ភាគទី០៥

180 3 0
                                        

«អត់ទេ! ខ្ញុំទៅបន្ទប់ទឹកហើយ» ចប់សម្ដីប៉ាយលីរត់វឹងចូលទៅបន្ទប់ទឹកយ៉ាងលឿន មិនខ្វល់មិនស្ដាប់ការហៅរបស់នីយ៉ាអីបន្តិចសោះ ឫកពាអៀនប្រៀនរបស់នាង អ្នកខ្លះបានតែអស់សំណើចសើចកក្អឹកដោយការសប្បាយចិត្ត។
«អាឡូបងប្រុស» ស្រីតូចចុចប៊ូតុងបើកវីដេអូភ្លាម ដើម្បីបានមើលមុខបងប្រុសសង្ហារបស់ខ្លួន ដូចគ្នានឹងអ្នកខាងនោះក៏បើកមិនខុសពីប្អូនស្រី។
(យ៉ាងម៉េចហើយនាងល្អិត? រកបន្ទប់ស្នាក់ឃើញដែរទេ?) និកសួរនាំអ្នកចុងខ្សែ ទាំងឈ្ងោកមុខធ្វើការងារ ឆ្លាស់គ្នានឹងអេក្រង់ទូរសព្ទសម្លឹងមុខស្រទន់ប្អូនស្រី។
«រកឃើញហើយបង! បន្ទប់ទីនេះធំណាស់ស្អាតគួរឱ្យចង់នៅទៀតផង» នាងតូចនិយាយការពិត តែអ្នកជាបងប្រុសបែរជាយល់ថានាងនិយាយលួងចិត្តគេទៅវិញ។
(កុហកបងឬអត់នៀក!) និកជ្រិបភ្នែកសម្លឹងមើលកូនស្វាខ្លះដោយការដាក់សម្ពាធ ព្យាយាមរកមើលពិរុទ្ធនៅលើផ្ទៃមុខមួយនោះ ប៉ុន្តែអ្វីដែលគេទទួលបានគឺភាពទុកចិត្ត ស្មោះត្រង់គ្មានការកុហក។
«អត់មានកុហកទេ! ខ្ញុំនិយាយពិតមែនណា៎! ត្រូវហើយបងប្រុសខ្ញុំមានមិត្តរួមបន្ទប់ម្នាក់ដែរ...នាងពិតជាស្អាតខ្លាំងណាស់ ថែមទាំងជាជនជាតិចិនទៀតផង» មនុស្សឃើញគ្រប់យ៉ាងជុំវិញខ្លួនសុទ្ធតែល្អ ប្រាប់បងប្រុសទាំងមិនបិទស្នាមញញឹម តែផ្ទុយពីប្អូនស្រីច្រឡើមមនុស្សហ្មត់ចត់បែបជាយល់ថាមិនគួរឱ្យទុកចិត្តទៅវិញ។
(ម្នាក់នោះអាចទុកចិត្តបានទេ?) និកលែងចាប់អារម្មណ៍ការងារចំពោះមុខងាកមកសួរនាំស្រីតូចបែបចង់ដឹង ទោះជាការងារសំខាន់ប៉ុណ្ណាក៏ដោយ ប៉ុន្តែសុខទុក្ខប្អូនស្រីត្រូវមកមុនជានិច្ចសម្រាប់គេ។
«ហីយ៉ា! បងប្រុស...បងកុំមើលឃើញគ្រប់យ៉ាងសុទ្ធតែអាក្រក់ពេកបានទេ គ្មានអ្នកណាអង្គុយចាំតែអាក្រក់គ្រប់រឿងនោះទេ...» នីយ៉ាបង្ហាញឫកពាងរង៉ក់ដាកើបងប្រុសកំពូលល្អិតល្អន់ ពូកែសង្ស័យរបស់ខ្លួន មុខនេះសមតែឱ្យធ្វើខាងអ្នកស៊ើបអង្កេតប្រសើរជាងធ្វើម្ចាស់ក្រុមហ៊ុន។
(កុំនិយាយពង្វាងដាន! ឆ្លើយសំណួរបងភ្លាម!) ប្រយោគដាក់គំនាបអ្នកចុងខ្សែ នីយ៉ាត្រូវខាំមាត់ជាប់សឹងតែដាច់ចេញឈាមទៅហើយ។ ឱ្យនិយាយយ៉ាងម៉េច បើប្រាប់ទៅមិនព្រមជឿ នៅថានាងកុហកថែមទៀត។
«ដំបូងបែបនេះមិនទាន់ដឹងទេ តែខ្ញុំនិយាយត្រូវគ្នាជាមួយនាងណាស់ ក៏ជឿថានាងជាមនុស្សល្អបងអាចទុកចិត្តបាន» ពេលមិនដឹងត្រូវនិយាយបែបណាបន្ត នីយ៉ាជ្រើសរើសចាក់បណ្ដោយតាមការគិតរបស់គាត់ខ្លះអីខ្លះ មិនអីចឹងច្បាស់ជាថានាងមិនចេញមើលមនុស្សឬក៏ស្អីយ៉ាងនេះយ៉ាងនោះទៀតមិនខាន។
(សម្ដែង!) និកមិនព្រមទុកសម្ដីប្អូនស្រីនៅក្នុងចិត្ត និយាយប្រឆាំងរាល់គំនិតអ្នកម្ខាងទៀតជានិច្ច។ មិនមែនថាគេមិនទុកចិត្តប្អូនស្រីឡើយ ផ្ទុយមកវិញគេមិនទុកចិត្តភាពស្មោះត្រង់របស់នាងទៅវិញទេ អីចឹងហើយបើមិនបានត្រួតពិនិត្យផ្ទាល់ភ្នែក អ្វីក៏គេមិនព្រមជឿដោយងាយៗដែរ។
«បងនិក!» ពេលអ្នកជាបងប្រុសដាក់មួយម៉ាត់មកបែបនេះ នីយ៉ាស្រែកទាំងឃ្នើសចិត្តទៅវិញ នៅមានបន្តប្រយោគជាច្រើនហូរហែ ឱ្យអ្នកខ្លះបានដឹងថាខ្លួនកំពុងមានអារម្មណ៍បែបណា។
និកស្ងាត់លែងមាត់-កអង្គុយសឹងតែចំហមាត់ ស្ដាប់នាងច្រម៉ក់ក្បាលខូចរអ៊ូរទាំមិនឈប់ តែហើយមិនប៉ុន្មានកែវភ្នែកមុតមាំក៏ប្រែជាបើកធំៗ ពេលឃើញមុខតូចស្រទន់ផុសពីក្រោយខ្នងប្អូនស្រី ទោះជាធ្លាប់ចួបនាងមិនប៉ុន្មាននាទីតែខួរក្បាលគេក៏នៅចាំវង់ភក្ត្រតូចស្អាតមួយនេះមិនភ្លេចនោះទេ។
«បងប្រុស!» អ្នកកំពុងរអ៊ូដូចឃុំមុននេះស្រាប់តែស្ងាត់សំឡេង ចិញ្ចើមរៀវស្អាតជ្រួញចូលគ្នា ពេលឃើញបងប្រុសភ្លឹកមិននិយាយជាមួយខ្លួន នីយ៉ាហៅស្មារតីអ្នកខ្លះឱ្យត្រលប់មកវិញហើយវាក៏បានផលពិតមែន។
(អឺ! នីយ៉ាអ៊ីចឹងប៉ុណ្ណឹងចុះ...បងមានការរវល់) និកនិយាយឡើងញាប់មាត់ស្អេក បន្ទាប់ពីងើបចេញពីអន្លង់សម្រស់មកវិញ។
«បងប្រុស!!» មិនទាន់បានលាស្រួលបួលផងអ្នកចុងខ្សែចុចផ្ដាច់បិទទៅហើយ ទង្វើបងប្រុសអ្នកនាងតូចក៏អត់ចម្លែកក្នុងចិត្តមិនបាន តាមធម្មតាបងប្រុសមិនដែលទុកការងារសំខាន់ជាងនាងនោះទេ តែពេលនេះបែរជាមកថារវល់ការងារទៅវិញ រវល់ការងារក៏ហីទៅចុះថែមទាំងបិទមិនលាមួយមាត់ទៀត គិតហើយមិនយល់តែម្ដង។
«និយាយទូរសព្ទរួចហើយឬ?» ឃើញមិត្តរួមបន្ទប់ឈរក្ដោបទូរសព្ទធ្វើមុខឆ្ងល់តែម្នាក់ ប៉ាយលីក៏ចូលមកសួរនាំបានយកអាសាក្រែងមានរឿងអ្វីដែលខ្លួនអាចជួយបាន។
«រួចហើយ! ស្ដាយណាស់បងប្រុសទើបតែបិទមុននេះឯង មិនអីចឹងខ្ញុំឱ្យនាងចួបគាត់ហើយ» នាងមិនបានចេះតែនិយាយប៉ុន្តែស្ដាយពិតមែន ព្រោះចង់ឱ្យកំលោះក្រមុំទាំងពីរបានធ្វើការស្គាល់គ្នាខ្លះ ហោចណាស់ក៏បងប្រុសរបស់នាងនឹងមិនបានគិតអ្នកដទៃក្នុងផ្លូវអាក្រក់បន្តទៀត។
«ហ៊ឹសៗ មិនអីនោះទេ! បើមាននិស្ស័យគង់តែចួបទេ! ពេលនេះរៀបចំរបស់របរសិនទៅ ន្អាលបានទៅរកអីញ៉ាំ... នាងមិនឃ្លានទេឬ?» និយាយបណ្ដើរប៉ាយលីក៏រៀបចំបង្ហើយអីវ៉ាន់របស់ខ្លួនដូចគ្នា ន្អាលបានជួយរៀបចំអ្នកម្ខាងទៀត ឃើញថាគ្រប់យ៉ាងនៅស្មុគពេញហ្នឹងទាំងអស់។
«ឃ្លានតើ! ឃ្លានចង់ដាច់ពោះវៀនទៅហើយ» នាងតូចនីយ៉ារៀបចំចាត់ការរបស់របរប្រើប្រាស់របស់ខ្លួន ដោយមានប៉ាយលីជួយរៀបចំ ទាំងមានទឹកចិត្តសាងឱ្យនីយ៉ាងកាន់តែរំភើបចិត្ត ជាមួយទង្វើអ្នកម្ខាងទៀតមិនតិចទេ នេះបើអាចចង់តែចាប់យកធ្វើបងថ្លៃទេ។
ហ្អេ! ចេះតែចាប់បានងាយៗយ៉ាងម៉េចនឹងកើត...មិនចាប់ទេ! យ៉ាងណាត្រូវសួរនាំសាមីខ្លួនគេសិន បើមិនព្រមចាំចាប់ក៏មិនយឺតពេលដែរ...ថាលេងទេ ហុ ហុ...

ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១حيث تعيش القصص. اكتشف الآن