#ភាគទី 22 - 23
ទីបំផុតថ្ងៃរៀបការរបស់ហ៊ីសឹងក៏បានចូលមកដល់ ពិធីមង្គលការមិនបានរៀបចំធំដុំអធិកអធមអីណាស់ណាទេ ចេញមកបែបលក្ខណៈគ្រួសារអីបែបហ្នឹង ថ្វីត្បិតថាវាមិនធំដុំតែកម្មវិធីមួយនេះក៏ចូលរួមដោយគ្រួសារអ្នកជំនួញធំៗជាច្រើនផងដែរ ដោយសុទ្ធសឹងតែជាដៃគូសហការរបស់គ្រួសា កាង និង ត្រកូល 'លី
-- ក្នុងបន្ទប់តែងខ្លួនកូនកំលោះ --
" រៀបចំរួចរាល់ហើយឬនៅ? " ហ៊ីសឹងសួរទៅកាន់មិត្តទាំងពីរដែរអង្គុយគងទាក់ខ្លានៅលើសាឡុងខាងៗខ្លួន ក្រោយពីហ៊ីសឹងរៀបចំអោយពួកគេជួយចាត់ចែងគ្រប់យ៉ាងឲ្យរួចហើយអ្នកទាំងពីក៏មកចូលរួមកម្មវិធីរបស់មិត្តភក្កិធម្មតា
" រួចរាល់ហើយ ធានាថាស្អាតភ្លឹង! " ហ្យុនជីន
" តែថាឯងប្រាកដអត់ថាយប់ហ្នឹង នាងនិងចូលទៅលួចវា " ជេយ៍
" ហ៊ឹស! 100% យប់នឹងបើយើងមានបញ្ហាអីពឹងលើពួកឯងចាត់ការនាងហើយ " ហ៊ីសឹង
" មានបញ្ហាអីទៅ? ឯងងាប់ហេស៎- អូយយ~ " និយាយភ្លាមត្រូវផាច់ ជេយ៍ត្រូវហ្យុនជីនទះពីក្រោយមួយដៃលាន់លឺសូរផាច់ពេញបន្ទប់
" ម៉េចបានមកវ៉ៃយើង " ជេយ៍
" មកពីឯងនិយាយមាត់ចង្រៃពេក! វាគ្មានកើតអីទេ គម្រោងមីណាប្រហែលជាចង់ដាក់ថ្នាំហ៊ីសឹងនិងហើយ " ហ្យុនជីន
" អឺ-យល់ហើយ ប្រាប់ល្អៗក៏បានចាំបាច់វ៉ៃ " ជេយ៍
" វ៉ៃដោយសារឯងវាមាត់ចង្រៃ " ហ្យុនជីន
" បាន ៗ ឈប់ប្រកែកគ្នាបានហើយ យើងដល់ម៉ោងចូលកម្មវិធីហើយ " ហ៊ីសឹង
" បើអញ្ចឹង! អញ្ជើញលោកកូនកម្លោះយាង " ជេយ៍ & ហ្យុនជីននិយាយព្រមធ្វើកាយវិការបន្ទន់ជង្គង់លើកដៃបើកផ្លូវអោយហ៊ីសឹង ធំៗអស់ហើយចរិតដូចក្មេង5ឆ្នាំ
" អឺម…និយាយចឹងជេគមកដែរទេ? " ជើងវែងទាំងគូរបស់ហ៊ីសឹងបោះទៅមុខបានពីរជំហានក៏ឈប់ងក់ នឹកឃើញដល់ជេគមួយរំពេច
" ហើយឯងចង់ឲ្យគេមកធ្វើអី!? " ហ្យុនជីន
" យើងក៏មិនបានចង់ឲ្យមកទេ គ្រាន់តែសួរប៉ុណ្ណោះ " ហ៊ីសឹង
ВЫ ЧИТАЕТЕ
មនុស្សសំខាន់ 💫🩵 // Heejake //
Фэнтезиការស្វែងរកនរណាម្នាក់ដែរមិនដែលស្គាល់គ្នាទាល់តែសោះ រយះពេល5ឆ្នាំអ្នកចាំក៏នៅតែចាំ មិនដឹងថាអាចបានជួបគ្នាបានម្ដងដែរឬអត់ ?? heeseung / top jake / btt
