាងជាប្រយុទ្ធមែន ថាទៅនាងឈឺដៃមិនបានឈឺរាងកាយ គេចង់រោលរាលឱ្យជ្រៅជាងនេះក៏បាន តែគេមិនអាចអាត្មានិយមព្រោះតម្រូវការខ្លួនឯង ហើយទៅធ្វើបាបអ្នកជំងឺបានទេ។
«អ្ហឹម...» និកគ្រហឹមថ្ងូរមិនខុសពីរាជសីហ៍រងរបួស ឈ្លក់វង្វេងនឹងភាពក្រអូបផ្អែមពីដើមទ្រូងណែនក្ដន់ក្រមុំ។
«អ្ហឹស និក...» នេះជាលើកដំបូងដែលនាងហៅគេដោយសព្វនាមផ្អែមល្ហែមស្និទ្ធស្នាលបែបនេះ តែក៏សាងការពេញចិត្តដល់មនុស្សទំនើងមិនតិចដូចគ្នា ទើបត្រូវផ្ដល់រង្វាន់នៃភាពគួរឱ្យស្រលាញ់របស់នាង។
ជុប!
បបូរមាត់ជំនាញបឺតជញ្ជក់គល់ទ្រូងស្អាតខ្លាំងៗ ស្របគ្នានឹងដៃជំនាញចាប់ត្រគាកសាយបង្ហើបឡើងបន្តិច មុននឹងទម្លាក់ចុះមកវិញទាញឱ្យកាយទាំងពីរចូលកៀកកិតនឹងគ្នាខ្លាំងជាងមុន។
«និក អ្ហាស...» ប៉ាយលីសម្លឹងមុខអ្នកខ្លះទាំងមិនយល់ គេសុខចិត្តចាប់ត្រគាកនាងឱ្យកម្រើកទៅមកលើភាពក្ដៅគគុករបស់ខ្លួន តែបែរជាមិនព្រមផ្សាភ្ជាប់រាងកាយទាំងពីរជាសាច់តែមួយ។
នេះគេកំពុងគិតស្អីឱ្យប្រាកដ? កំពុងធ្វើបាបនាងឬធ្វើបាបខ្លួន? តែក្នុងស្ថានភាពបែបនេះ មានតែវេទនាទាំងអស់គ្នា គ្មានអ្នកណាល្អប្រសើរជាងអ្នកណាឡើយ។
«អ្ហឹស អ្ហាស» ប៉ាយលីស្ទុះឱបមាឌមាំណែនដៃ នាងខឹងណាស់ចង់តែគក់គេឱ្យស្លាប់ទេ ម៉េចក៏គេធ្វើបាបនាងដល់ថ្នាក់នេះ គេដឹងទេឬថានាងវេទនាយ៉ាងណាព្រោះទង្វើរបស់គេ។
ក្រឹប!
ព្រោះមិនអាចទ្រាំនឹងអារម្មណ៍ច្រាស់ច្រាល់ដែលអ្នកខ្លះផ្ដល់ឱ្យ ស្រីតូចខ្វាចផែនខ្នងក្រាស់ខ្លាំងៗ នៅមានឱនទៅខាំស្មាក្រាស់ឡើងកប់ធ្មេញ តែសាមីខ្លួនហាក់គ្មានងារម្មណ៍ឈឺចាប់ ផ្ទុយមកវិញបាតដៃទាំងក្ដៅទាំងជំនាញស្ទាបអង្អែលអូសពេញប្រាណស្រី ដៃម្ខាងទៀតនៅបន្តចាប់ត្រគាកកម្រើកតិចៗលើខ្លួនប្រាណខ្លួនមិនឈប់។
«និកខ្ញុំជិតទ្រាំលែងបានហើយ អ្ហាសស» ប៉ាយលីប្រើដៃដែលគ្មានរបួសគ្រវាសដៃមាំកំពុងបបោសអង្អែលប្រាណខ្លួនចេញឆ្ងាយពីកាយ តាមដោយធ្វើចិត្តក្លាហានលូកចូលទៅក្រោមទឹកក្ដោបក្ដាប់ភាពកំណាចពេញៗដៃ ដែលនៅតែមានចំហាយក្ដៅនិងរឹងកំព្រឹស។
«ប៉ាយលីកុំ...អ្ហឹមម» និកថ្ងូរឱ្យរហ៊ឹះប្រឹងហាមឃាត់អ្នកលើរាងកាយ តែឃើញថាគ្មានប្រយោជន៍នោះទេ ព្រោះពេលនេះអ្នកខ្លះកំពុងដំណើរការឱ្យប្រាណទាំងពីរឱ្យក្លាយជាសាច់តែមួយទៅហើយ។
ប៉ាយលីនៅស្ងៀមទ្រឹងមួយខណៈ ពេលទទួលបានអារម្មណ៍ចុកឆ្អល់នៅត្រង់ភាពទន់ជ្រាយព្រោះទំហំហួសមាឌរបស់អ្នកខ្លះ តែនាងក៏ទទួលបានអារម្មណ៍ល្អមិនវេទនាដូចជាមុននេះ។ បន្ទាប់ពីសំងំស្ងៀមមួយសន្ទុះ មិនចាំឱ្យអ្នកខ្លះដឹកនាំឬបង្រៀនតទៅទៀត ប៉ាយលីចាត់ការគ្រប់យ៉ាងដោយខ្លួនឯង កម្រើកត្រគាកយឺតៗដោយភាពត្រេកត្រអាលលើកាយប្រុសកំលោះ។
«អ្ហឹស អ្ហាសស...» ចង្កេះមួយក្ដាប់តូចញ័ររញ្ជួយទៅតាមកម្លាំងកម្រើកនៃត្រគាកសាយ ដែលកំពុងធ្វើការពីយឺតទៅជាញាប់ឡើងៗ ហើយមិនមែនមានតែនាងម្នាក់ទេ ដែលច្រាស់ច្រាលនឹងអារម្មណ៍រាគតណ្ហាមួយនេះ តែអ្នកខ្លះក៏ឈ្លក់វង្វេងនឹងវាដូចគ្នា កាន់តែស្រីតូចពង្វក់ដោយភាពជំនាញបែបនេះ គេកាន់តែពេញចិត្ត។
«អ្ហឹម...ប៉ាយលីឱ្យខ្លាំងជាងនេះទៀត អ្ហឹស...» ដៃកំណាចលូកទៅចាប់ត្រគាកស្អាតជួយនាងឱ្យកម្រើកកាន់តែខ្លាំងជាងមុន។
គេតាំងចិត្តហើយថាមិនធ្វើអ្វីជ្រាលជ្រៅលើនាងជាងនេះ តែមើលទៅបើទោះគេមិនព្យាយាមមិនធ្វើ ក៏ម៉ាស៊ីនរបស់នាងក្ដៅឆេះដូចគ្នា ជ្រុលជាបែបនេះទៅហើយគេមានតែដើរតាមហ្គេមនាងគ្រប់គ្រងទៅចុះ។ នាងមិនយល់ក៏មិនដែលគិតថាខ្លួនក្លាយជាស្រីល្មោភបែបនេះតាំងពីពេលណា តែរាល់ពេលបាននៅនែបនិត្យនឹងគេ ធ្វើឱ្យនាងមិនអាចគ្រប់គ្រងឬសូម្បីតែបញ្ជាខួរក្បាលខ្លួនឯងបាន រាងកាយមួយនេះចេះតែឈ្លក់វង្វេង និងត្រូវការភាពរោលរាលពីអ្នកម្ខាងទៀត ដោយមិនអាចហាមបាន។
បន្ទប់ទឹកទាំងមូលប្រែក្លាយជាវាលប្រយុទ្ធ នៃសង្គ្រាមស្នេហ៍រវាងកំលោះក្រមុំទាំងពីរអស់ជាង២ម៉ោងទើបគ្រប់យ៉ាងព្រមបញ្ចប់ ទោះពួកគេទាំងពីរទទួលបាននូវលទ្ធផលនៃក្ដីសុខដែលខ្លួនចង់បានដូចគ្នា។ តែចុងក្រោយអ្នកទទួលបានជ័យជម្នះនៅតែជានិក ដែលនៅតែមានកម្លាំងប៉ប្រឹសធម្មតា ខុសពីអ្នកខ្លះដែលខ្លាំងក្លាចិត្តធំមុននេះ ពេលនេះជ្រប់មុខដេកស្ពាបនឹងដើម-កប្រុសកំលោះ។ ឃើញសភាពកូនឆ្កែធ្លាក់ទឹកហើយក៏អាណិត ទើបនិកចាត់ការងូតទឹកសម្អាតកាយទាំងខ្លួនឯងនិងស្រីតូច យ៉ាងថ្នាក់ថ្នមនិងប្រយ័ត្នប្រយែងបំផុត មិនឱ្យរបួសត្រង់ដៃប៉ះត្រូវទឹក។
និកបីអ្នកដែលគេងលក់ភ្លឹងមកដាក់លើគ្រែយ៉ាងថ្នមដៃបំផុត និយាយថាគេងលក់ដូចជាមិនត្រូវទេ បើហៅថាសន្លប់ទើបសមជាង ដល់ថ្នាក់គេងូតទឹកនិងធ្វើស្អីៗទៅលើនាង នាងនៅមិនដឹងខ្លួនផងហ្នឹង។ អ្នកកំលោះឈរសម្លឹងស្រីតូចមួយស្របក់ ទើបបែរខ្លួនសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ប្រើពេលមួយសន្ទុះនិកក៏ដើរចេញមកវិញដោយមានត្រឹមខោដំណេកមួយជាប់ខ្លួន តាមដោយរ៉ូបរាត្រីស្ដើងរហៀនៅក្នុងដៃ មិនប្រាប់ក៏ដឹងថារ៉ូបនោះយកមកសម្រាប់អ្នកណា។ ដៃមាំលូកត្រកងរាយតូចឱ្យផុតពីពូកបន្តិច ងាយស្រួលខ្លួនចាត់ការផ្លាស់សម្លៀកបំពាក់ឱ្យនាង។
បន្ទាប់ពីចាត់ការសម្លៀកបំពាក់ឱ្យនាងរួចរាល់ មនុស្សមិនទំនេរក៏ដើរទៅយកម៉ាស៊ីនផ្លុំសក់មកជួយផ្លុំសក់់ឱ្យស្រីក្រមុំ ប្រើពេលជាងម្ភៃនាទីទើបសក់ទាំងក្រាស់និងវែងស្ងួតតាមតម្រូវការរបស់អ្នកខ្លះ។ ក្រោយធ្វើកិច្ចការទាំងអម្បាលម៉ានរួចរាល់ហើយ ទើបនិកវារឡើងមកលើគ្រែគេងធំទូលាយ ទាំងមិនភ្លេចទាញកាយក្រអូបឱ្យមកជ្រកក្នុងល្វែងទ្រូងកក់ក្ដៅរបស់ខ្លួន។
«បើនាងមិនក្បាលរឹងធ្វើតាមបញ្ជាយើងតាមសម្រួល ក៏មិនចួបរឿងទឹកភ្នែកទឹកសម្បោរបែបនេះដែរ» ដឹងថាកាលពីល្ងាចជ្រុលខ្លាំងដៃដាក់នាង តែគេមិនចង់ធ្វើបែបនេះដូចគ្នា បើនាងស្ដាប់បង្គាប់មិនចចេសរឹងរូស គ្រាន់តែយល់ការព្រមនឹងគេតាមសម្រួលមានទៅពិបាកស្អី។
យី! ចង់ឱ្យនាងស្ដាប់តាមខ្លួន ទាំងដែលខ្លួនឯងនេះតោះតើយសម្ដីគ្រោតគ្រាតដាក់គេនេះឬ? ចំជាទំនើងយកតែចិត្តខ្លួនឯងមែន...
ជុប!
និកឱនចំពិតបបូរមាត់ទន់មួយខ្សឺតធំ ជាស្នាមថើបរាត្រីសួស្ដីមុននឹងបិទភ្នែកដោយមានតុក្កតាសាច់ទន់ល្មើយនៅក្នុងរង្វង់ដៃ ហើយមិនយូរប៉ុន្មានក៏អាចធ្វើឱ្យសាតានកំណាចលង់លក់ក្នុុងនិទ្រាតាមស្រីតូចដែរ។

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 27 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១Donde viven las historias. Descúbrelo ahora