#ភាគទី 21
ក្រោយពីត្រឡប់មកពីផ្សារទំនើបទិញឥវ៉ាន់ ជេគក៏បានរៀបចំហាងបន្ត គេរៀបចំបណ្ដើខួរក្បាលស្រមើលស្រមៃដល់រូបភាពស្រីស្រស់មីណានិងហ៊ីសឹងកៀកកើយគ្នាបណ្ដើរ
" ព្រះអើយ អារម្មណ៍ឆ្គួតឡប់ស្អីហ្នឹង! " ជេគក្រវីក្បាលចេញពីការគិតផ្ដេសផ្ដាសទាំងនោះ
" ជេគ~ " jw&felix បើកទ្វារចូលមកព្រមទាំងហៅឈ្មោះជេគព្រមគ្នា ធ្វើអោយសមីនេះភ្ញាក់មិនស្ទើរ
" ហឺយយ~ ពួកឯងទេឬ " ជេគទាំងដកដង្ហើមធំ ក្រោយពីដឹងថាអ្នកដែរហៅខ្លួនគឺជាមិត្តទាំងពីរ
" ថីហ្នឹង ចិត្តអណ្ដែតអណ្ដូងដល់ណាហើយគ្រាន់តែហៅសោះក៏ភ្ញាក់ដែរ " jw
" គ្មានទេ មកពីពួកឯងមកស្ងាត់ៗនិងបានភ្ញាក់ហ៎ " jake
" ហើយឥវ៉ាន់ទិញគ្រប់ហើយមែននិង " felix
" គ្រប់ហើយៗ នៅតែរៀបចំនិងដេគ័រតិចតួចនៅក្នុងហាង និយាយចឹងក្រែងពួកឯងត្រូវធ្វើការមែនទេ " jake សួរទៅកាន់មិត្តទាំងពីរ
" គូដណ្ដឹងយើងគ្មានអីអោយធ្វើផង យើងទៅជួយការងារអាវ៉ុនហ្នឹង " felix
" ត្រូវហើយ ប៉ុន្តែការងារគ្មានអីច្រើនទេ នៅក្រុមហ៊ុនគួរឲ្យធុញទើបមករកឯងទៅ " jw
" អរ-ហើយពេលណាលោក jay ត្រឡប់មកវិញ " jake
" ឮថាមកខានស្អែក ដំបូងថាទៅច្រើនថ្ងៃដែរ ប៉ុន្តែកប៉ាល់បានទៅដល់ទីតាំងលឿនជាងការកំណត់ទើបគាត់ប្រញ៉ាប់មកវិញ ប្រហែលជាបារម្ភពីក្រុមហ៊ុនហើយ " jw
" នេះ-ជេគ! ឯងពិតជាមិនគិតចង់ប្រាប់ពូហ៊ីសឹងមែនហេស៎! " felix ចង់និយាយរឿងជេគនិងកូន
" ប្រាប់បានប្រយោជន៍អី គេជិតរៀបការហើយ ម្យ៉ាងទៀតយើងខ្លាច ខ្លាចថាបើគេដឹងថាយ៉េណាជាកូនគេ គេនិងយកយ៉េណាចាកចេញពីយើង " jake
" លោកពូគាត់មិនធ្វើចឹងនោះទេ ម្យ៉ាងទៀតការរៀបការនោះគាត់ក៏មិនដូចអ្វីដែរឯងគិតដែរ " សម្ដីជុងវ៉ុនជេគក៏រាងឆ្ងល់ដែរ តែក៏មិនខ្វល់ច្រើន អ្វីដែរសំខាន់ជេគខ្វល់តែកូនគេប៉ុណ្ណោះ ទោះមានអារម្មណ៍អន់ចិត្តពេលដឹងថាហ៊ីសឹងនិងត្រូវរៀបការក៏ដោយ ក៏មិនសំខាន់ស្មើរនិងកូនរបស់គេឡើយ
VOUS LISEZ
មនុស្សសំខាន់ 💫🩵 // Heejake //
Fantasyការស្វែងរកនរណាម្នាក់ដែរមិនដែលស្គាល់គ្នាទាល់តែសោះ រយះពេល5ឆ្នាំអ្នកចាំក៏នៅតែចាំ មិនដឹងថាអាចបានជួបគ្នាបានម្ដងដែរឬអត់ ?? heeseung / top jake / btt
