#ភាគទី19
+ ត្រឡប់ទៅពេលយប់ មូលហេតុដែរហ៊ីសឹងបានគេងអោបជេគ
ប្រហែលម៉ោង2យប់ យ៉េណាបានក្រោកពីគេងសម្លឹងមើលទៅប៉ាតូចរបស់ខ្លួននិងហ៊ីសឹង នាងតូចក៏បាននឹកឃើញទៅដល់ផែនការណ៍របស់ខ្លួនជាមួយពូៗទាំងពី
+ ស្រមៃ
" យ៉េណា មកនេះៗ " felix & jw បានហៅក្មួយមកជិតមុននិងនាំគ្នាបំបែកគ្នាទៅសម្រាក
" ពូវ៉ុន និង ពូតូចមានការអីមែនទេ? " យ៉េណាដើរចូលមកជិតអ្នកទាំងពីរ
" ក្មួយចង់គេងជាមួយលោកពូហ៊ីសឹងទេ!? " jw សួរឡើង
" ចង់ៗ " នាងតូចឆ្លើយដោយមិនគិតអ្វីទាំងអស់
" អញ្ចឹងក្មួយបបួលប៉ាតូចទៅគេងដែរទៅ ok ទេ! " felix
" ហេតុអីចាំបាច់អោយប៉ាតូចគេងជាមួយ " នាងតូចសួរទាំងយកដៃអេះក្បាល
" ក្មួយមិនចង់គេងបែបលក្ខណៈគ្រួសារទេឬ! បើប៉ាតូចគេងជាមួយក្មួយនិងបានទាំងប៉ាធំ ហើយប៉ាតូចនោះអីកក់ក្ដៅណាស់ណា៎ " jw
" អញ្ចឹងចាំអូនបបួលប៉ាតូចគេងជាមួយគ្នា " និយាយហើយនាងតូចក៏បានរត់ទៅសុំជេគគេងជាមួយហ៊ីសឹងដូចដែរដឹងអញ្ចឹង ហើយគំនិតខូចចឹងមកពីពូៗនិងឯង😌
+ ត្រឡប់មកកាលពីយប់វិញ
អូនយ៉េណាបានឈរសម្លឹងមើល jake & hee ដែរកំពុងគេងលក់យ៉ាងស្កប់ស្កល់ មុននិងនាងតូចដើរលបៗមកគេងម្ខាងទៀតក្បែរជេគ នាងតូចលួចញញឹមបន្តិចមុននិងសម្ងំគេងបន្តរ
* ចង់និយាយថាគំនិតនិងយ៉េណាគិតខ្លួនឯង jw & felix អត់ដឹងអីទេ *
+ បច្ចុប្បន្ន
ជេគដែរកំពុងតែសម្លឹងមើលមុខហ៊ីសឹងទាំងមិនហ៊ានសឹងតែដក់ដង្ហើម សូម្បីរាងកាយក៏មិនហ៊ានទាំងកម្រើក ពេលបាននៅក្បែរបែបនេះមានអារម្មណ៍ថាបេះដូងលោតញាប់សឹងតែផ្ទុះមកក្រៅទៅហើយ
ហឺម~ ហ៊ីសឹងក្រហឹមបំពង់កបន្តិចមុននិងរំកិលខ្លួនចូលមកអោបជេគបន្ថែម ដែរធ្វើអោយជេគកាន់តែពិបាកក្នុងខ្លួន ចង់ដាស់គេក៏មិនហ៊ាន ចង់ក្រោកក៏ខ្លាចគេភ្ញាក់
YOU ARE READING
មនុស្សសំខាន់ 💫🩵 // Heejake //
Fantasyការស្វែងរកនរណាម្នាក់ដែរមិនដែលស្គាល់គ្នាទាល់តែសោះ រយះពេល5ឆ្នាំអ្នកចាំក៏នៅតែចាំ មិនដឹងថាអាចបានជួបគ្នាបានម្ដងដែរឬអត់ ?? heeseung / top jake / btt
