ចូលចិត្តចម្លែក

203 36 6
                                        

#ភាគទី 08

+កាត់ៗ

ព្រឹកថ្ងៃថ្មី ជេគក្រោកពីព្រឹកដើម្បីរៀបចំអាហារពេលព្រឹកឲ្យជុងវ៉ុនទៅធ្វើការ និង រៀបចំខ្លួននាំយ៉េណាទៅចុះឈ្មោះចូលរៀនផងដែរ

" លោកពូវ៉ុនបើកបរស្រួលបួលណា ល្ងាចជួបគ្នា " យ៉ាណានិយាយឡើងស្របពេលជុងវ៉ុនឡើងឡានរៀបនិងចេញទៅធ្វើការ

" បាទក្មួយស្រីគួរឲ្យស្រលាញ់របស់ពូ ឯងពិតជាមិនទៅជាមួយយើងមែនហ៎ " គេងាកមកជេគ

" អត់ទេផ្លូវទៅខុសគ្នានិង ចឹងហើយខ្លាចឯងទៅធ្វើការយឺត ឯងប្រញ៉ាប់ទៅធ្វើការទៅយើងជិះឡានក្រុងបាន " jake

" ចឹងយើងទៅហើយណា មានការអីខលទៅយើងបានគ្រប់ពេល ពូទៅធ្វើការហើយណាយ៉េណា " និយាយហើយជុងវ៉ុនក៏បើកឡានចេញទៅ ជេគក៏នាំយ៉េណាដើរទៅចាំឡានក្រុងដូចគ្នា

កាត់មកភូមិគ្រឹះ Lee seung ថ្ងៃនេះរាងក្រាស់រៀបចំខ្លួនយ៉ាងសង្ហារដើម្បីទៅសាលារៀន ព្រោះគេមានការអញ្ចើញពីរនាយកសាលាក្នុងនាមជាអ្នកបរិច្ចាគប្រាក់ដ៏ធំក្នុងការកសាងបន្ទប់រៀន6បន្ទប់ គេត្រូវទៅមើលការសាងសង់ដោយផ្ទាល់

" ចៅហ្វាយ ចុះរឿងទំនិញយើងនោះ " jeon

" រឿងនេះអាជេនិងអាជីនចាត់ការបាន ថ្ងៃនេះយើងចង់ទៅលេងក្មេងៗបន្តិច " hee

+ សាលារៀន

" អូ~ ប៉ាតូចសាលានេះធំខ្លាំងណាស់ " យ៉េណាចុះពីលើឡានក្រុងជាមួយការបើកភ្នែកធំៗភ្ញាក់ផ្អើលនិងទីធ្លាសាលា វាធំហើយស្អាតណាស់ ដើមឈើពណ៍បៃតងស្រស់អមជាមួយសួនផ្ការចម្រុះពណ៍ក្លិនក្រអូបនៃផ្កាទាក់ទាញមេអំបៅជាច្រើន ក្រលេកទៅផ្នែកម្ខាងទៀតក៏ឃើញសួនកម្សាន្តសម្រាប់ក្មេងៗផងដែរ

" កូនចូលចិត្តទេ " ជេគងាកមកសួរកូនស្រី

" ចូលចិត្តណាស់ ចូលចិត្តណាស់ " នាងតូចងក់ក្បាលតបទៅជេគជាមួយស្នាមញញឹមជាប់

" អត់ទោសបងស្រី តើថ្ងៃនេះសាលាមានកម្មវិធីអីមែនទេ " ដោយគេឃើញសាលារៀបចំខុសពីធម្មតាទើបជេគងាកទៅសួរអ្នកដើរមក

" អរ...ថ្ងៃនេះមានកម្មវិធីសម្ពោធការសាងសង់បន្ទប់រៀនថ្មី ហើយអ្នកបរិច្ចាគប្រាក់សម្រាប់ការសាងសង់មួយនេះក៏ត្រូវអញ្ចើញមកចូលរួមដែរ " គាត់និយាយហើយក៏ដឹកដៃកូនដើរទៅមុខបន្តរ ជេគក៏បានត្រឹមតែអោនអរគុណ

មនុស្សសំខាន់ 💫🩵 // Heejake //Nơi câu chuyện tồn tại. Hãy khám phá bây giờ