ម៉ាក់តែងតែគិតពីកូន

201 32 2
                                        

#ភាគទី 11

ក្រោយពីបំបែកគ្នាពីក្រុមរាងតូច hyunjin & jay ក៏នាំគ្នាមកពិនិត្យការងារនៅឃ្លាំងដែរត្រូវដឹកចេញនៅយប់នេះក៏ដូចជាមកចាត់ការទំនិញដែរបានខូចខាតផងដែរ

" មិញឯងនិយាយទូរសព្ទជាមួយអ្នកណា " ជេយ៍ដែរកំពុងឈរពិនិត្យទំនិញជាមួយហ្យុនជីនសុខៗក៏នឹកឃើញសួរ

" ខលជាមួយកូនចៅអាហ៊ី "

" មានរឿងអីមែនទេ "

" អាហ៊ីវាចង់ឲ្យយើងស៊ើបពីមនុស្សម្នាក់និងណា "

" ក្មេងម្នាក់នោះមែនទេ "

" គឺជេគ "

" ហេតុអីបានស៊ើបពីជេគទៅវិញ តើជេគមនុស្សតែមួយដែរជាមិត្តហ្វីលិកនិងជុងវ៉ុនដែរទេ "

" ហ្នឹងហើយ!!ដោយសារតែវាសង្ស័យថាជេគជាជេយ៉ុន ព្រោះតែត្រកូលរបស់យ៉េណា ដូចនិងឈ្មោះលោកពូស៊ីម "

" យើងឆ្ងល់ណាស់ហេតុអីបានអាហ៊ីវាដកជាប់និងក្មេងនិងខ្លាំងម៉្លេះ 5 ឆ្នាំហើយនៅតែចង់ជួបគេទៀតហេ៎ស "

" អាហ៊ីវាមិនដូចឯងទេ ស្រីច្រើនមិនរើសមុខ មិនចេះមានអារម្មណ៍ស្មោះត្រង់និងអ្នកណា គំនិតចឹងហើយបានជុងវ៉ុនស្អប់មិនខុសនោះ "

" អេ៎-ពាក់ព័ន្ធអីជាមួយរឿងយើងនិងជុងវ៉ុន "

" អាហ៊ីមនុស្សវាច្បាស់ការណាស់ មិនងាយទទួលក្ដីស្រលាញ់ពីអ្នកណាងាយៗឡើយមិនថាហេតុផលអ្វីក៏ដោយ មិនដូចឯងទេស្រលាញ់អ្នកនេះអ្នកនោះឲ្យតាពាស គ្មានទំនួសខុសត្រូវ "

" យើងអ្នកខុសមែនទេ ? "

" មិនដឹងទេ ឯងគិតមើលខ្លួនឯងទៅ "

" ហើយហេតុផលអីបានអាហ៊ីតាមរកក្មេងដែរបានគេងជាមួយគ្នាត្រឹមតែម្ដង ទាំងដែលមិនដែរស្គាល់គ្នាផង "

" ដោយសារវាមានទំនួសខុសត្រូវទោះត្រឹមម្ដងក៏ដោយ នេះហើយជាហេតុផលដែរវាតាមរកក្មេងម្នាក់នោះ ព្រោះតែវាបានបំផ្លាញភាពបរិសុទ្ធរបស់ក្មេងម្នាក់ដែរមិនដឹងអី អារម្មណ៍ដឹងខុសនិងក្ដីស្រលាញ់កើតឡើងស្របគ្នា ថាមិនត្រូវវាស្រលាញ់គេហើយក៏មិនដឹង ចំណែកឯងបើចង់អោយជុងវ៉ុនឈប់ស្អប់ឯង គួរតែគិតពីអ្វីដែរឯងបានធ្វើដាក់គេឆ្នាំនោះម្ដងទៀតទៅ " និយាយហើយហ្យុនជីនដើរមកទះស្មារជេយ៍តិចៗមុននិងដើរចេញទៅ ទុកអោយជេយ៍នៅឈរគិតពីពាក្យសម្ដីហ្យុនជីនទាំងមិនដឹងថាខ្លួនគេគួរធ្វើយ៉ាងណា ??

មនុស្សសំខាន់ 💫🩵 // Heejake //Where stories live. Discover now